ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៩នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥៣នាក់, ជាសះស្បើយ៤៦៣នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៩នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥៣នាក់, ជាសះស្បើយ៤៦៣នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៣នាក់, អ្នកជំងឺចំនួន៤៦៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៩នាក់។
អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ណែនាំនិងពិភាក្សាការងារចំាបាច់មួយចំនួន ដែលក្រុមការងារចំពោះកិច្ចប្រេងឥន្ធនៈត្រូវរៀបចំចុះអនុវត្តការងារនាពេលខាងមុខ

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ណែនាំនិងពិភាក្សាការងារចំាបាច់មួយចំនួន ដែលក្រុមការងារចំពោះកិច្ចប្រេងឥន្ធនៈត្រូវរៀបចំចុះអនុវត្តការងារនាពេលខាងមុខ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចំពោះកិច្ចប្រេងឥន្ធនៈនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីណែនាំ និងពិភាក្សាការងារចំាបាច់មួយចំនួន ដែលក្រុមការងារចំពោះកិច្ចប្រេងឥន្ធនៈត្រូវរៀបចំចុះអនុវត្តការងារនាពេលខាងមុខ។ យោងតាមកិច្ចប្រជុំគឺ ​​ក្នុងគោលដៅធ្វើយ៉ាងណាការពារផលប្រយោជន៍អ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ។ សមាសភាពដែលអញ្ជើញចូលរួម រួមមានលោក ប៊ុន សុភក្តិរិទ្ធ អគ្គនាយករង និងជាប្រធានក្រុមការងារចំពោះកិច្ចប្រេងឥន្ធនៈ រួមទាំងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប.។...
មន្ត្រីក.ប.ប.​រកឃើញ​​ដេប៉ូប្រេងឥន្ធនៈចំនួន​ ១៦ទីតាំង​ដែល​មិនអនុលោមច្បាប់​​ ក្នុងរាជធានី និង​ខេត្តចំនួន៥

មន្ត្រីក.ប.ប.​រកឃើញ​​ដេប៉ូប្រេងឥន្ធនៈចំនួន​ ១៦ទីតាំង​ដែល​មិនអនុលោមច្បាប់​​ ក្នុងរាជធានី និង​ខេត្តចំនួន៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្ត្រីក.ប.ប.​ បានរកឃេីញដេប៉ូប្រេងឥន្ធនៈចំនួន​ ១៦ទីតាំងផ្សេងទៀត​ ដែលមិនអនុលោមទៅតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រេីប្រាស់​ ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈចំនួន​ ៣៧ទីតាំងដែលមន្ត្រីជំនាញបានត្រួតពិនិត្យក្នុងខេត្តព្រៃវែង​ ខេត្តកំពង់ធំ ខេត្ត​សៀមរាប ខេត្តស្វាយរៀង​ និងរាជធានីភ្នំពេញនៅថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២១នេះ។ ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈមិនអនុលោមទាំង​ ១៦ទីតាំង​ មាន​៣ទីតាំង​ ស្ថិតក្នុងស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង​ ១ទីតាំងស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ៣ទីតាំងនៅស្រុកបាគង ខេត្តសៀមរាប ៤ទីតាំងស្ថិតក្នុងក្រុងបាវិត​ ខេត្តស្វាយរៀង​ និង៥ទីតាំងទៀតស្ថិតក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបានរកឃេីញភាពមិនអនុលោម​ មន្ត្រីជំនាញបានធ្វេីការពិន័យអន្តរការណ៍ទៅលេីម្ចាស់ដេប៉ូដែលប្រព្រឹត្តិល្មេីសនឹងច្បាប់៕...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៩)ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៣ ៣៩៨ នាក់នៅរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៩)ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៣ ៣៩៨ នាក់នៅរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៩) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៣ ៣៩៨ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៤២ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។...
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ - អាយុ ១៨ឆ្នាំ ឡើងទៅ = 97.74% - អាយុ ១២-១៧ឆ្នាំ = 87.23%
ស្ថានភាពភូមិផងរបងកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

ស្ថានភាពភូមិផងរបងកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ ស្ថានភាពភូមិផងរបងកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ 🇰🇭 - ប្រទេសថៃ៖ +11,786 នាក់ - ប្រទេសវៀតណាម៖ +10,508 នាក់ - ប្រទេសកម្ពុជា៖ +657 នាក់ - ប្រទេសឡាវ៖ +127 នាក់  
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី (LSD) ជូនដល់បងប្អូនប្រជាពលរដ្ឋ

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី (LSD) ជូនដល់បងប្អូនប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាន់ ផាន់ណារ៉ា បានដឹកនាំមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។​​ ពិធីនេះ ធ្វើ​ឡើងកាលពី​​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយ​​ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី (LSD) ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងចិញ្ចឹមគោ ក្របី នៅបរិវេណវត្តស្រះកែវ ស្ថិតក្នុងភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្ននេះ ជំងឺដុំពកស្បែក​គោ​កំពុងតែមាន​​តែវាយលុកនៅតាមបណ្តាខេត្ត​មួយ​ចំនួននៅរាជធានីខេត្ត​ ដែល​ខេត្ត​ខ្លះ​ អ្នក​ចិញ្ចឹម​​គោបាន​និយាយថា« ពួកគាត់​បាន​ខាតបង់​​ជាទឹកប្រាក់​រាប់លានរៀល​​ ដោយ​សារតែ​​គោបាន​ងាប់​​ធ្វើ​ឲ្យ​ម្ចាស់​ខាតបង់ថវិកា​ជាចម្រើន​​...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ របស់ក្រសួងពាណិជ្ជកម្ម ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា តាមប្រព័ន្ធវីដេអូ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ របស់ក្រសួងពាណិជ្ជកម្ម ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា តាមប្រព័ន្ធវីដេអូ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(រាជធានីភ្នំពេញ)៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង តាមប្រព័ន្ធវីដេអូ ជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោក​​រដ្ឋមន្រ្តី បានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងបានជម្រាបអង្គប្រជុំអំពីខ្លឹមសារសំខាន់ៗ ព្រមទា...
លោកឧញ៉ា ហុង ម៉ុងហេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពអបអរសារទរ និងគោរពជូនពរចំពោះ សម្តេចតេជោ ក្នុងឱកាសទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក

លោកឧញ៉ា ហុង ម៉ុងហេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពអបអរសារទរ និងគោរពជូនពរចំពោះ សម្តេចតេជោ ក្នុងឱកាសទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយក ក្រុមហ៊ុនប្រាយវ៉េគ្រុបនិង លោក ជំទាវ ព្រមទាំងក្រុមគ្រួសារ  រួមសហការី សូមគោរពអបអរសារទរ និងគោរពជូនពរ ចំពោះ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងឱកាសទទួលបានមេដា យសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក 2021 ( World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី "សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក"។ លោកឧកញ៉ាផ្ញើសារថា«នាឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពជូនពរបវរថ្លៃថ្លាមហាប្រសើរជូន សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ឋពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។ ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ...