ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ”ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខ ទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ ពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង”

សម្តេចតេជោ”ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខ ទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ ពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោនាយករដ្ឋរដ្ឋមន្ត្រីបានថ្លែងថា"ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសរដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ខ្ាញុំនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០"។ សម្តេចថ្លែងទៀតថា ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំ នន់ ផង ហើយសូមអរគុណសប្បុរសជនដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ ។ តាមរយះរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោមជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។សូមកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះប...
សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផ្តល់ជំនួយគ្រឿងឧបភោគបរិភោគជូន សម្ដេចក្រឡាហោម ស ខេង

សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផ្តល់ជំនួយគ្រឿងឧបភោគបរិភោគជូន សម្ដេចក្រឡាហោម ស ខេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះបានទទួលជំនួយគ្រឿងឧបភោគបរិភោគពីប្រតិភូសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉។ ជំនួយដែលបានធ្វើពិធីប្រគល់ និងទទួលនៅទីស្ដីការក្រសួងមហាផ្ទៃនាពេលនេះ រួមមានទឹកត្រី ១២,០០០ដប និងទឹកស៊ីអ៊ីវ១២,០០០ដប។ ជំនួយទាំងនេះ នឹងត្រូវចាត់ចែងប្រើប្រាស់ដើម្បីរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងស្ថិតនៅក្នុងមូលដ្ឋាននានានៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់៕...
អភិបាលខេត្តកំពង់ចាម៖ ការចិញ្ចឹមសត្វ នឹងជួយផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារ

អភិបាលខេត្តកំពង់ចាម៖ ការចិញ្ចឹមសត្វ នឹងជួយផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖  លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមពិធីចែកកូនមាន់ដល់កសិករជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជូនដល់កសិករ ចំនួន ១១៧គ្រួសារ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ កសិករចិញ្ចឹមមាន់ ៤៣គ្រួសារ កសិករចិញ្ចឹមពពែចំនួន ២៤គ្រួសារ កសិករចិញ្ចឹម គោបំប៉ន ចំនួន៤៥គ្រួសារ និងកសិករចិញ្ចឹមគោរយកកូនចំនួន ៥គ្រួសារ នៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនកសិករ ដែលជាសមាជិកបណ្តុំចិញ្ចឹមសត្វ ទាំង១១៧គ្រួសារ ត្រូវបង្កើនចំណូលក្នុងគ្រួសារ ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជា សេដ្ឋកិច្ចជាតិផងដែរ។ លោក មានប្រសាសន៍ថា ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ គឺបានជួយផ្គត់ផ្គង់ដល់សេដ្...
លោកសន្តិបណ្ឌិត ខៀវ សុភ័គ អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

លោកសន្តិបណ្ឌិត ខៀវ សុភ័គ អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម ។ ដោយមានការចូលរួមពីលោកអគ្គលេខាធិការ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមជាមួយ អភិបាលរងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក សន្តិបណ្ឌិត ខៀវ សុភ័គ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគមួយចំនួន រួមមាន ទឹកត្រី ចំនួន ១២,០០០ដប និងទឹកស៊ីអុីវ ចំនួន ១២,០០០ដប ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅមូលដ្ឋាន...
សហព័ន្ធស្រូវអង្ករកម្ពុជាចែកអំណោយជូនប្រជាពលរដ្ឋរងគ្រេាះដោយទឹកជំនន់ ៦៥០គ្រួសារនៅខេត្តបាត់ដំបង

សហព័ន្ធស្រូវអង្ករកម្ពុជាចែកអំណោយជូនប្រជាពលរដ្ឋរងគ្រេាះដោយទឹកជំនន់ ៦៥០គ្រួសារនៅខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សហព័ន្ធស្រូវអង្ករកម្ពុជា បាននាំយកនូវអំណោយដែលជាការចូលរួមបរិច្ចាគ ពីសំណាក់សមាជិក សមាជិកា សហព័ន្ធ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់ប្រជាពលរដ្ឋ ៦៥០ គ្រួសារ ដែលរងគ្រេាះដោយទឹកជំនន់កាលពីថ្ងៃ​អាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយ​​ក្នុងមួយគ្រួសារទទួលបានអង្ករ១៥គីឡូក្រាម មី១កេស ទឹកស៊ីអុីវ១យួរ ត្រីខកំប៉ុង១ប្រអប់ និងថវិកា៤ម៉ឺនរៀល។ កម្មវិធីចែកអំណោយនាថ្ងៃនេះ មានការចូលរួមជាវត្តមានលោក​ កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម លោក​ ឧកញ៉ា បណ្ឌិត ភួ ពុយ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាទីប្រឹក្សាប្រតិបត្តិស.អ.ក លោក​​​ឧកញ៉ា សុង សារ៉ន ប្រធានស.អ.ក រួមជាមួយអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកស.អ.ក ដែលតំណាងឲ្យរោងម៉ាស៊ីនកិនស្រូវជាច្រេីន នៅក្នុងខេត្តបាត់ដំបងនេះ។ លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា​​ ស...
បណ្ឌិត គីម ហ៊ាង យកអង្ករ៣តោន ចែកប្រជាពលរដ្ឋពីរឃុំនិងកម្មករសំណង់នៅបុរី KS Residence នៅកៀនស្វាយ 

