ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងពាណិជ្ជកម្មសូមអំពាវនាវប្រជាពលរដ្ឋឱ្យប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ ខណៈតម្លៃប្រេងចាប់ផ្តើមកើនឡើង ដោយសារ ការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា

ក្រសួងពាណិជ្ជកម្មសូមអំពាវនាវប្រជាពលរដ្ឋឱ្យប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ ខណៈតម្លៃប្រេងចាប់ផ្តើមកើនឡើង ដោយសារ ការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងពាណិជ្ជកម្មសូមអំពាវនាវប្រជាពលរដ្ឋឱ្យប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ ខណៈតម្លៃប្រេងចាប់ផ្តើមកើនឡើង ដោយសារ ការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា បណ្តាលឱ្យមានការកាត់ផ្តាច់នូវការផ្គត់ផ្គង់ប្រេង។ ក្រសួងពាណិជ្ជកម្មកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការកើនឡើងនៃតម្លៃប្រេង និងការស្តុកប្រេងរបស់ក្រុមហ៊ុននាំចូល ដើម្បីធានាដល់ការផ្គត់ផ្គង់ប្រេងក្នុងប្រទេសកម្ពុជា។...
ឯកឧត្តម លូ គឹមឈន់ បើកកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ជាមួយ ក្រុមការងារ JICA Appraisal Mission នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ បើកកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ជាមួយ ក្រុមការងារ JICA Appraisal Mission នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ ថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មប៉ាន់តម្លៃរបស់ទីស្នាក់ការកណ្តាលចៃការ "JICA Appraisal Mission" ដែលដឹកនាំដោយកញ្ញា MURAO Akari, ជំនួយការនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់កណ្តាលចៃការប្រចាំទីក្រុងតូក្យូ ស្តីពី ការស្នើសុំប្រាក់កម្ចីបន្ថែម សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១។ Sihanoukville Autonomous Port (PAS) : At 9 AM on Wednesday, 25th February 2026, at the venue of PAS Meeting Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanou...
កម្ពុជាបដិសេធការបង្ខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជាជាអង្ករកូនកាត់ គឺជារឿងមិនពិត ដើម្បីកេងចំនេញផ្នែកពាណិជ្ជកម្ម

កម្ពុជាបដិសេធការបង្ខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជាជាអង្ករកូនកាត់ គឺជារឿងមិនពិត ដើម្បីកេងចំនេញផ្នែកពាណិជ្ជកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ព្រមទាំងសហព័ន្ធស្រូវអង្ករកម្ពុជាបានចេញមុខបដិសេធទៅភាគីថៃ ជុំវិញ ការបង្ខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជាជាអង្ករកូនកាត់នោះ គឺជារឿងមិនពិតនិងក្លែងក្លាយ ដើម្បីកេងចំនេញផ្នែកពាណិជ្ជកម្ម។ ការប្រតិកម្មខាងលើនេះ ធ្វើឡើង កាលពីពេលថ្មីៗនេះ ដោយភាគីថៃបានបង្កើតនិទានកថាថ្មីមួយ ដោយបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មានក្នុងស្រុករបស់ខ្លួនថា អង្ករកម្ពុជា ជា “អង្ករកូនកាត់” ដែលបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ធ្ងន់ធ្ងរលើកេរ្តិ៍ឈ្មោះអង្ករនាំចេញរបស់កម្ពុជា។ អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ប្រព័ន្ធផលិតកម្មអង្ករកម្ពុជាអាស្រ័យលើពូជប្រពៃណី និងពូជកែច្នៃដែលបានអភិវឌ្ឍតាមបច្ចេកទេសវិទ្យាសាស្ត្រ ដូចជាអង្ករក្រអូបផ្ការំដួល មិនមែនផ្អែកលើការផលិតអង្ករកូនកាត់ដូចការអះអាងរបស់កាសែតថៃនោះឡើយ។ ការចោទប្រកាន់របស់ថៃ បានលេចឡើងតាមរយៈការពិភាក្សា និងការផ្សាយព័ត៌មានក្នុងប...
ឯកឧត្តម ហេង សួរ នាំយកឱកាសការងារដ៏ច្រើនសម្រាប់អតីតពលករមកពីថៃ និងប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលពីមុនបងប្អូនរត់រកការងារ តែបច្ចុប្បន្នក្រសួងការងារនាំឱកាសការងារផ្តល់ជូនដល់មូលដ្ឋាន

ឯកឧត្តម ហេង សួរ នាំយកឱកាសការងារដ៏ច្រើនសម្រាប់អតីតពលករមកពីថៃ និងប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលពីមុនបងប្អូនរត់រកការងារ តែបច្ចុប្បន្នក្រសួងការងារនាំឱកាសការងារផ្តល់ជូនដល់មូលដ្ឋាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ពោធិ៍សាត់)៖រោងចក្រ សគ្រាស និងក្រុមហ៊ុនធំៗចំនួន១០ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានបងប្អូនអតីពលករ និងយុវជនរកការងារជាង៨០០នាក់ចូលរួម។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា វេទិកាការងារនេះ គឺជាយុទ្ធនាការរួមមួយដ៏មានប្រសិទ្ធភាព ដែលផ្សារភ្ជាប់អ្នករកការងារជាមួយតំណាងនិយោជកមកជួបគ្នា ក្នុងការចុះឈ្មោះសម្ភាសផ្តល់និងទទួលបានការងារភ្លាមៗដល់មូលដ្ឋាន ដែលជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយថវិកា។ ជាក់ស្តែង នៅថ្ងៃនេះ ក្រសួងបាននាំយកឱកាសការងារប្រមាណ៤ពាន់កន្លែងសម្រាប់អតីតពលករ និងយុវជនរកការង...
«ខ្មែរជួយខ្មែរ!» ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូនដល់ដៃប្រជាជនក្នុងមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង

«ខ្មែរជួយខ្មែរ!» ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូនដល់ដៃប្រជាជនក្នុងមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បាត់ដំបង)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់កៀកមូលដ្ឋានក្នុងស្រុកកំរៀង ខេត្តបាត់ដំបង តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យកំរៀង។ វេទិកានេះបានក្លាយជាស្ពានចម្លងដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ក្នុងការទទួលបានឱកាសការងារក្នុងស្រុកជិត ៣ ០០០ កន្លែងភ្លាមៗ។ វេទិកាការងារដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ចុងសប្តាហ៍ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ខណៈដែលបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកសរុបដល់ទៅ ៨៣ ៧៤៣ កន្លែង កំពុងរង...
លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានស្តីទីនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦

លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានស្តីទីនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានស្តីទីនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធៅនេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃសុក្រទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។...
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម បានជំរុញឱ្យមានការផ្គត់ផ្គង់បន្លែសុវត្ថិភាពកាន់តែច្រើន ដើម្បីសុខុមាលភាពប្រជាពលរដ្ឋខ្មែរ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម បានជំរុញឱ្យមានការផ្គត់ផ្គង់បន្លែសុវត្ថិភាពកាន់តែច្រើន ដើម្បីសុខុមាលភាពប្រជាពលរដ្ឋខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ការផ្គត់ផ្គង់បន្លែស្រស់»។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យក់ ចំរើនឫទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ព្រមទាំងសមាជិកសមាគម វិនិយោគិន និងតំណាងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្មប្រមាណជាង ៥០នាក់។ ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច សមាគមបានបង្ហាញនូវគុណតម្លៃស្នូលចំនួន ៣ យ៉ាងសំខាន់៖ * ការបង្កើតបណ្តាញទីផ្សារនវានុវត្តន៍ទំនើប (Innovative Marketplace): សមាគមបានដើរតួនាទីជាអ្នកសម្របសម្រួលបង្កើត «ម៉ូដែលទីផ្សារថ្មី» ដែលតភ្ជាប់ពីចម្ការកសិករមកដល់ម អ្នកប្រើប្រាស់ចុងក្រោយផ្ទាល់។ នេះជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលជួយឱ្យកសិករលក់ផលិតផលបានស្រួល និ...
សមាគមបណ្តាញកសិករតេជោ ជួបប្រជុំសមាជិក ក្រុមការងារចំពោះកិច្ចក្នុងវិស័យចញ្ចឹមសត្វផ្នែកគោ

សមាគមបណ្តាញកសិករតេជោ ជួបប្រជុំសមាជិក ក្រុមការងារចំពោះកិច្ចក្នុងវិស័យចញ្ចឹមសត្វផ្នែកគោ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាជិកក្រុមការងារចំពោះកិច្ចក្នុងវិស័យចញ្ចឹមសត្វផ្នែកគោនៃសមាគមបណ្តាញកសិករតេជោ លើកទី២ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សា និងរៀបចំយុទ្ធសាស្ត្រក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យចិញ្ចឹមសត្វផ្នែកគោក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាន ក្រុមការងារចំពោះកិច្ចក្នុងវិស័យចិញ្ចឹមសត្វផ្នែកគោ ព្រមទាំងសមាជិកសមាជិកា សរុបប្រមាណ ១២ នាក់។ ថ្លែងក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍ពេញចិត្តចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារចំពោះកិច្ចក្នុងវិស័យចិញ្ចឹមសត្វផ្នែកគោរបស់សមាគមបណ្តាញកសិករតេជោ។ ជាមួយគ្នានេះផងដែរ លោកបណ្ឌិត កៅ ថាច បានណែនាំក្រុមការងារចំពោះកិច្ចនេះ រៀបចំពង្រឹងរចនាសម្ព័ន្ធ និងរៀបចំផែនការសកម្មភាពសម្រាប់...
ដៃគូយុទ្ធសាស្ត្ររវាងក្រសួងការងារ និងក្រុមហ៊ុនឈានមុខចិន Huibo Robotics នឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់

ដៃគូយុទ្ធសាស្ត្ររវាងក្រសួងការងារ និងក្រុមហ៊ុនឈានមុខចិន Huibo Robotics នឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Cui Xiaohui អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន JIANGSU HUIBO ROBOTICS TECHNOLOGY CO., LTD. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” នារសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការលើសិក្សាស្រាវជ្រាវ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងការផ្តល់អាទិភាពជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នា ដែលមានរយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ជាមួយនឹងក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិនលើឯកទេសបច្ចេកវិទ្យា និងឧបករណ៍ឆ្លាតវៃនេះ មានគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាល...
ក្រសួងការងារ បង្ហាញពីកំណើនអ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥​ ធៀបនឹងឆ្នាំ២០២៤

ក្រសួងការងារ បង្ហាញពីកំណើនអ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥​ ធៀបនឹងឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះ វិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ ៣លាននាក់ និងសេវាកម្មប្រមាណ ៤,៩ លាននាក់។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តី ក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីមានការកើនឡើងដល់ចំនួន ៤៦ ៦៤៩សហគ្រាស (កើន ១ ៨៥១) ដោយមានកម្មករនិយោជិតសរុបប្រមាណ ២,២លាននាក់ (កើន ៤០១,៤៧៩នាក់)។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អ...