ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងពាណិជ្ជកម្ម ប្រារព្ធពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ក្រសួងពាណិជ្ជកម្ម ប្រារព្ធពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ និងមូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបលើកទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលមានការអញ្ជើញចូលរួមពីខាងតំណាងក្រសួងកិច្ចការនារី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។ ថ្លែងក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​​ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្មដែលបានចូលរួមយ៉ាងសកម្ម ព្រមទាំងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី។ បន្ថែមពីនេះ រដ្ឋមន្រ្តី ក៏បានចែករំលែកនូវសារសំខាន់ៗចំនួន ៣ ដល់អង្គពិធី រួមមាន៖ (១). ស្ត្រីត្រូវបន្តបង្កើនសមត្ថភាពខ្លួនឯង ក្នុងបរិវត្តកម្មឌីជី...
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា»

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅ​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី​២៦ ឆ្នាំ២០២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សូមពាំនាំនូវក្ដីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូន អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនីទាំងអស់ ដែលកន្លងមកជារៀងរាល់ឆ្នាំ ទោះជាមានភាពមមាញឹកយ៉ាងណាក៏ សម្ដេចតេជោ មិនអាក់ខានក្នុងការចូលរួមពិធីដ៏មានសារៈសំខាន់ នៃទិវាវប្បធម៌ជាតិនេះ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើការថ្លែងអំណរគុណជាថ្មី ចំព...
នាយឧត្តមសេនីយ៍ សៅ សុខា៖ ការផ្លាស់ប្តូរតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង

នាយឧត្តមសេនីយ៍ សៅ សុខា៖ ការផ្លាស់ប្តូរតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ឆ្នាំង៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា កិច្ចការងារផ្លាស់ប្តូរ តែងតាំងមុខតំណែងរបស់មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ គឺជាកិច្ចដំណើរការទូទៅ ក្នុងការពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង ដឹកនាំអង្គភាព ឱ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត នៅតាមមូលដ្នាននីមួយៗ។ ការលើកឡើងបែបនេះរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឳកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រកាសចូលកាន់តំណែងមេបញ្ជាការថ្មី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ផងដែរ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើ ដល់លោកមេបញ្ជាការកងរាជអាវុធហត្...
អគ្គលេខាធិការដ្ឋាននៃគ.ល.ក. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចៀសវាងការចូលរួមលេង ឬចូលរួមសកម្មភាពក្នុងដំណើរការល្បែងស៊ីសងខុសច្បាប់

អគ្គលេខាធិការដ្ឋាននៃគ.ល.ក. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចៀសវាងការចូលរួមលេង ឬចូលរួមសកម្មភាពក្នុងដំណើរការល្បែងស៊ីសងខុសច្បាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ ល្បែងភ្នាល់អនឡាញ និងឆ្នោតកន្ទុយលេខ ដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក ប្រព័ន្ធតេលេក្រាម និងបណ្តាញសង្គមយូធូប(Youtube) ចំនួន ២១ទំព័រ ។ ក្នុងនោះមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (1)CamCoka-VIP (2)Maxclub-34 (3)Hidden Secret (4)Gaming - EZ Bonuss (5)FF96 Pro2880 (6)ភ្នាល់កាស៊ីណូ ឈ្នះៗ (7)ភ្នាល់ស្លត់កាស៊ីណូ (8)ភ្នាល់បាញ់ត្រីអនឡាញ (9)មាន់ជល់លំដាប់១ (10)Gobet777.live (11)KH Master Online (12)UUWON Media (13)Cambo8 Wallet (14)បក្សីទេព SB24 (15)Lotto999kh (16)ក្រុមហ៊ុនល្បែងអនឡាញគ្រប់ប្រភេទ មករា (17)Ibet789 វេបសាយភ្នាល់បាល់ (18)Crown88 H1001 (19)Kae Ry (20)0_0 HHHH (21)PP9 (22)Baccarat Hacker Ai2888 (23)I.Sports Bet (24)ចាក់ខ្លាឃ្លោកតាមទូរស័ព្ទ និង(25)P99 ពិភពហ្គេម ដែលជាសកម្មភាពល្មើសនឹងច្បាប់...
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តាំផ្ញើដល់និស្សិតដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស សូមកុំភ្លេចជាតិរបស់ខ្លួន ហើយគ្មានអ្វីដែលល្អជាងជាតិខ្លួនឯងនោះទេ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តាំផ្ញើដល់និស្សិតដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស សូមកុំភ្លេចជាតិរបស់ខ្លួន ហើយគ្មានអ្វីដែលល្អជាងជាតិខ្លួនឯងនោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការផ្តាំផ្ញើដល់និស្សិតដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស សូមកុំភ្លេចជាតិរបស់ខ្លួន គ្មានអ្វីដែលល្អជាងជាតិខ្លួនឯងនោះទេ ហើយត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកនូវចំណេះដឹងមកបម្រើជាតិឱ្យកាន់តែរីកចម្រើន។ ការលើកឡើងរបស់ រដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអនុញ្ ញាត្តឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលប្រទេសជប៉ុន ក្នុងឆ្នាំសិក្សា២០២៤-២០២៦ ចូលជួបសម្ដែងការគួរសម ដើម្បីទទួលអនុសាសន៍សម្រាប់ជាពុទ្ធិបន្ថែមដល់ការសិក្សានៅក្រៅប្រទេស នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។ លោក នេត្រ ភក្ត្រា បានធ្វើការចែករំលែកបទពិសោធន៍ខ្លះៗពាក់ព័ន្ធការសិក្សាស្រាវជ្រាវ និងបរិបទដែលត្រូវធ្វើនៅពេលបញ្ចប់ការសិក្សា ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យបានកាន់តែរីកចម្រើន ។ឯកឧត្តម រដ្ឋមន្រ្ដីបានធ្វើការរម្លឹកពីប្រវត្តិសាស្រ្តដែលប្រទេសក...
តុលាការខេត្តកំពង់ធំ កោះហៅប្រធានគណបក្សកម្លាំងជាតិ ចូលខ្លួនមកបំភ្លឺ ករណីឆបោកប្រាក់នៅថ្ងៃទី១៤ ខែមីនា

