លោក ជាង សុខា អ្នកសារព័ត៌មានល្បីឈ្មោះមួយរូបបានទទួលមរណភាព ក្នុងជន្មាយុ៤៣ឆ្នាំដោយរោគាពាធ
ភ្នំពេញ៖ លោក ជាង សុខា ជាអ្នកសារព័ត៌មានល្បីឈ្មោះ ដែលបម្រើការងារក្នុងអាជីពមួយនេះជាង២០ឆ្នាំ បានទទួលមរណភាពដោយរោគាពាធ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៤៣ឆ្នាំ។
លោក ជាង សុខា បានតស៊ូជាមួយជំងឺរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែមកនេះ ចាប់តាំងពីលោកបានចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងបន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅប្រទេសថៃ។ ក្រោយស្ថានភាពជំងឺនៅតែមិនធូរស្បើយ ក្រុមគ្រួសារ និងសាច់ញាតិ ក៏សម្រេចបញ្ជូនលោកមកប្រទេសកម្ពុជា និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានមួយរយៈក៏ទទួលមរណភាពតែម្តង។
តាមប្រវត្តិខ្លះៗលោក ជាង សុខា បានចូលប្រឡូកអាជីពជាអ្នកសារព័ត៌មានកាលពីជាង២០ឆ្នាំមុន ហើយត្រូវបានគេស្គាល់លោកច្រើន ពេលចូលបម្រើការងារនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍។ ក្រោយចាកចេញពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក ជាង សុខា បានចូលទៅបម្រើការងារនៅកាសែត Khmer Times ក្នុងតួនាទី...








