ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឯកឧត្តម​ ហួត​ ឃាងវេង ដឹកនាំកិច្ចប្រជុំស្តីពីការកសាងផែនការសកម្មភាព​ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន​ និងសោតទស្សន៍​ ឆ្នាំ២០២៤-២០២៨

ឯកឧត្តម​ ហួត​ ឃាងវេង ដឹកនាំកិច្ចប្រជុំស្តីពីការកសាងផែនការសកម្មភាព​ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន​ និងសោតទស្សន៍​ ឆ្នាំ២០២៤-២០២៨

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ) នាព្រឹកថ្ងៃទី០​៦ ខែតុលា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ហួត​ ឃាងវេង​ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន​ និងសោតទស្សន៍​​ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកសាងផែនការសកម្មភាព​ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន​ និងសោតទស្សន៍​ ឆ្នាំ២០២៤-២០២៨។ កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ និង​ លោក​ លោកស្រី​ អគ្គនាយករង​​ ប្រធាននាយកដ្ឋាន​ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ​ នៃអគ្គនាយកដ្ឋានព័ត៌មាន​ និងសោតទស្សន៍​ នៅសាល​ប្រជុំ​ព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន៕ រូបថត៖ ខឹម សុវណ្ណារ៉ា...
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យសាច់បង្កកជាង​២៤៤​តោន​ របស់​ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​

សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យសាច់បង្កកជាង​២៤៤​តោន​ របស់​ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖សមត្ថកិច្ច​ចម្រុះ​រួមមាន​មន្រ្តី​គយចល័ត​តំបន់​១​ ,មន្ត្រី​ ក.ប.ប​ ក្រសួង​ពាណិជ្ជកម្ម​ មន្រ្តី​នគរបាល​សេដ្ឋកិច្ច​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រួមទាំង​មន្ត្រី​មូលដ្ឋាន​ បាន​ចុះត្រួតពិនិត្យ​សាច់​ក្លាសេ​ របស់​ ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​ ចំនួន​ ២ទីតាំង​ នៅសង្កាត់ច្រាំង​ចំរេះ១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ រកឃេីញ​សាច់​ក្លាសេ សរុប​ចំនួន​ ៣មុខ​ សាច់មាន់​ សាច់ទា​ សាច់​ជ្រូក​ សរុប​ចំនួនជាង​ ២៤៤​តោន​។ សាច់បង្កកទាំងនេះត្រូវបានគេដឹងច្បាស់ថា នាំចូលពីប្រទេសថៃ ខណៈយោធាថៃកំពុងមានកម្លាំងដើរហ៊ុមព័ទ្ធបន្លាលួស ឈ្លានពានយកទឹកដីកម្ពុជា ដោយសារបានទុនពីឈ្មួញខ្មែរយើងដែលទិញផលិតផលថៃ ឬចិញ្ចឹមពួកថៃ ហើយថៃទុននេះ ទៅទិញកាំភ្លើងទំនើបៗបាញ់ខ្មែរ។ លទ្ធផល​ពិនិត្យរបស់មន្ត្រី​គយ​ចល័តតំបន់​១​អះអាង​ក្នុង​កំណត់ហេតុថា​ ទំនិញ​ទាំងអស់​បានបង់​ពន្ធ​គ្រប់​ចំនួន​៨។ដោយឡែក​ មន្ត្រី​ ក.ប.ប​ ដែល​ជា​មន្ត្រី​ជំនាញ​ពិ...

ឯកឧត្តម វង សូត អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមដងទន្លេមេគង្គខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តត្បូងឃ្មុំ:នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គចំនួន១.៨០០ គ្រួសារ មកពីភូមិចំនួន១៤ ឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព។ មានមតិសំណេះសំណាលក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបណ្ដាំ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងគិតគូពីសុខទុក្ខរបស់ប្រជាព...
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី អញ្ជើញទស្សនកិច្ច ពិនិត្យមើលកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅសង្កាត់ បារ៉ុង ក្រុងអរិយក្សត្រ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី អញ្ជើញទស្សនកិច្ច ពិនិត្យមើលកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅសង្កាត់ បារ៉ុង ក្រុងអរិយក្សត្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ព្រមទាំងសហការី កាលពីថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជេីញទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms)ដែលចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនិងការផ្គត់ផ្គង់លើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់។ លើសពីនេះ ដើម្បីជួយដល់កសិករនៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯមនេះ មានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករនិងតភ្ជាប់ការផលិត ឬប្រើប្រ...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យបងប្អូនកសិករនៅក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ លើកឡើងនូវបញ្ហាប្រឈមក្នុងមុខរបររបស់ខ្លួន ដែលសរុបជារួមកសិករបានលើកឡើងនូវបញ្ហាមួយចំនួនដួចជា៖ ១.បញ្ហាកើនតម្លៃនៃធាតុចូលកសិកម្ម ២.បញ្ហាបន្លែ សាច់គោ និងស្រូវចុះថោកជាដើម ដែលប៉ះពាល់ដល់អ្នកដាំដុះ និងអ្នកចិញ្ចឹម។ ជុំវិញនឹងបញ្ហាប្រឈមទាំងអស់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ ពិតជាបានយល់ច្បាស់ ពីព្រោះលោកក៏ជាកូនកសិករ និងធ្លាប់ធ្វើកសិកម្មពីមុនមកដែរ។ ឯកឧត្តមបណ្ឌិតដឹងយ៉ាងច្បាស់ថា “កសិករគឺជាក្រុមដែលហ៊ានទទួលយកហានិភ័យខ្ពស់ជាងគេក្ន...
សម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់

