ធនាគារពិភពលោក បានអនុម័តគម្រោងថវិកា ៦០ លានដុល្លារ គាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជ
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក បានអនុម័ត គម្រោងដើម្បីគាំទ្រកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជាដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ។ គម្រោងនេះ ក៏បានបន្ថែមទឹកប្រាក់ ៣ លានដុល្លារទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជានាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា។
ទន្ទឹមគ្នានេះ សេវាប្រមូលសំរាមនៅស្ថិតក្នុងអត្រាទាបនៅឡើយ រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ក៏នៅខ្វះខាត ហើយការបោះចោលសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ ផ្លូវទឹក ការរាយប៉ាយសំរាមតាមផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែរនៅឡើយ។
សេចក្...








