ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អភិបាលខេត្តកណ្ដាល ៖ ត្រូវយកសំណាកជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាល ដើម្បីធ្វើតេសរកជំងឺកូវីដ-១៩

អភិបាលខេត្តកណ្ដាល ៖ ត្រូវយកសំណាកជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាល ដើម្បីធ្វើតេសរកជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្ដាល៖លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង-ស្រុកទាំង១១ មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកសំណាកជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្តកណ្ដាល ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ លោកអភិបាល បានដាក់បញ្ជាបែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យ និងពង្រឹងវិធានការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ។ លោក បញ្ជាក់ថា អភិបាលក្រុង-ស្រុក ទាំងអស់ ត្រូវសហការជាមួយ បណ្ដាលរោងចក្រ សហគ្រាស និងក្រុមហ៊ុននានានៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើការចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីស្វែងរកជនបរទេសទា...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារជូនពរលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារជូនពរលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារជូនពរលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ។ ក្នុងសារលិខិតរបស់ លោកស្រីកិត្តិសង្គបណ្ឌិត បានសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ អ៊ូ សាន សាយ ឈុំ និងបួងសួងសុំឲ្យគុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា លោកជំទាវ អ៊ូ សាន និងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមនុស្សធម៌ ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ ដើម្បីធ្វើ ឲ្យប្រជាជនកម្ពុជាទាំងមូលរស់នៅប្រកបដោយសុភមង្គល ភាពសម្បូររុងរឿង និងការអភិវឌ្ឍ៕...
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង និងឃាត់ខ្លួនអ្នកញៀនល្បែង១១នាក់

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង និងឃាត់ខ្លួនអ្នកញៀនល្បែង១១នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការសម្របសម្រួលពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងពាក់ព័ន្ធ ចុះបង្ក្រាបវង់ល្បែងស៊ីសង (បៀរ អាប៉ោង) មួយកន្លែងនិងឃាត់ខ្លួនក្រុមញៀនអាប៉ោង បានចំនួន១១នាក់ ក្នុងនោះស្រី២នាក់ និង៦នាក់ទៀតរត់រួច។ ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនាវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ជនញៀនល្បែងទាំង១១នាក់ ត្រូវបានបញ្ជូនបន្តមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើកិច្ចសន្យាអប់រំ និងធានាឱ្យត្រឡប់ទៅផ្ទះវិញ។ សូមរំលឹកថា កន្លងមកលោក ម៉ៅ ធនិន តែងតែបានខិតខំក្នុងការបង្ក្រាបបទល្មើសទាំងថ្ងៃ ទាំងយប់ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ អភិបាលខេត្ត តែងតែប្រឹ...
ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ជាការបង្ហាញឲ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ

ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ជាការបង្ហាញឲ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ៖ ផ្ញើសារអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២១! ទន្ទឹមនឹងការចូលរូមអបអរសាទរថ្ងៃឈប់សម្រាក ៨ មីនា សូមបងប្អូនជនរួមជាតិថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ-១៩។ ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់ស្រ្តីក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា ។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែររួមទាំងស្ត្រីផងដែរ គឺបានកើតមានសារជាថ្មីឡើងវិញក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលយើងបានផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅយង់ឃ្នងដឹកនាំដោយ ប៉ុល ពត ។ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ « ស្ត្រី និងការអភិវឌ្ឍន៍ ក្នុងបរិការណ៍កូវីដ-១៩ » គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨ ...
សម្តេចតេជោនាយករដ្ឋមន្ត្រីមានសុខភាពធម្មតា បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក

សម្តេចតេជោនាយករដ្ឋមន្ត្រីមានសុខភាពធម្មតា បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុក នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ថា ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! សម្តេចបន្តទៀតថា បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។ សម្តេចសូមអរគុណចំពោះជនរួមជាតិដែលយកចិត្តទុកដាក់លើសុខភាពរបស់ខ្ញុំ៕...
ផ្លូវជាតិលេខ៤៨ ទៅកាន់ខេត្តកោះកុងចាប់ផ្តើមនៅបើកការដ្ឋាន ក្នុងខែមិនានេះ