សម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាឡឺម៉ង់:នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Koelnmesse ទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់នៅថ្ងៃសៅរ៍ថ្ងៃទី៤ខែតុលាឆ្នាំ២០២៥នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម សហគ្រិនខ្មែររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ សហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំសម្ពោធ នូវពន្លាសហព័ន្ធស្រូវអង្ករកម្ពុជាយ៉ាងស្រស់ស្អាត។ កម្មវិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សំហេង​ បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង​ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងសមាជិកសមាជិកា​ សហព័ន្ធស្រូវអង្ករកម្ពុជាចំនួនប្រមាណជា ៥០រូប ។ ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា​ មានទីតាំងស្ថិតនៅ (STAND No-B-011/B-019) អាគារ 2.1 និងមានការចូលរួមពី ១៣ក្រុមហ៊ុនរួមមាន៖ ១. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) ...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្ដាញកសិករតេជោ  រួមទាំងសហការី បានដឹកនាំប្រជុំសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្ដាញកសិករតេជោ រួមទាំងសហការី បានដឹកនាំប្រជុំសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម បណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្ដាញកសិករតេជោ រួមទាំងសហការី បានដឹកនាំប្រជុំសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីរួបរួម និងប្រមូលផ្ដុំបងប្អូនកសិករផ្នែកវារីវប្បកម្ម ចូលរួមផ្ដល់យោបល់លើទិសដៅនៃការអភិវឌ្ឍន៍វិស័យកសិកម្មផ្នែកវារីវប្បកម្ម ដែលស្របតាមគោលដៅ និងបេសកកម្មរបស់សមាគម។ ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត បានបង្ហាញពីគោលបំណងរបស់សមាគម និងបញ្ជាក់ពីផែនការសកម្មភាពរបស់សមាគមក្នុងវិស័យវារីវប្បកម្ម។ កិច្ចប្រជុំ ក៏បានពិភាក្សាពីបញ្ហាចម្បងសំខាន់ៗក្នុងវិស័យវារីវប្បកម្ម និងពិភាក្សាស្វែករកដំណោះស្រាយរួមគ្នា ជាពិសេសការពិភាក្សាស្វែងរកលទ្ធភាពបង្កើតជា "ផែនការយុទ្ធសាស្ត្រវារីវប្បកម្ម"។ ចំពោះកង្វល់របស់វារីវប្បករលើការប្រកួតប្រជែងជាមួយផលិតផលនាំចូលវិញ លោកបណ្ឌិតបានគូសបញ្ជាក់ជូនអង្គប្រជុំថា...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB”

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB” នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្តល់បទបង្ហាញពីសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវ ដែលក្រុមការងារបានកែសម្រួលស្របតាមមតិយោបល់របស់អង្គសិក្ខាសាលា ដែលបានរៀបចំកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ សំដៅស្នើសុំយោបល់បន្ថែមដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ស្រាវជ្រាវមួយនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះផ្សាយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់សមាជិកទាំងអស់នៃក្រុមការងា...
ឯកឧត្តម លូ គឹមឈន់  អញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ដឹកនាំដោយ លោក រ័ត្ន សោភ័ណ

ឯកឧត្តម លូ គឹមឈន់ អញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ដឹកនាំដោយ លោក រ័ត្ន សោភ័ណ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស នៅថ្ងៃអង្គារថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ដឹកនាំដោយ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ស្តីពី កិច្ចសហការដៃគូអាជីវកម្ម។...
ក្រុមហ៊ុនវិរៈប៊ុនថាំ ប្រកាសលក់អង្ករខ្មែរ អង្ករស្រងែក្រអូបស្រូវថ្មី ជាផលិតផលកសិផលក្នុងស្រុកដែលមានប្រភពមកពីខេត្តបាត់ដំបង គុណភាពអង្ករនាំចេញ

ក្រុមហ៊ុនវិរៈប៊ុនថាំ ប្រកាសលក់អង្ករខ្មែរ អង្ករស្រងែក្រអូបស្រូវថ្មី ជាផលិតផលកសិផលក្នុងស្រុកដែលមានប្រភពមកពីខេត្តបាត់ដំបង គុណភាពអង្ករនាំចេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ក្រុមហ៊ុនវិរៈប៊ុនថាំ បានឱ្យដឹងថា អង្ករខ្មែរ អង្ករស្រងែក្រអូបស្រូវថ្មី ជាផលិតផលកសិផលក្នុងស្រុកដែលមានប្រភពមកពីខេត្តបាត់ដំបង គុណភាពអង្ករនាំចេញ មានវេចខ្ចប់តាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុន។ អតិថិជនអាចរកជាវបាន អង្ករស្រងែក្រអូបស្រូវថ្មី ទាំង ៣ទំហំដែលមានដូចជា៖
▸ ទម្ងន់ 10គ.ក្រ តម្លៃ 30,000 រៀល
▸ ទម្ងន់ 25គ.ក្រ តម្លៃ 60,000 រៀល
▸ ទម្ងន់ 50គ.ក្រ តម្លៃ 115,000 រៀល សូមជម្រាបថា អង្ករមានដាក់លក់នៅគ្រប់ទីតាំងសាខាវិរៈ ប៊ុនថាំទាំងអស់ទូទាំងប្រទេស និងទីតាំងដែលនៅជិតលោកអ្នកបំផុត។ ព័ត៌មានអង្ករស្រងែក្រអូបស្រូវថ្មី៖ 098 667 730
តេលេក្រាមទំនាក់ទំនង៖ https://t.me/chatVphsar ។ សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសជិតខាងមួយចំនួន។ ក្រៅពីសេវាក...