ទីបំផុត!អាមេរិកដកងទ័ពហើយ គឺមិនទទួលខុសត្រូវ ចំពោះការដួលរលំរដ្ឋាភិបាលអាហ្វហ្គានីស្ថាននាពេលនេះ
ឡុងដ៌៖ ក្រុមតាលីបង់ បានដណ្ដើមបានការគ្រប់គ្រង រដ្ឋធានីកាប៊ុលហើយ ដែលការដួលរលំរដ្ឋាភិបាល អាហ្វហ្គានីស្ថាននាពេលនេះ ជាលទ្ធផលនៃការដកកងទ័ព ដោយមិនទទួលខុសត្រូវរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានលើកឡើងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអាហ្វហ្គានីស្ថាន បានបង្កើនល្បឿនអ្វីៗ ទាំងអស់ដោយកត់សម្គាល់ថា គ្មាននរណាម្នាក់ចង់ឱ្យអាហ្វហ្កានីស្ថាន ក្លាយជាកន្លែងបង្កភេរវកម្មឡើយ ខណៈក្រុមតាលីបង់ បានចូលរដ្ឋធានីនៃប្រទេស អាហ្វហ្គានីស្ថានហើយ។
លោក ចនសុន បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីលោកបានដឹកនាំកិច្ចប្រជុំបន្ទាន់ មួយកាលពីរសៀលថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីស្ថានភាព នៅអាហ្វហ្គានីស្ថាន។ ហើយពេលនោះក្រុមតាលីបង់ បានបញ្ជាឱ្យសមាជិករបស់ខ្លួន ចូលរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យផងដែរ។
អ្នកនាំពាក្យតាលី...








