សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយមេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន ដែលជំនួបនេះ បានធ្វើឡើងនៅឯសណ្ឋាគារសុខា ខេត្តព្រះសីហនុ។
ក្នុងជំនួបនេះលោក Noguchi បានសំដែងការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានធ្វើជាប្រធានអាស៊ាន ហើយក៏សូមសំដែងអំណរសាទរផងដែរចំពោះខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO)។
ជាមួយនោះ លោក Noguchi ក៏បានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេស តាមរយៈ លោក ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេសជប៉ុនកន្លងមក ។
លោក Noguchi ក៏បានគោរពជម្រាបជូនសម្តេចតេជោ នូវបេសកកម្មករបស់ឯកឧត្តម នោះគឺដើម្បីរក្សាសុវត្ថិភាព សន្តិសុខ តំបន់ឥណ្ឌូប៉ាស៉ីហ្វិច ដែលបេីកចំហ និងសេរី។ ជាមួយគ្នានោះផងដែរលោកបានប្តេជ្ញាគោរពជូនស...








