ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ចុះអនុស្សរណៈលក់សិទ្ធិបទ ចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការ
ភ្នំពេញ: នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើសន្និសីទកាសែត និងចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការហើយនារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ។
ការចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង ដែលកំពុងតែល្បីល្បាញ និងធ្វើឱ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមនៅកម្ពុជា និងបរទេ សនេះ ធ្វើឡើងបន្ទាប់ពី ខាងផលិតកម្ម បានកែសម្រួលខ្លឹមសារ និងរូបភាពឡើងវិញ ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ និងទទួលបាននូវទិដ្ឋាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។
សន្និសីទសារព័ត៌មានដ៏ឱឡារឹកនេះ មានការចូលរួមពីតំណាងផលិតកម្ម និងអ្នកចាត់ការទូទៅក្រុមហ៊ុន GESTOS និងតំណាងមកពីប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភ្ញៀវកិត្តយសជាតិ អន្តរជាតិ និងបណ្ដាញអ្នកសារព័ត៌មានជាច្រើនស្ថាប័ន...








