អគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយ GIZបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់”នៅខេត្តសៀមរាប
សៀមរាប៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ)ក្រោមការគាំទ្រនៃគម្រោង«ការជំរុញភាពប្រកួតប្រជែងនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ដែលហៅកាត់ថា COMPETE»បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ“ច្បាប់ស្តីពីការប្រកួតប្រជែងនិងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់” នៅសណ្ឋាគារ Regency Angkor ក្នុងខេត្តសៀមរាប។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា«គ.ប.ក.»និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប.»និង...