តុលាការខេត្តកំពង់ធំ កោះហៅប្រធានគណបក្សកម្លាំងជាតិ ចូលខ្លួនមកបំភ្លឺ ករណីឆបោកប្រាក់នៅថ្ងៃទី១៤ ខែមីនា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ធំ:តុលាការខេត្តកំពង់ធំចេញដីកាកោះហៅលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដើម្បី»ចូលខ្លួនមកបំភ្លឺដោយផ្ទាល់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ អំពីដំណើររឿង ករណី "ឆបោកប្រាក់ចំនួន ១២,៨០០,០០០(ដប់ពីរលានប៉ែតសិបម៉ឺនរៀល)” ប្រព្រឹត្តនៅខេត្តកំពង់ធំ កាលពីអំឡុងឆ្នាំ២០២៣ តាមបណ្តឹងរបស់ឈ្មោះ ស៊ន ស៊ុនហេង, ឈ្មោះ ឃឹម ឈន ឈ្មោះ សៀង ស៊ីណន, ឈ្មោះ ពត ធារ៉ា, ឈ្មោះ នេត សៅ, ឈ្មោះ អៀវ វ៉ាន់ហៀង, ឈ្មោះ អ៊ុត ចាន់លី និងឈ្មោះ កែវ យីន ។...
មន្រ្តីជំនាញ ក.ប.ប.ចូលរួមសហការតាមការស្នើសុំរបស់មន្រ្តីជំនាញគយចល័តតំបន់៤ត្រួតពិនិត្យលើជ្រូកក្លាសេចំនួន ១ឡានក្នុងខេត្តបាត់ដំបង

មន្រ្តីជំនាញ ក.ប.ប.ចូលរួមសហការតាមការស្នើសុំរបស់មន្រ្តីជំនាញគយចល័តតំបន់៤ត្រួតពិនិត្យលើជ្រូកក្លាសេចំនួន ១ឡានក្នុងខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ក.ប.ប.​ បាត់ដំបង)៖ ដោយមានការស្នើសុំសហការពីមន្រ្តីជំនាញគយចល័តតំបន់៤​ ដែលប្រចាំនៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. ខេត្តបាត់ដំបងបានចូលរួមត្រួតពិនិត្យលើជ្រូកក្លាសេដែលផ្ទុកដោយរថយន្តមួយគ្រឿងម៉ាក lexus GX 470 ពណ៌ស្ករដោយក្នុងនោះមានជ្រូកក្លាសេចំនួន ១១០ក្បាល ស្មើនឹង ៨៨០គីឡូក្រាម។ ក្រោយពីមន្រ្តីជំនាញធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់បានឃើញថា ជ្រូកដែលបានដឹកជញ្ជូននោះផ្ទុកដោយខុសបទប្បញ្ញត្តិបចេ្ចកទេស និងក្នុងសីតុណ្ហភាពពុំត្រឹមត្រូវតាមច្បាប់ដែលមានចែងធរមាន។ ក្រោយពីត្រួតពិនិត្យចប់ មន្រ្តីជំនាញបានស្នើសុំគោលការពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើការដុតកម្ទេចចោលដោយមានការចូលរួមពីអាជ្ញាធរដែនដី និងមន្រ្តីជំនាញគយចល័តតំបន់៤ផងដែរ។...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញា តឱ្យលោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច-CCJA) និងសហការី ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ដឹកនាំបន្ថែមពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់កិត្យានុភាពឱកាសវិនិយោគចិននៅកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលីដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិន ចំនួន ៣៥០នាក់ និងក្រុមហ៊ុន ចំនួន ៣៥០ក្រុមហ៊ុន ។ លើសពីនេះ ក៏មានពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារដូចជា៖ ១. អនុស្សរណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី ។ ២. អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ ។ វេទិកាធុរកិច្ចនេះដែរ ក៏នឹងបន្តជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញអំពីសក្តានុ...
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតាខ្មែរ» ដោយផ្ទាល់រួមគ្នា។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕ #MLVT #HENGSour...