ផ្លូវជាតិលេខ៤៨ ទៅកាន់ខេត្តកោះកុងចាប់ផ្តើមនៅបើកការដ្ឋាន ក្នុងខែមិនានេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានមានប្រសាសន៍ថា ការពង្រីកផ្លូវជាតិលេខ៤៨ ជាបួនគន្លង ក្រោមជំនួយរបស់សាធារណៈរដ្ឋកូរ៉េ នឹងចាប់ផ្តើមនៅខែមិនានេះ បើសិនជាគ្មានការប្រែប្រួលអ្វីទេនោះ។ លោកស្រីអភិបាលបានមានប្រសាសន៍ថា កាលពីសប្តាហ៍មុនថា ក្រសួងសាធារណៈកា និងដឹកជញ្ជូនបានដេញថ្លៃក្រុមហ៊ុន ដើម្បីស្ថាបនាផ្លូវនេះរួចហើយ ដោយការពង្រីកផ្លូវនេះនឹងធ្វើនៅក្នុងខែមិនានេះ ប៉ុន្តែយ៉ាងណាក៏ដោយលោកស្រីមិនបញ្ជាក់ថា ក្រុមហ៊ុនណាជាអ្នកឈ្នះការដេញថ្លៃ សាងសង់និងពង្រីកផ្លូវដ៏សំខាន់នេះនៅឡើយទេ។ អភិបាលខេត្តខាងលើបន្តថា “ការពង្រីកផ្លូវជាតិលេខ ៤៨នេះ នឹងធ្វើឲ្យខេត្តកោះកុងកាន់តែរីកចម្រើន និងមានសក្តានុពលថែមទៀត ខណៈក្រុមហ៊ុនកាន់តែច្រើនបានមកវិនិយោគនៅក្នុងខេត្តមួយនេះ” ។ លោកស្រីបន្ថែមថា “នៅឆ្នាំ២០២០កន្លងមក បណ្តាខេត្តនានាមានការវិនិយោគធ្លាក់ចុះ តែការវិនិយោគលើសេវាកម្មបដិសណ្ឋារកិច្ចមានការកើនឡើង” ។ ការពង្រីកផ្លូវជាតិលេខ ៤៨ ត្រូវបានប្រ...
ចិនប្រកាសថា នឹងទប់ស្កាត់មិនឲ្យតៃវ៉ាន់ឯករាជ្យ ប៉ុន្តែស្វះស្វែងឲ្យមានចំណងទាក់ទងដោយសន្តិភាព

ចិនប្រកាសថា នឹងទប់ស្កាត់មិនឲ្យតៃវ៉ាន់ឯករាជ្យ ប៉ុន្តែស្វះស្វែងឲ្យមានចំណងទាក់ទងដោយសន្តិភាព

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖លោកនាយករដ្ឋមន្ត្រី Li Keqiang បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងទប់ស្កាត់ដាច់ខាតនូវសកម្មភាពបំបែកខ្លួនណាមួយ ដែលស្វះស្វែងរកភាពឯករាជ្យរបស់តៃវ៉ាន់ ប៉ុន្តែប្តេជ្ញាលើកកម្ពស់កំណើនចំណងមិត្តភាពដោយសន្តិវិធី នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងការបម្រួបបង្រួមគ្នាឡើងវិញរបស់ប្រទេសចិន។ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋសភារបស់ប្រទេស ចិន លោក Li Keqiang បានមានប្រសាសន៍ថា ទីក្រុងប៉េកាំងប្រកាន់ខ្ជាប់នូវគោលការណ៍ “ប្រទេសចិនតែមួយ” ដែលលើកឡើងថា កោះតៃវ៉ាន់ គឺជាចំណែកនៃប្រទេសចិន។ នៅមហាសាលប្រជាជនរបស់ទីក្រុងប៉េកាំង លោកនាយករដ្ឋមន្ត្រីចិនរូបនេះ បានថ្លែងប្រាប់ដល់គណៈប្រតិភូ៣.០០០នាក់ថា ប្រទេសចិននៅតែប្តេជ្ញាលើកកម្ពស់កំណើនចំណងមិត្តភាពដោយសន្តិវិធី នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងការបង្រួបបង្រួមប្រទេសចិនឡើងវិញ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានឲ្យ...
អភិបាលខេត្តបាត់ដំបង យកអំណោយរបស់សប្បុរសជនចែកជូនកម្លាំងឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កាលជំងឺកូវី ១៩

