អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអនុញ្ញាតិឲ្យនិស្សិតសាកលវិទ្យាល័យឥន្ទ្រវិទ្យាចំនួន៤ រូប បានចុះកម្មសិក្សា ស្វែងយល់ពីប្រវត្តិសាស្រ្តនិងរបត់នយោបាយនៅកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអនុញ្ញាតិឲ្យនិស្សិតសាកលវិទ្យាល័យឥន្ទ្រវិទ្យាចំនួន៤ រូបដឹកនាំដោយ លោក ហៃ ស៊ីណា លោក ប្រាក់ សុកល លោក អ៊ុន វ៉ន និងលោក ប្រាក់ មករា នៅថ្ងៃទី២៣ ខែកុម្ភៈ នេះបានចុះកម្មសិក្សា ស្វែងយល់ពីរបបនយោបាយការកសាងសន្តិភាព និងផ្សះផ្សារជាតិរបស់ថ្នាក់ដឹកនាំជាតិគឺ សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពជាតិកម្ពជានៅខុទ្ទកាល័យគណៈបក្សប្រជាជនកម្ពុជា។
នៅក្នុងនោះ លោក សុខ ឥសាន បានធ្វើបទបង្ហាញរយៈពេលជាង២ម៉ោង ដល់និស្សិតសាកលវិទ្យាល័យឥន្រ្ទវិទ្យាពីរបត់នយោបាយកម្ពុជាតាំងពីសម័យសង្រ្គាមត្រជាក់និងក្រោយបញ្ចប់សង្រ្គាមលោកលើកទី២ ដែលកម្ពុជាបានទទួលឥទ្ធិពលភូមិសាស្រ្តនយោបាយ និងមនោគមវិទ្យាសេរី-កុម្មុយនីស្ត ហើយបានកោតសរសើរដល់និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិទ្យាក៍ដូចជា ការខិតខំប្រឹងប្រែងចងក្រង និងសរសេរនិក្ខេបបទដែលរំលឹកពីប្រវត្តុិនយោបាយកម្ពុជា ...








