ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពិនិត្យលទ្ធភាពពន្លឿនវិស័យផលិតកម្មស្វាយចន្ទីឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពិនិត្យលទ្ធភាពពន្លឿនវិស័យផលិតកម្មស្វាយចន្ទីឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី«ការពិនិត្យលទ្ធភាពពន្លឿនវិស័យផលិតកម្មស្វាយចន្ទីឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់» នៅទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនោះប្រព្រឹត្តទៅក្រោយការដឹកនាំដោយ លោកបណ្ឌិតស ភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ លោក ឃឹម ហ្វីណង់ បានធ្វើបទបង្ហាញស្តីពីកម្មវិធីគោលនយោបាយអាទិភាពនៃការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងវឌ្ឍនភាពសំខាន់ៗ នៃការងារចងក្រងសហគមន៍កសិកម្មទំនើបក្នុងពេលកន្លងមក ដោយផ្តោតសំខាន់ទៅលើអនុវិស័យស្វាយចន្ទី និងគម្រោងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២៤នេះ។ កិច្ចប្រជុំក៏បានពិភាក្សាយ៉ាងផុលផុសអំពីវិធីសាស្រ្តនានា ដែលជំរុញឱ្យដំណាំស្វាយចន្ទីមា...
លោកបណ្ឌិត គុណ ញឹម និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៣ ដែលរដ្ឋបាលគយវៀតណាមជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំប្តូរវេន

លោកបណ្ឌិត គុណ ញឹម និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៣ ដែលរដ្ឋបាលគយវៀតណាមជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំប្តូរវេន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វៀតណាម៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៣ ដែលរដ្ឋបាលគយវៀតណាមជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំប្តូរវេន។ នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ានទាំងអស់ និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ អង្គប្រជុំបានស្ដាប់របាយការណ៍ និងពិភាក្សាអំពីវឌ្ឍនភាពការងារសហប្រតិបត្តិការគយអាស៊ានរួមមាន៖ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២១-២០២៥ ដែលគោលដៅយុទ្ធសាស្ត្រនីមួយៗ ដឹកនាំនិងសម្របសម្រួលការអនុវត្តដោយក្រុមការងារ និងអនុក្រុមការងារមួយចំនួនដូចជា ក្រុមការងារកសាងសមត្ថភាព (CCBWG), ក្រុមការងារជំរុញអនុលោមភាព និងការអនុវត្តច្បាប់ (CECWG), ក្រុមការង...
សម្ដេចតេជោ ហ៊ុន សែន ៖ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ

សម្ដេចតេជោ ហ៊ុន សែន ៖ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន ៖ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ថ្ងៃ៧មិថុនា២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។ កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្សុីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ២...
កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ:អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី៧ខែមិថុនាឆ្នាំ ២០២៤ នេះបានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”។ កម្មវិធីនេះ ក្រោមអធិបតីភាពរបស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, លោក ឡោក ហ៊ួរ អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោល ស៊ូ ភិរិន្ទ សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ, ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្ត។ បន្ថែមពីនេះមាន តំណាងសាលាដំបូងខេត្ត, មេបញ្ជាការនៃបញ្ជាកា...
សម្តេចធិបតី៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) មានអត្ថប្រយោជន៍ជាអនេក តែត្រូវតែបម្រើមុខងារក្នុងគោលដៅត្រឹមត្រូវ

សម្តេចធិបតី៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) មានអត្ថប្រយោជន៍ជាអនេក តែត្រូវតែបម្រើមុខងារក្នុងគោលដៅត្រឹមត្រូវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប:នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដែលដឹកនាំដោយលោក Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសព្រុយណេដារូសាឡឹម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅខេត្តសៀមរាប ដែលជាទីក្រុងវប្បធម៍របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង ។ ជាមួយគ្នានេះ សម្តេចធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអ...
កិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល

កិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.» និងសហការី នាព្រឹកថ្ងៃសុក្រទី៧ ខែមិថុនា ឆ្នាំ២០២៤នេះបាន ចូលរួមអម លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ ជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល ក្រោមអធិបតីភាព លោក ឡេង សេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។ សេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល ត្រូវបានពិនិត្យ និងពិភាក្សារយៈពេលពីរថ្ងៃមកហើយ ដោយមានការចូលរួមមតិ យោបល់ ពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះ មានខ្លឹមសារកាន់តែស៊ីជម្រៅ និងសង្គតិភាព។...
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ ក្រោមមូលបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត»

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ ក្រោមមូលបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន​​អញ្ជើញ​ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ ក្រោមមូលបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត»។ ចាប់តាំងពីការបង្កើតអាស៊ាននៅឆ្នាំ ១៩៦៧ មក មានការរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសហគមន៍របស់យើង។ ក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតជាមូលដ្ឋានគ្រឹះលើគ្រប់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងផែនការអនុវត្តនៃផែនការសកម្មភាពអាស៊ានស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០១៦-២០២៥ ដែលផែនការនេះបង្ហាញពីជំហាន និងគោលដៅសំខាន់ៗ ដើម្បីសម្រេចឱ្យបាននូវការបង្កើតអាស៊ានរីកចម្រើនអាស្រ័យលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នាពេលបច្ចុប្បន្ន អាស៊ានកំពុងធ្វើការរួមគ្...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោប្រធានព្រឹទ្ធសភា បានស្វាគមន៍ និងសម្តែងការរីករាយដែលបានជួប ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េជាថ្មី បន្ទាប់ពីជំនួបលើកមុននៅឯវិមានវិមានសន្តិភាព ហើយពេលនេះជួប នៅវិមានព្រឹទ្ធសភាក្នុងតួនាទី សម្ដេច ជាប្រធានព្រឹទ្ធសភា។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោក ឯកអគ្គរដ្ឋទូត ដែលបានជួយរៀបចំដំណើរទស្សនកិច្ចដំបូងរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋកូរ៉េកាលពីពេលកន្លងទៅថ្មីៗនេះ ដែលជាការបន្តនូវនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពីរាជរដ្ឋាភិបាលចាស់ ទៅរាជរដ្ឋាភិបាលថ្មី។ ឯក...
ធនាគារពិភពលោក៖ វិស័យនាំចេញទំនិញនិងសេវា កម្មរបស់កម្ពុជាបានជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច

ធនាគារពិភពលោក៖ វិស័យនាំចេញទំនិញនិងសេវា កម្មរបស់កម្ពុជាបានជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ, ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ - សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុក បានធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលចេញផ្សាយថ្ងៃនេះ។ កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅ ឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួម ទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្តារឡើងវិញនូវលំហ សារពើពន្ធ និង...
ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ

ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។ ហេតុដូច្នេះហើយ បានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា«ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»។ អ្នកស្អាងនៅឃុំកោះខ្សាច់ទន្លានេះគឺជាគោលដៅសំខាន់ជាងគេមួយដើម្បីដើរតួនាទីនេះ ព្រោះជាតំបន់សម្បូរដាំបន្លែស្រាប់ និងស្ថិតនៅកៀកនឹងទីក្រុងភ្នំពេញ។ ធ្វើបែបនេះបាន វានឹងក្លាយទៅជារបាំងនាំចូលយ៉ាងពិតប្រាកដ ការពារទាំងអ្នកដាំនិងអ្នកបរិភោគ ហើយអ្នកចង់គាំទ្រកសិផលក្នុងស្រុកក៏អាចជួយគាំទ្របានដោយមិនចាំបាច់ចំណាយខ្ពស់ជាងមុន ជាពិសេសដឹងពីប្រភពដាំច្បាស់លាស់ ជៀសវាងការលួចក...