ក្រុមមេដឹកនាំ IMF និង World Bankជជែកគ្នាពីសង្រ្គាមនិងសេដ្ឋកិច្ចសកលលោក
អាមេរិក៖ មេដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)និងធនាគារពិភពលោក(World Bank) បានពិភាក្សាពីការព្យាករណ៍លើសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់ដោយសារសង្រ្គាមអ៊ុយក្រែន ដល់ដំណើរការទៅមុខរបស់ខ្លួន ។
ប្រធានគ្រប់គ្រង IMFលោកស្រី គ្រីស្តាលីណា ចចជីវ៉ា និងប្រធានWorld Bankលោក ដេវីដ ម៉ាល់ផាស់ បានជជែកគ្នាអំឡុងជំនួបប្រចាំឆ្នាំនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ។
សេដ្ឋកិច្ចពិភពលោក បានងើបឡើងវិញជាមួយសន្ទុះកម្លាំងដ៏គួរភ្ញាក់ផ្អើលពីឆ្នាំ ២០២០ ប៉ុន្តែបានជួបដំណើរធ្លាក់សេដ្ឋកិច្ចខ្លាំងដោយសារជំងឺ COVID-19 ។
IMFព្យាករណ៍ពីការហក់ឡើងខ្ពស់តម្លៃអ្នកប្រើប្រាស់ចំនួន៥,៧ភាគរយនៅតាមប្រទេសសេដ្ឋកិច្ចជឿនលឿនរបស់ពិភពលោក ក្នុងឆ្នាំនេះ ដែលជាការហក់ឡើងខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ១៩៨៤ ។
នៅសហរដ្ឋអាមេរិក អតិផរណា កំពុងហក់ឡើងខ្ពស់ក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ ។ ធនគារកណ្តាលអាមេរិក កំពុងដំឡើងអត្រាការប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការហក់ឡើ...








