ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ចិន អំពាវនាវ ឱ្យមានការដោះស្រាយ នយោបាយ ចំពោះវិបត្តិអ៊ុយក្រែន 

ចិន អំពាវនាវ ឱ្យមានការដោះស្រាយ នយោបាយ ចំពោះវិបត្តិអ៊ុយក្រែន 

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
  ប៉េកាំង៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា បេសកជនចិន បានអំពាវនាវ ឱ្យមានការដោះស្រាយ នយោបាយ ចំពោះវិបត្តិអ៊ុយក្រែន ជាមួយនឹងភាពបន្ទាន់បំផុត ខណៈវិបត្តិអ៊ុយក្រែន នៅតែអូសបន្លាយ។   លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការ សហប្រជាជាតិ បានឲ្យដឹងថា សហគមន៍អន្តរជាតិ គួរតែចាត់វិធានការវិជ្ជមាន ដើម្បីកាត់បន្ថយផលវិបាកមនុស្សធម៌ នៃជម្លោះ និងខិតខំប្រឹងប្រែងរួមគ្នា សម្រាប់បន្ថយស្ថានការណ៍ និងបញ្ឈប់អរិយភាពឱ្យបានឆាប់។   លោកបានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ជាដំបូង រាល់ការខិតខំប្រឹងប្រែង គួរតែត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការរងទុក្ខដែលបានធ្វើឡើង ចំពោះជនស៊ីវិល។ ទីពីរ ខ្សែបន្ទាត់ក្រហម នៃសុវត្ថិភាពនុយក្លេអ៊ែរ មិនត្រូវឆ្លងកាត់ឡើយ ដោយលោកបន្ថែមថា អាវុធនុយក្លេអ៊ែរមិនត្រូវប្រើ ហើយ...
គណបក្សប្រឆាំងរបស់ថៃ ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត រហូតដល់៩៩ភាគរយ

គណបក្សប្រឆាំងរបស់ថៃ ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត រហូតដល់៩៩ភាគរយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បាងកក ថៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ថា គណបក្សប្រឆាំងរបស់ប្រទេសថៃឡង់ដ៏ ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត  កាលពីថ្ងៃអាទិត្យ បន្ទាប់ពីគណបក្សសម្ព័ន្ធភាព ជាមួយយោធា បានបង្កើតដំណាក់កាល នៃភាពចលាចល នៃកិច្ចព្រមព្រៀង លើការបង្កើតរដ្ឋាភិបាល ក្នុងគោលបំណងបញ្ចប់ជិត១ទសវត្សរ៍ នៃរបបអភិរក្សនិយម និងកងទ័ព ។ គណបក្សសេរីនិយម បានរំកិលខ្លួនទៅមុខ ហើយគណបក្សភឿថៃ ស្ថិតនៅឆ្ងាយនៅពីមុខ ជាមួយនឹងសំឡេងឆ្នោត៩៩ភាគរយ ។ ប៉ុន្តែវានៅឆ្ងាយពីភាពប្រាកដប្រជាថា នឹងបង្កើតរដ្ឋាភិបាលបន្ទាប់ ជាមួយនឹងច្បាប់សភា ដែលសរសេរដោយយោធា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ របស់ខ្លួន មានការយល់ច្រឡំ និងការពេញចិត្តរបស់សភា ។ ដើម្បីគ្រប់គ្រង គណបក្សប្រឆាំងនឹងត្រូវធ្វើកូដកម្មកិច្ចព្រមព្រៀង និងប្រមូលការគាំទ្រពីជំរុំជាច្រើន រួមទាំងសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធា ដែលមានភាគីខាងយោធា និងទទួលបានការបោះឆ្នោតថា អ្នក...
លោក ប៉ាន សូរស័ក្តិ អញ្ជើញបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅខេត្តកំពត

លោក ប៉ាន សូរស័ក្តិ អញ្ជើញបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅខេត្តកំពត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពត៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួត លើការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ក្នុងក្រុងកំពត ខេត្ត​កំពត កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានសម្ដែងនិងអបអរសាទរចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបានជ័យលាភីពីការប្រកួតដ៏ស្វិតស្វាញនេះ​ ព្រមទាំងបានការកោតសរសើរ និង​វាយ​តម្លៃខ្ពស់ ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។  ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពអធិកអធម និងមហោឡារឹក ចាប់ព...
មនុស្សក្មេងចាស់ប្រុសស្រីជាង ៣០នាក់ពុលនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យមួយនៅខេត្តកំពង់ឆ្នាំង

