ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  នៅរសៀល ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៥:១០ នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។ តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនេះ បានពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕...
សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនជាបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនជាបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនជាបុគ្គលិក VOD ដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មាឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលឹកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់ យើងនោះឡើយ។ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភ...
ការលក់បន្លែខ្មែរ នៅមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាទិវាថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ

ការលក់បន្លែខ្មែរ នៅមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាទិវាថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំដាក់លក់ផលិតផលខ្មែរ អបអរថ្ងៃ១៤ កុម្ភៈ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាថ្ងៃទិវានៃក្តីស្រលាញ់។ ក្នុងឱកាសនេះ ផលិតផលខ្មែរជាច្រើនមុខកំពុងដាក់តាំងលក់ពិសេសបន្លែសុវត្ថិភាព អង្ករបាយឆ្ងាញ់ និងស្រាផ្លែឈើរសជាតិស្រទន់ ដែលបានវេចខ្ចប់យ៉ាងស្អាតសម្រាប់ជាកាដូថ្ងៃដ៏ពិសេសនេះ ដោយមានស្តង់ជាច្រើន ដូចជាសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមាសបៃតងជាដើម។ ម្ចាស់ស្តង់មួយកន្លែងដែលកំពុងដាក់លក់បានលើកឡើងថា "ថ្ងៃនេះជាថ្ងៃនៃក្តីស្រលាញ់ យើងបានយកផលិតផលសុវត្ថិភាពមកដាក់លក់ចែកជូនបងប្អូនអ្នកទទួលទានដើម្បីសុខភាពល្អ គឺយើងធ្វើការផ្សារភ្ជាប់ក្តីស្រលាញ់ និងសុខភាព" "ស្រលាញ់គ្រួសារ ពិសាអាហារសុវត្ថិភាព"។ ផលិតផលដែលតាំងលក់គឺផលិតផលស្រស់មានប្រមាណជាង ២០មុខ ហើយរបស់កែច្នៃមានប្រមាណជិត ២០មុខ ដែលជាផលិតផលសុវត្ថិភាព ល្អសម្រាប់សុខភាព ដោយមិនមានសារធាតុគីមីឡើយ។ សម្រាប់អតិថិជនវិញ បានបង្ហាញពីអារម្មណ៍...
តុលាការកំពូលតម្កល់ទោសពិរុទ្ធជនម្នាក់ ជាប់គុក៧ ឆ្នាំ ពាក់ព័ន្ធនឹងការបើកហាងម៉ាស្សាកោសជុប តែបង្កប់សេវាផ្លូវភេទ នៅខេត្តសៀមរាប

តុលាការកំពូលតម្កល់ទោសពិរុទ្ធជនម្នាក់ ជាប់គុក៧ ឆ្នាំ ពាក់ព័ន្ធនឹងការបើកហាងម៉ាស្សាកោសជុប តែបង្កប់សេវាផ្លូវភេទ នៅខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ បានប្រកាសសាលដីកា តម្កល់ទណ្ឌកម្ម បុរសពិរុទ្ធជម្នាក់ ជាប់គុក កំណត់ ០៧ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការ បើករបររកស៊ី ផ្នែកម៉ាស្សា តែ លួចបង្កប់សេវាផ្លូវភេទ ប្រព្រឹត្តនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ ២០២០។ លោក និល នុណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឱ្យដឹងថា ទណ្ឌិត រូបនេះ មានឈ្មោះ យិន ង៉ែត ភេទប្រុស កើតឆ្នាំ ១៩៧០ មានទីលំនៅ នៅក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងសំណុំរឿងនេះ ទណ្ឌិតឈ្មោះ យិន ង៉ែត ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ០៧ ឆ្នាំ ពីបទ : សញ្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា ២៨៩ នៃក្រមព្រហ្មទណ្ឌ ។ តែគាត់ បានប្តឹងរឧទ្ទរណ៍។សាលាឧទ្ធរណ៍បាត់ដំបង បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ ...
ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធ សម្លាប់កូនប្រសារប្រុស ពីព្រោះខឹងមានទំនាក់ទំនងស្នេហានឹងប្រពន្ធ

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធ សម្លាប់កូនប្រសារប្រុស ពីព្រោះខឹងមានទំនាក់ទំនងស្នេហានឹងប្រពន្ធ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តបន្ទាយមានជ័យ៖ បុរសត្រូវចោទម្នាក់ កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្គាប់ឲ្យឃុំខ្លួន និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំ ការធ្វើសវនាការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ហិង្សាដោយចេតនា ដោយធ្វើសកម្មភាព ទាញពូថៅកាប់ទៅលើជនរងគ្រោះត្រូវជាកូនប្រសាប្រុស បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មបំផុត ដោយសារតែគាត់ ប្រចណ្ឌប្រពន្ធ និងកូនប្រសារ ប្រព្រឹត្ត កាលពីថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣​ ​នៅ​ភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ បន្ទាយមានជ័យ។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ ចៅក្រម​ស៊ើបសួរ​សសាលាដំបូងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ឌី​ម ភាក់ អាយុ​៥៣​ឆ្នាំ (ត្រូវជា​ឪពុកក្មេក​) ។ ចំណែក​ជន​រង​គ្រោះ​ មានឈ្មោះ សាន ភា​រ៉ូ​ត អាយុ​៣២​ឆ្នាំ​ ( ត្រូវជាកូនប្រសា ) ។ អ្នកទាំងព...
សហគ្រាស លាង ឡេង បានចូលរួមកម្មវិធី សន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា

