ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១
(ភ្នំពេញ)៖ កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់ នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។...
(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១
(ភ្នំពេញ)៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៣៧,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
ពលរដ្ឋជាង២០០ គ្រួសារស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាលរកយុត្តិធម៌ករណីដីអាស្រ័យផលកសិកម្មរបស់ពួកគាត់ត្រូវក្រុមហ៊ុHMMមកឈួសឆាយកាន់កាប់
ព្រៃវែង៖ ក្រុមប្រជាពលរដ្ឋប្រមាណ២០០ គ្រួសារបាននាំគ្នាតវ៉ាផ្ទាល់នៅទីតាំងដីស្ថិតនៅ ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយពួកគាត់ស្នើសុំអន្តរាគមន៍ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ដើម្បីមានសិទ្ធិកាន់កាប់ដីកសិកម្មឡើងវិញពីក្រុមហ៊ុនHMM ដែលត្រូវបានរដ្ឋបាលព្រៃឈើខេត្តព្រៃវែងចុះកិច្ចសន្យាឲ្យទៅក្រុមហ៊ុនតាមការសម្រេចរបស់ក្រសួងកសិកម្ម។
លោក ពៅ ឆៃ ប្រជាពលរដ្ឋរស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារខេត្តព្រៃវែងបានមានប្រសាសន៍ថា ដីនេះរូបលោកនិងប្រជាពលរដ្ឋជាច្រើនទៀត បានកាន់កាប់អាស្រ័យផលធ្វើកសិកម្មចាប់តាំងឆ្នាំ១៩៨០មក រហូតដល់សព្វថ្ងៃមានទាំងឯកសារទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ប៉ុន្តែនៅចុងឆ្នាំ២០០៧ ទើបខាងរដ្ឋបាលព្រៃឈើខេត្តបានឈូសឆាយ រួចផ្តល់សិទ្ធិឲ្យក្រុមហ៊ុន HMM ដោយមិនបានដោះស្រាយជូនប្រជាពលរដ្ឋនោះទេ។
តំណាងប្រជាពលរដ្ឋបានលើកឡើងប្រហាក់ប្រហែកគ្នាថា « ឥឡូវនេះក្រុមហ៊ុន HMM កំពុងតែឈូសឆាយដីនេះទាំងបំ...
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២នៃក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី
(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ផ្តល់ជាកិត្តិយសអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក ក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី ដែលមាន លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្វើជាសហប្រធាននៃក្រុមការងារជំនាញសម្រាប់ភាគីកម្ពុជា តាមប្រព័ន្ធវីដេអូ។
លោករដ្ឋលេខាធិការបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម និងថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរកន្លងមក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្តីពីគម្រោងវិនិយោគអាទិភាព ដូចដែលភាគីទាំងពីរបានប្តេជ្ញានៅក្នុងកិច្ចប្រជុំលើកទី១ កាលពីឆ្នាំ២០១៦ ក្រោមក្របខណ្ឌនៃលក្ខខ័ណ្ឌយោង (Terms of Reference) សម្រាប់ក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម...
សម្ដេចតេជោ ហ៊ុន សែន ៖ តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ?
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកថា តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?
យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិព័រណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។
ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។
ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ៕...
(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១
(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១
- អាយុ ១៨ឆ្នាំ ឡើងទៅ = 98.27%
- អាយុ ១២-១៧ឆ្នាំ = 88.00%



