រដ្ឋមន្រ្តី៣រូបចូលរួមនូវវេទិការជាតិអេកូទេសចរណ៍លើកទី២ដែលរៀបចំឡើងនៅទឹកដីខេត្តសៀមរាប
វេទិការជាតិអេកូទេសចរណ៍លើកទី២ ដែលរៀបចំឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មានការអញ្ជើញចូលរួមពី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេស ចរណ៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ និងមានការចូលរួមពីសំណាក់ លោក ទៀ សីហា អភិបាលនៃគណអភិបាលខេត្ត ភ្ញៀវកិត្ដិយសជាតិ-អន្តរជាតិប្រមាណជាង ៥០០នាក់។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយនាគ្រប់កាលៈទេសៈ ហើយវិស័យទេសចរណ៍គឺជាមាសបៃតង ដែលមានការរីក ចម្រើនយ៉ាងខ្លាំង និងប្រកបដោយសក្តានុពល ស្របតាមរបៀបវារៈនៃអង្គវេទិកានាពេលនេះ ហើយពិតជាបានឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលើការប្តេជ្ញាចិត្តក្នុងការបន្តអ...








