មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង ដុតកម្ទេចចោលសាច់មាន់ និងប្រហិតចម្រុះជាង ១,០០២គីឡូក្រាម
កោះកុង៖ សាច់មាន់ និងប្រហិតចម្រុះចំនួនប្រមាណ ១,០០២គីឡូក្រាម ត្រូវបាន មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុង សម្រេចធ្វើការដកហូត និងដុតកម្ទេចចោល ។
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុងត្រួតពិនិត្យ សាច់មាន់ និងប្រហិតចម្រុះ ដោយមានលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង ។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើសាច់មាន់ និងប្រហិតចម្រុះ រួមមាន៖
-សាច់មាន់ ឆ្អឹង ស្លាប និងគ្រឿងក្នុងមាន់ មានទម្ងន់ ស្មើនឹង ៧៣៤.៥គីឡូក្រាម
-ប្រហិតចម្រុះ មានទម្ងន់ ស្មើនឹង ២៦៨គីឡូក្រាម
សរុបចំនួន ១,០០២.៥គីឡូក្រាម
ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា ផលិតផលខាងលើទំនិញរួមមាន សាច់មាន់ចម្រុះ និងប្រហិតចម្រុះ...








