ក្រុមអាជីវរកស៊ីដឹកទំនិញធំៗអះអាងថា លោក អ៊ួន សុវណ្ណារ៉ា មិនទប់ស្កាត់បទល្មើសទំនិញគេចពន្ធនិងការបង់ពន្ធមិនគ្រប់នោះទេ
ភ្នំពេញៈ ក្រុមអាជីវកររកស៊ីដឹកទំនិញធំៗកាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣នេះ ដោយពួកគាត់បានអះអាងប្រាប់ សារព័ត៌មាន បាយ៉ង់ថាម ថា អតីតប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញគឺ មិនខ្វល់ខ្វាយពីការរកចំណូលពន្ធបង់ជូនរដ្ឋអ្វីនោះទេ ដែល ថែមទាំងមិនបានទប់ស្កាត់បទល្មើសទំនិញគេចពន្ធ និងការបង់ពន្ធមិនគ្រប់នោះឡើយ។
សូមរំលឹកថា លោក អ៊ួន សុវណ្ណារ៉ា គឺទើបតែ ត្រូវបានផ្ទេរមកកាន់តំណែងថ្មីជា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប៉ុន្តែក្រុមអាជីវកររកស៊ីដឹកទំនិញធំៗ សុំលក្ខណ្ឌមិនបញ្ចេញឈ្មោះខាងលើកឡើងថា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ គឺគាត់ មិនខ្វាយខ្វល់ពីការរកចំណូលបង់ពន្ធជូនរដ្ឋតាមផែនការស្ថាប័នខ្លួននោះទេ ថែមទាំងមិនបានទប់ស្កាត់រាល់បទល្មើសទំនិញគេចពន្ធនោះដែរ ។
អាជីវករដឹកទំនិញខាងលើអះអាងទៀតថា «ប្រធានគយចល័...