សហគ្រាស លាង ឡេង បានចូលរួមកម្មវិធី សន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សហគ្រាស លាង ឡេង បានចូលរួមកម្មវិធី សន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្ងៃសុក្រថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋា គារភ្នំពេញ។...
សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់ឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ា កម្ពុជាចំនួន៦រូប

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់ឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ា កម្ពុជាចំនួន៦រូប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសឡាវ:ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ា របស់ព្រះ រាជាណាចក្រកម្ពុជាចំនួន៦រូប ដែលបានឧបត្ថម្ភថវិកា ជូនចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការទិញវ៉ាក់សាំងប្រឆាំងនិងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។ អ្នកឧកញ៉ា លោកឧកញ៉ាទាំង៦រូបដែលបានឧបត្ថម្ភថវិកាទិញវ៉ាកសាំង និងសម្ភារៈបរិក្ខារក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ រួមមានអ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧកញ៉ា Guy Chhay លោក៉កញ៉ា Ing Seav Meng និងលោកឧកញ៉ា លី ហុង៕...
លោក ឈុន សារុំ សូម​​គោរពអបអសាទរ ឧត្តមនាវីទោ លី ហួត ទទួលតំណែងថ្មីជាមេបញ្ជាការទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ

លោក ឈុន សារុំ សូម​​គោរពអបអសាទរ ឧត្តមនាវីទោ លី ហួត ទទួលតំណែងថ្មីជាមេបញ្ជាការទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះសីហនុ ៖ អនុប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ លោក ឈុន សារុំ ផ្ញើសារជូនពរ អបអសាទរ ឯកឧត្តម ឧត្តមនាវីទោ លី ហួត ដែលត្រូវបានថ្នាក់ដឹកនាំប្រកាសតម្លើងតួនាទីជា មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ។ ពិធីនេះរៀបចំឡើង នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈ​កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ៕...
ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក បាន​​ទទួលស្វាគមន៍ប្រតិភូនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស

ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក បាន​​ទទួលស្វាគមន៍ប្រតិភូនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ៖ លោក​​ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ នៅ​​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះបាន​​ទទួលស្វាគមន៍ប្រតិភូនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសដឹកនាំដោយវរនាវីទោ មីឃែល ប្រោតមែន មេបញ្ជាការនាវា HMS SPEY(P234)  ដើម្បី​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ការជួបសម្តែងការគួរសមនេះ គឺ​​នៅក្នុងឱកាសនាវាចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល០៥ថ្ងៃចាប់ពីថ្ងៃទី១៣-១៧ ខែកុម្ភៈ ឆ្នាំ២០២៣ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា បំណងពង្រឹង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-អង់គ្លេស។ ក្នុងដំណើរទស្សនកិច្ចផងដែរក៏មានការរួមសហការគ្នាធ្វើលំហាត់ហ្វឹកហ្វឺនពន្លត់អគ្គិភ័យ, លំហាត់ទប់ទឹកលើនាវាពេលមានអាសន្នកើតឡើងជាយថាហេតុ និងការប្រកួតកីឡា រវាងកងទ័ពជើងទឹកកម្ពុជាជាមួយកងទ័ពជើងទឹកអង់គ្លេសដើម្បីសឹក្សាឈ្វេងយល់ដកស្រង់បទពិសោធពីគ...
តើ​កម្ពុជា-មហាមិត្ត​​​ចិន​​ បានចុះហត្ថលេខា​​លើ​​ឯកសារកិច្ចព្រមព្រៀងសំខាន់អ្វីខ្លះ!

តើ​កម្ពុជា-មហាមិត្ត​​​ចិន​​ បានចុះហត្ថលេខា​​លើ​​ឯកសារកិច្ចព្រមព្រៀងសំខាន់អ្វីខ្លះ!

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ប៉េកាំង, ចិន)៖ នាថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន, ឯកសារកិច្ចព្រមព្រៀងសំខាន់មួយ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក​​ លី ខឺឈាង នាយករដ្ឋមន្រ្តីចិន។ ឯកសារកិច្ចព្រមព្រៀងនោះគឺ៖ ផែនសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៤ ដែលចុះហត្ថលេខាដោយ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (ភាគីកម្ពុជា) និង លោក​​ វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (ភាគីចិន)។ សូមបញ្ជាក់ជូនថា ក្រៅពីឯកសារកិច្ចព្រមព្រៀងនេះ ក៏នៅមានឯកសារកិច្ចព្រមព្រៀងចំនួន ១១ ផ្សេងទៀត ដែលត្រូវបានចុះហត្ថលេខានា​ឱកាស​នោះដោយ...