សម្តេចពញាចក្រីហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖ បន្ទាប់ពីបានដឹកនាំសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ដែលបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
នៅព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ សម្តេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ។
ក្នុងនាមរដ្ឋសភា ខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យនាពេលកន្លងមក និងជាពិសេសកិច្ចខំប្រឹងប្រែងក្នុងការ កៀរគរមូលនីធិ និងជំនួយវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ ក្នុងនោះអង្គក...







