លោក ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ឯកអគ្គរាជទូតថៃ ក្នុងឱកាសដែលនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា
នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក ឆឺតគៀត អាត់ថៈកន (CHERDKIET ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅក្នុងឱកាសដែល លោកនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។
ក្នុងជំនួបនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការនានារវាងព្រះរាជាណាចក្រទាំងពីរនាពេលកន្លងមក ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ជាអាទិ៍ ផ្លូវជាតិលេខ៦៧ និង៦៨ ជាដើម ដែលជាការរួមចំណែករក្សានូវសន្តិសុខសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងសងខាង។
តាមរយៈលោកឯកអគ្គរាជទូត លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះសម្តែងនូវអំណរគុណទៅកាន...