បណ្ឌិត គីម ហ៊ាង យកអង្ករ៣តោន ចែកប្រជាពលរដ្ឋពីរឃុំនិងកម្មករសំណង់នៅបុរី KS Residence នៅកៀនស្វាយ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនKW Cambodia  កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានយកអង្ករ ចំនួន៣តោន ចែកជូនប្រជាពលរដ្ឋ នៅឃុំភូមិធំ និងឃុំគគីរ និងដល់បងប្អូនជាកម្មករ និងជាងសំណង់នៅក្នុងបុរី KS Residence នៅកៀនស្វាយ ខេត្តកណ្តាល ។ លោកបណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា អង្ករមួយតោនចែកជូនប្រជាពលរដ្ឋ នៅឃុំភូមិធំ និងឃុំគគីរ ស្រុកកៀនស្វាយ​ និងអង្ករ២តោនទៀត សម្រាប់ចែកជូនកម្មករ និងជាងសំណង់នៅក្នុងបុរី KS Residence នៅកៀនស្វាយ ខេត្តកណ្តាល ។ សូមបញ្ជាក់ថា កាលពីថ្ងៃថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ លោកបណ្ឌិត គីម ហ៊ាងបានចូលរួមបរិច្ចាគថិវិកា ចំនួន១៦លាន៨០ម៉ឺនរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និង...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣,៣៨៤គ្រួសារនៅខណ្ឌដង្កោ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣,៣៨៤គ្រួសារនៅខណ្ឌដង្កោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០នេះអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន៣,៣៨៤គ្រួសារ។ ដែលពិធីនេះបានប្រព្រឹត្តទៅនៅជាប់ក្លោងទ្វាវត្តរតនតេជៈ ហៅវត្តកំពង់ក្តុល សង្កាត់ សាក់សំពៅ រាជធានីភ្នំពេញ។ តាមរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន៤,៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។ ក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោទាំង៥,៥៨៧គ្រួសារនេះ គឺបានចែកជូនរួចរាល់ចំនួន២,២០៣គ្រួសារ និងនៅសល់៣,៣៨៤គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែក...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រគល់អំណោយ អង្ករ មី ទឹកសុទ្ធនិងសម្ភារៈផ្សេងទៀតដល់តំណាងរាស្រ្តយកចែកជូនពលរដ្ឋរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រគល់អំណោយ អង្ករ មី ទឹកសុទ្ធនិងសម្ភារៈផ្សេងទៀតដល់តំណាងរាស្រ្តយកចែកជូនពលរដ្ឋរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគល់ជូនដំណោយរបស់សម្តេច និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទំាងបានពីការចូលរួមរបស់សប្បុរសជនផ្សេងៗ មានដូចជា អង្ករចំនួន ២០០តោន មីចំនួន ២៨០៨ កេស ទឹកសុទ្ធចំនួន ១៤០០ កេស និងត្រីខ ចំនួន ១០០ កេស ដល់តំណាងរាស្រ្តដើម្បីយកទៅចែកជូនដល់ពលរដ្ឋដែលរងគ្រោះធម្មជាតិជំនន់ទឹកកភ្លៀង តាមខេត្តមួយចំនួនមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្ត ប៉ៃលិន ជាដើមនោះ។ ក្នុងពិធីប្រគល់អំណោយ នៅឯគេហដ្ឋាសសម្តេច ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨តុលានេះ សម្តេចអគ្គមហាពញចក្រី ហេង សំរិន បានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បងអាយុជីវិត ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិតនៅក្នុងគ្រោះធម្មជាតិនេះ។ ជាមួយគ្...
មន្រ្តីសាខា ក.ប.ប. ចុះត្រួតពិនិត្យគុណភាពផលិតផលម្ហូបអាហារ នៅតាមម៉ាត ក្នុងខេត្តក្រចេះ

មន្រ្តីសាខា ក.ប.ប. ចុះត្រួតពិនិត្យគុណភាពផលិតផលម្ហូបអាហារ នៅតាមម៉ាត ក្នុងខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តក្រចេះ សហការ ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទំនិញដែលជាគ្រឿងបរិភោគ នៅម៉ាត ភីធីធី ម៉ាតបុងហ៊្សួ និងម៉ាតតេលា ស្ថិតនៅខេត្តក្រចេះ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញក៏បានត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូម្ហូបអាហារ និងទំនិញទាំងនោះឡើយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ ៕...
សហគ្រាស​ផលិត​នំស្រួយលីលី​ជាប់ចំណាត់​ថ្នាក់​​លេខ១ ក្នុងការប្រកួត​ជើងឯក សហគ្រាស​ខ្នាតតូច និងមធ្យម

សហគ្រាស​ផលិត​នំស្រួយលីលី​ជាប់ចំណាត់​ថ្នាក់​​លេខ១ ក្នុងការប្រកួត​ជើងឯក សហគ្រាស​ខ្នាតតូច និងមធ្យម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ​សហគ្រាសប្រមាណ២០០សហគ្រាស បានចូលរួមប្រកួត​ជើងឯក សហគ្រាស​ខ្នាតតូច និងមធ្យម លើកទី១ ត្រូវបាន​​រៀបចំឡើង​ដោយ​សម្ព័ន្ធ​​សមាគម​​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា រួមជាមួយនឹង​ក្រុមហ៊ុន​ PLMP Venture Capital កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ។ សហគ្រាស​ជើងខ្លាំង​ចំនួន ៣ ដែលទទួលបាន​ពិន្ទុ​ខ្ពស់ជាងគេ និងបាន​ក្លាយជាជើងឯក​នៅក្នុង​ការប្រលង​ប្រជែង​នេះ ដោយ​ចំណាត់​ថ្នាក់​​លេខ១ គឺបានទៅ​លើ​សហគ្រាស​ផលិត​នំស្រួយលីលី, ទី២ គឺក្រុមហ៊ុន AAP Group និង ទី៣ គឺក្រុមហ៊ុន​ភោជនីយដ្ឋាន SAMBA ។​ ហេីយ​ក្រុម​ហ៊ុន​ដែល​ទទួល​ពាន​រង្វាន់​នឹង​ទទួលបាន​ទុន​១លាន​ ទៅ​២លាន​ដុល្លារអាមេរិក ៕...