អភិបាលខេត្តបាត់ដំបង យកអំណោយរបស់សប្បុរសជនចែកជូនកម្លាំងឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កាលជំងឺកូវី ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ នៅរសៀលថ្ងៃសុក្រទី០៥ ខែមីនា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សប្បុរសជនចែកជូនកងកម្លាំងចម្រុះ ដែលឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កូវីដ ១៩ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាព មេបញ្ជាការ បញ្ជាការរង នាយកទាហាន ពលទាហាន សប្បុរសជន និងអ្នកពាក់ព័ន្ធសំខាន់ៗមួយទៀត។ លោក ងួន រតនៈ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងៗកងកម្លាំង ដែលបានអនុវត្តតួនាទីភារកិច្ចក្នុងចូលរួមទប់ស្កាត់ និងការគ្រប់គ្រងពលករក្នុងបរិបថជំងឺកូវីដ ១៩ នេះ។ លោក អភិបាលខេត្ត បានអំពាវនាវដល់កងកម្លាំងត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ឱ្យកាន់តែល្អ និងម៉ឺងម៉ាត់បន្ថែមទៀត ក្នុងគ្រប់គ្រងពលករខ្មែរ ដែលវិល ត្រឡប់ពីប្រទេសថៃ ក្នុងឱកាសជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខឆាប់ៗនេះផងដែរ។ សូមបញ្ជ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ឲ្យក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ឲ្យក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. ដែលមាន ទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្ម “ស៊ូចូវ ខេមបូឌា” អគារលេខ១ ផ្លូវជាតិលេខ២១ ភូមិព្រែកទ្បុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦១១កន្លែង។    ...
 ប្រធានាធិបតីឥណ្ឌូនេស៊ី ជំរុញឲ្យពលរដ្ឋ ស្រឡាញ់ផលិតផលក្នុងស្រុក ជាជាងផលិតផលបរទេស

 ប្រធានាធិបតីឥណ្ឌូនេស៊ី ជំរុញឲ្យពលរដ្ឋ ស្រឡាញ់ផលិតផលក្នុងស្រុក ជាជាងផលិតផលបរទេស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានលើកឡើងថា អតិថិជនឥណ្ឌូនេស៊ី គួរតែត្រូវបានលើកទឹកចិត្ត ឱ្យស្រឡាញ់ផលិតផលក្នុងស្រុក និងស្អប់ផលិតផលបរទេស ព្រោះលោកបានជំរុញឱ្យមន្រ្តីរក្សាជំហរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ៥ ភាគរយនៅឆ្នាំនេះ។ ថ្លែងនៅក្នុងឱកាស នៃកិច្ចប្រជុំថ្នាក់ជាតិ នៃក្រសួងពាណិជ្ជកម្មលោកចូកូ វីដូដូ ដែលជាប្រធានាធិបតី ត្រូវបានគេស្គាល់ជាទូទៅ បានជំរុញឱ្យឧស្សាហកម្ម ប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក ជាជាងនាំចូល ហើយលោកបានលើកឡើងថា ប្រជាជនគួរតែមានមោទនភាព ចំពោះផលិតផលក្នុងស្រុក។ លោកបានបន្ថែមថា យីហោ គឺសំខាន់ ហើយយីហោក្នុងស្រុក ឬផលិតផល របស់សហគ្រាសធុនតូ ចនិងមធ្យម ត្រូវតែដាក់បង្ហាញ នៅតាមផ្សារនិងផ្តល់នូវចំណុចល្អបំផុត លោកប្រធានាធិបតី បាននិយាយថាម៉ាកបរទេស អាចត្រូវបានបង្ហាញនៅចំហៀង។ លោកបានបន្ថែមថា ដោយសារតែចំនួនប្រជាជនរបស់យើង គឺប្រជាជនឥណ្ឌូនេស៊ី មានចំនួនជាង ២៧០ លាននាក់ យើងគួរតែជាអ្នកប្រើប្រាស់ ដ...