ពលរដ្ឋខ្មែរនៅខេត្តGunmaប្រទេសជប៉ុនជិត១០០ នាក់ចូលពិធីសំណេះសំណាលនិងពន្យល់ពីគោលនយោបាយបក្សក្រៅប្រទេស
តូក្យូ៖ប្រជាពលរដ្ឋខ្មែរនៅខេត្តGunma ប្រទេសជប៉ុនជិត១០០នាក់ កាលពីថ្ងៃទី១ ខែតុលា កន្លងទៅនេះ ស្ថិតនៅក្នុងស្រុកOizumi ខេត្តGunmaបានអញ្ជើញចូលរួមពិធីសំណេះសំណាលទទួលទានអាហារសាមគ្គីជាគ្រួសារខ្មែរនឹងពន្យល់ពីគោនយោបាយបក្ស ដើម្បីទាក់ទាញសមាជិកថ្មីៗ ជាកម្លាំងស្នូលបម្រើផលប្រយោជន៍នយោបាយគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។
កិច្ចប្រជុំនៅនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក ទុយ រី ប្រធាគណៈកម្មការបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន លោក ឃុន សារឿន ប្រធានសាខាបក្សក្រុង អាហ្គាវ៉ា ខេត្តណាហ្គាវ៉ាក់ សហការជាមួយ និងសមាគមខ្មែររស់នៅប្រទេសជប៉ុនមានការទទួលទានអាហារសាមគ្គីជុំគ្នាជាលក្ខណៈគ្រួសាររបស់ក្រុមការងារបក្សប្រជាជនខេត្តGunmaផងដែរ។
លោក ហោ សុខឡី ជាជនបង្គោលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណបក្សប្រជាជនប្រចាំនៅតំបន់Oizumi ស្រុកOraខេត្ដGunma និងលោក សួស សុវត្ថិ ជាប្រធានក្នុងនាមសមាជិកពង្រឹងដ៏សកម្មក្នុងខេត្ត Gunmaប...








