រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនាត្រីភាគី ថ្នាក់រដ្ឋមន្រ្តីការបរទេស អាស៊ាន-អង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានស្នើឲ្យ អាស៊ាន និងចក្រភពអង់គ្លេស ឲ្យរិះរកលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-អង់គ្លេស (ASEAN-UK FTA) ដូចជាពង្រីកកិច្ច សហប្រតិបត្តិការ ខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងបែបនេះនៅក្នុងកិច្ចសន្ទនាត្រីភាគី បើកចំហថ្នាក់រដ្ឋមន្រ្តីការបរទេស អាស៊ាន-អង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «សម្រាប់វិស័យពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់អាស៊ាន និងចក្រភពអង់គ្លេសឲ្យរិះរកលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចក្រភពអង់គ្លេស (ASEAN-UK FTA) ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)» ។
...