មនុស្សក្មេងចាស់ប្រុសស្រីជាង ៣០នាក់ពុលនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យមួយនៅខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ឆ្នាំង៖ មនុស្សក្មេងចាស់ប្រុសស្រីជាង ៣០នាក់បានពុលនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យមួយកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ នៅភូមិទ័ពតាឡាត់ មក ឃុំ ជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈពួកគេបានចូលរួមក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិជាមួយគ្នា។ សមត្ថកិច្ចនគរបាលស្រុកទឹកផុសបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២៣ នេះអ្នកភូមិនៅតែបន្ត រងការពុលនិងដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពឃុំ និងស្រុកទឹកផុសចំនួន ជាង៣០ នាក់។ពួកគាត់មានអាការៈក្អួតចង្អោរឈឺក្បាលដែលតាមការសន្និដ្ឋានគឺបណ្ដាលមកពីពិសារនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិ។ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាក្រោយបញ្ហាកើតឡើងក្រុមការងារបានចុះស្រាយជ្រាវហើយបានសន្និដ្ឋានជាបឋមថាពុលដោយសារនំបញ្ចុក មិនមែនបន្លែជាល្បោយនំបញ្ចុកនោះទេ។ តាមការពិនិត្យស្រាវជ្រាវនំបញ្ចុកមាន សភាពជូរ ផ្អូម ដែលពួកគាត់ពិសារថ្ងៃ ទី១៤យប់ដល...
តម្លៃស្រូវសើម និងស្ងួត នៅតាមស្រុកនៃ ខេត្តមួយចំនួន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣

តម្លៃស្រូវសើម និងស្ងួត នៅតាមស្រុកនៃ ខេត្តមួយចំនួន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញតារាងតម្លៃស្រូវសើម និងស្ងួត នៅតាមស្រុកនៃ ខេត្តមួយចំនួន សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។  
សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមានរយៈពេល៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា«នគរបាលជាតិកម្ពុជា» ៕...
សន្តិបណ្ឌិត នេត សាវឿន ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំព្ញកខួបអនុស្សាវរីយ៍លើកទី ៧៨

សន្តិបណ្ឌិត នេត សាវឿន ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំព្ញកខួបអនុស្សាវរីយ៍លើកទី ៧៨

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំព្ញកខួបអនុស្សាវរីយ៍លើកទី ៧៨ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៣)។
ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា មួយសប្ដាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម ។    ...
ប្រទេសចំនួន៧គ្រោងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ

ប្រទេសចំនួន៧គ្រោងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
  បណ្ដាមេដឹកនាំនៃប្រទេសទាំងប្រាំពីរ (G7) គ្រោងនឹងរឹតបន្តឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ជាមួយនឹងវិធានការផ្តោតលើថាមពល និងការនាំចេញដែលជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងម៉ូស្គូ ។ នេះបើតាមក្រុមមន្ត្រីដែលដឹងព័ត៌មានផ្ទាល់អំពីការពិភាក្សានោះបាននិយាយថា វិធានការថ្មីដែលត្រូវបានប្រកាសដោយបណ្ដាមេដឹកនាំក្នុងអំឡុងកិច្ចប្រជុំថ្ងៃទី១៩ ដល់ ២១ ខែឧសភានឹងកំណត់គោលដៅលើការបញ្ចៀសទណ្ឌកម្មដែលពាក់ព័ន្ធនឹងក្រុមប្រទេសទីបី ហើយព្យាយាមបំផ្លាញដល់ការផលិតថាមពលនាពេលអនាគតរបស់រុស្ស៊ី ព្រមទាំងទប់ស្កាត់ពាណិជ្ជកម្មដែលគាំទ្រដល់យោធារបស់រុស្ស៊ីផងដែរ។ ដោយឡែក ក្រុមមន្ត្រីអាមេរិកក៏រំពឹងថា សមាជិក G7 ក៏នឹងយល់ព្រមកែសម្រួលវិធីសាស្រ្តរបស់ពួកគេផងដែរចំពោះការដាក់ទណ្ឌកម្មយ៉ាងហោចណាស់សម្រាប់ប្រភេទទំនិញមួយចំនួន ដែលធ្វើឲ្យការនាំចេញទាំងអស់ត្រូវជាប់បម្រាមដោយស្វ័យប...
 ក្រសួងសង្គមកិច្ច ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៩ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា

 ក្រសួងសង្គមកិច្ច ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៩ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៩ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ “ គ្រួសារជាកម្លាំងចលករ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ”នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាដែលបង្ហាញពីការយកចិត្តទុកដាក់ និងទទួលស្គាល់គុណតម្លៃរបស់គ្រួសារ ដែលជាកោសិកាសង្គមដ៏មានសារៈសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ ដល់សមាជិកគ្រួសារឱ្យក្លាយខ្លួនទៅជាបុគ្គលក្នុងសង្គមជាតិ ដើម្បីបន្តរក្សាបានសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕     ...