ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អញ្ជេីញចូលរួមប្រជុំពិភាក្សាការងារ វិមានរដ្ឋសភា

បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អញ្ជេីញចូលរួមប្រជុំពិភាក្សាការងារ វិមានរដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះបាន អញ្ជេីញចូលរួមប្រជុំពិភាក្សាការងារ ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ ដែលមានការអញ្ជេីញចូលរួម ពីភាគីពាក់ព័ន្ធ ដូចជា គណៈកម្មការសាធារណការ ដឹកជញ្ជូនអាកាសចរស៊ីវិល។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ ក្រសួង រ៉ែ ថាមពល ក្រសួង ពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ។ ប្រជុំពិភាក្សាការងារនេះដែរ ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងតំណាងមកពីគណៈ កម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិលដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួ...
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតិឲ្យ លោក សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក(WHO)  ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតិឲ្យ លោក សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក(WHO) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតិឲ្យ លោក សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក(WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ អង្គការសុខភាពពិភពលោក (WHO) បានចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការគាំទ្រដល់គោលនយោបាយលើវិស័យសុខាភិបាល។ កម្ពុជា និង WHO មានកិច្ចសហប្រតិបត្តិការរវាងគ្នាផ្អែកលើយុទ្ធសាស្រ្តសហប្រតិបត្តិការដែលបានផ្តល់ការគាំទ្រដល់ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលដើម្បីបង្ការ និងគ្រប់គ្រងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព, អន្តរាគមន៍សុខភាពសាធារណៈ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺចម្បងៗ ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង មេរោគអេដស៍-ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការបានដោយការចាក់វ៉ាក់សាំង និងបង្ការ ការគ្រប់គ្រងជំងឺមិនឆ្លង និ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកវគ្គបណ្តុះបណ្តាលស្តីពីអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យដល់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់ណ្តាល និងមន្ទីរការងាររាជធានី-ខេត្ត

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកវគ្គបណ្តុះបណ្តាលស្តីពីអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យដល់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់ណ្តាល និងមន្ទីរការងាររាជធានី-ខេត្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការធ្វើអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យ» សម្រាប់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់កណ្តាលនិងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្តទាំង២៥ ដែលធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព លោក​ អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​ ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ជាពិសេសការធ្វើអធិការកិច្ចពិសេស និង ការកសាងសំណុំរឿងផាកពិន័យឱ្យកាន់តែមានប្រសិទ្ធភាព វីជ្ជាជីវៈ និងលក្ខណៈបច្ចេកទេស។ ថ្លែងក្នុងឱកាសនោះ លោក​ អ៉ិន ខេមរា បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះដើម្បីជំរុញប្រសិទ្ធភាពការងាររបស់មន្ត្រីអធិការកិច្ចបន្ថែមទៀត។...
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16″

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16″

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃ្មុំ៖ រយៈពេល៤៧ ឆ្នាំនៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលសម្តេចតេជោ ហ៊ុន សែន កាលនៅជាយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបដ៏សែនឃោរឃៅប្រល័យពូជសាសន៍ ប៉ុល ពត ។ ទោះបីរយៈពេល ៤៧ឆ្នាំកន្លងទៅ ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៅកម្ពុជា ពោលគឺថ្ងៃទី២០ ខែមិថុនា បានកំណត់ជាទិវានៃដំណើរឆ្ពោះទៅកាន់ការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាជនកម្ពុជាគ្រប់ៗរូប តែងតែចងចាំជានិច្ច ជាការគោរពដឹងគុណូបការៈដ៏ធំធេង របស់ សម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាព និងអគ្គមគ្គុទេសក៏ឯកដ៏ឆ្នើម និងប្រតិបត្តិករដ៏ទៃទៀត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងតាមរយៈការចេញនូវ...
រថយន្តដឹកសត្វជ្រូករស់រាប់រយក្បាលនាំពីថៃចូលកម្ពុជា តាមច្រកអូរស្មាច់ ខណៈរដ្ឋាភិបាលបានហាមឃាត់មិនឲ្យនាំចូលសាច់បង្កក

រថយន្តដឹកសត្វជ្រូករស់រាប់រយក្បាលនាំពីថៃចូលកម្ពុជា តាមច្រកអូរស្មាច់ ខណៈរដ្ឋាភិបាលបានហាមឃាត់មិនឲ្យនាំចូលសាច់បង្កក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាយមានជ័យ: សេចក្តីរាយការណ៍ពីមន្រ្តីច្រកទ្វារព្រំដែនអូស្មាច់ឲ្យដឹងថា មានរថយន្តដឹកសត្វជ្រូករាប់រយក្បាលចាកចេញ​ពី​ប្រទេសថៃ​ មកកម្ពុជា យ៉ាងគគ្រឹកគគ្រេង តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ កាលពីថ្ងៃទី១៩ មិថុនាឆ្នាំ២០២៤នេះ ខណៈដែល​ប្រមុខរាជរដ្ឋាភិបាល​សម្ដេចធិបតី ហ៊ុន ម៉ាណែត បានហាមឃាត់ការ​នាំចូលសាច់​បង្កក​ដើម្បី​ជួយ​សម្រួល​លើក​ស្ទួយ​ដល់ជីវភាព​ប្រជាពលរដ្ឋ និងអ្នក ​ចិញ្ចឹម​សត្វនៅក្នុងស្រុក ។ ការនាំចេញសត្វជ្រូក​ដឹក​ចេញពីប្រទេសថៃមកកម្ពុជាឆ្លងកាត់តាមច្រកអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ក្រុមមន្ត្រីនិយាយថា ខាង​ក្រុមហ៊ុន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឲ្យនាំចេញចុះថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤​ ចំនួនទឹកប្រាក់១៧០ក្បាល×២០០០រៀល= ៣៤០០០០រៀល​ចេញ​ដោយអគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្មសត្វ ​យោបល់​របស់​បសុពេទ្យជ្រូក​រស់ត្រូវមាន​សុខភាព​ល្អគ្មាន​រោគសញ្ញានៃជំងឺឆ្លងមុនពេ...
កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ

កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សឹង្ហបុរ៧: នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ លោក Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយសម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីបានជំនួបពិភាក្សាគ្នានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ២០២៤។ ទន្ទឹមនោះ ទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ប្រកបដោយផ្លែផ្កា នៃក...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សិង្ហបុរី:នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង អនុវត្តតាមគោលការណ៍សំខាន់ចំនួន ៣៖ (ទី១) ការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងសហគ្រាស-Industry Focus, (ទី២) ការសិក្សា ជាមួយនឹងការអនុវត្តជាក់ស្តែង ដែលការបណ្តុះបណ្តាលលើសមត្ថភាព និងជំនាញ ឈរលើមូលដ្ឋាននៃការរៀនបណ្តើរ និងការអនុវត្តជាក់ស្តែងបណ្តើរ និង (ទី៣) ការពង្រឹងយន្តការនៃការរៀនសូត្រពេញមួយជីវិត(Life-long learning) ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន សិង្ហបុរី និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគលើវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាមួយនឹងកម្លាំងពលកម្មយុវជន ដែលមានអត្រាប្រមាណ ៦៥% នៃប្រជាជនសរុប ដោយពោរពេញដោយសក្តានុពល និងចំណេះដឹង។ បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ក៏ជាសក្តានុពលបន្ថែម សម្រាប់កម្ពុជា ក្នុងការទាក់ទាញដល់វិនិយោគិន ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលកសាងសេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋផងដែរ។ គូសរំលេចផងដែរថា វេទិកាធុរកិច្ចកម្ពុជា-សិង...
លោក  សោម សុធា ម្ចាស់​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប ត្រូវ បានសមត្ថកិច្ចនាំខ្លួនមកសាកសួរ ក្នុងសំណុំរឿងឆបោកលុយពលរដ្ឋនៅខេត្តស្វាយរៀង

លោក  សោម សុធា ម្ចាស់​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប ត្រូវ បានសមត្ថកិច្ចនាំខ្លួនមកសាកសួរ ក្នុងសំណុំរឿងឆបោកលុយពលរដ្ឋនៅខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ប្រភពព័ត៌មានពីមន្រ្តីតុលាការឲ្យដឹងថា លោក  សោម សុធា ម្ចាស់​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុបដែលល្បីគៀងគរពលរដ្ឋវិនិយោ គដីបានការប្រាក់នោះ កាលពីថ្ងៃទី១៧ខែមិថុនានេះត្រូវបានសមត្ថកិច្ចនាំខ្លួន តាមដិកាបង្គាប់របស់ ព្រះរាជអាជ្ញា មកសាកសួរ ក្នុងសំណុំរឿងឆបោកលុយពលរដ្ឋនៅខេត្តស្វាយរៀង។ ប្រភពព័ត៌មានខាងលើនេះបញ្ជាក់ថា ចំពោះនីតិនៃការសាកសួរពីព្រះរាជអាជ្ញាខាងលើ ទាក់ទងនិង លោក សោម សុធា ករណីឆបោកនេះ មិនមានព័ត៌មានបែកធ្លាយចេញមកខាងក្រៅនោះនៅឡើយទេលើបណ្ដាញផ្សព្វផ្សាយព័ត៌មានឬទំនាក់ទំនងជាបុគ្គលខាងលើកនេះនៅមានអ្នកចេញមុខអន្តរាគមន៍ពីក្រៅឆាកទើបស្ងាត់ឈឹងយ៉ាងដូច្នោះ។ កន្លងទៅថ្មីៗនេះជនរងគ្រោះលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បង្គាប់ឱ្យចាប់ខ្លួន ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប ខេត្តស្វាយរៀង លោក សោម សុធា ករណីឆបោក តែបរាជ័យ ខណៈដែលមានប្រភពព័ត៌មានបង្ហើ ថា បុគ្គលនោះមានមនុស្សស្និទ្ធនឹងមេដឹកនាំចេញមុខការពារខ្លួន។ ក្រុមហ៊ុន​...
លោកជំទាវទន្តបណ្ឌិត អេង លីង់ ប្រធានបណ្តាញសហគ្រិនស្ត្រី ផ្ញើរសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៨ ព្រះវស្សាយាងចូល ៨៩ ព្រះវស្សា

លោកជំទាវទន្តបណ្ឌិត អេង លីង់ ប្រធានបណ្តាញសហគ្រិនស្ត្រី ផ្ញើរសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៨ ព្រះវស្សាយាងចូល ៨៩ ព្រះវស្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោកជំទាវទន្តបណ្ឌិត អេង លីង់ ប្រធានបណ្តាញសហគ្រិនស្ត្រី ព្រមទាំងក្រុមគ្រួសារ  សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ ព្រះវស្សា យាងចូល ៨៩ ព្រះវស្សា  (១៨ មិថុនា ១៩៣៦ - ១៨ មិថុនា ២០២៤) ។ សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ៕...