ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ទីប្រឹក្សាក្រសួងធម្មការ និងសាសនា រងបណ្តឹងពីបទរំលោភលើទំនុកចិត្ត(លក់ដីខ្យល់)

ទីប្រឹក្សាក្រសួងធម្មការ និងសាសនា រងបណ្តឹងពីបទរំលោភលើទំនុកចិត្ត(លក់ដីខ្យល់)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ជនរងគ្រោះពីរនាក់ បានប្តឹងទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមហ៊ុន ឈឹម សុវណ្ណឧហ្សា រៀល អ៊ីស្ទេត ឯ.ក ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត (លក់ដីខ្យល់) កាលពីអំឡុងខែមេសា ឆ្នាំ២០១៩ ។ តាមពាក្យបណ្តឹងចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ អ៊ឹម ភារ័ត្ន អាយុ៣១ឆ្នាំ និងឈ្មោះមៀច សេរី អាយុ៥៥ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់-ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ឈឹម វាសនា ជាម្ចាស់ក្រុមហ៊ុន ឈឹម សុវណ្ណឧហ្សា រៀល អ៊ីស្ទេតឯ.ក បានលក់ដីឡូត៍ មកឲ្យឈ្មោះ អ៊ឹម ភារ័ត្ន ចំនួនបីប្លង់ ក្នុងតម្លៃសរុបចំនួន១១០០០ ដុល្លារអាមេរិក និងឈ្មោះ មៀច សេរី ចំនួនបីប្លង់ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ ក្នុងតម្លៃសរុប៩០០០ដុល្លារអាមេរិក។ ទីតាំងដីទាំងប្រាំមួយប្លង់នេះ ស្ថិតនៅភូមិតាឡត ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលឈ្មោះ ឈឹម វាសនា បានសន្យាថា ក...
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃថ្វាយកម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃថ្វាយកម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០នេះអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃនៃព្ររជា ចក្រកម្ពុជា ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌលតម្កល់ព្រះបរមរូប ស្ថិតនៅសួនច្បារវិមានឯករាជ្យ រាជធានីភ្នំពេញ។ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ​ ព្រះ​បរម​រតនកោដ្ឋ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញនិងយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មា៩០ព្រះវស្សា។ ការយាងសោយទិវង្គតរបស់ព្រះអង្គបានក្លាយមហាទុក្ខសោកប្រកបដោយសេចក្ដីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានរបស់សម្ដេចព្រះមហាក្សត្រិយ៍ ព្រះករុណាព្រះមហាក្សត្រ ព្រះ...
លោក ខៀវ កាញារិទ្ធ ចុះពិនិត្យមើលការអភិវឌ្ឍន៍នៅបរិវេណមុខប្រាសាទអង្គរវត្ត

លោក ខៀវ កាញារិទ្ធ ចុះពិនិត្យមើលការអភិវឌ្ឍន៍នៅបរិវេណមុខប្រាសាទអង្គរវត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
 ​សៀមរាប៖ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយរដ្ឋលេខាធិការ បានអញ្ជើញចុះសិក្សាស្វែងយល់ពីការងាររៀបចំអភិវឌ្ឍន៍នៅបរិវេណខាងមុខប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ ។ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាឲ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងរៀបចំកែលម្អសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្តដូចជា ការរៀបចំដាំដើមឈើ ការរៀបចំផ្លូវនិងប្រព័ន្ធបង្ហូរទឹក ការរៀបចំបរិស្ថានជុំវិញត្រពាំងសេស ការរៀបចំចំណតរថយន្តនិងតូបលក់ដូរ និងកិច្ចការងារផ្សេងៗទៀតក្នុងន័យធ្វើឱ្យតំបន់នេះមានភាពទាក់ទាញ មានរបៀបរៀបរយ និងស័ក្ដិសមជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានក្រសួងព័ត៌មាន​ បានសម្ដែងការគាំទ្រ ទៅនឹងសមិទ្ធផលដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ។ លោករដ្ឋមន្រ្តីពឹងថា ការរៀបចំនេះនឹងក្លាយជាប្រយោជន៍ដ៏ធំរបស់ជាតិនាពេលខាងមុខ។ លោកក៏បានលើកទឹកចិត្តដល់...
ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម អំពាវនាវឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវមេត្តាជួយទិញស្រូវក្នុងតម្លៃសមរម្យដែលអាចទទួលយកបាន

ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម អំពាវនាវឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវមេត្តាជួយទិញស្រូវក្នុងតម្លៃសមរម្យដែលអាចទទួលយកបាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានអំពាវនាវ ដល់បណ្តាម្ចាស់ រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញ ​និងបន្តជួយទិញស្រូវក្នុងតម្លៃសមរម្យពីប្រជាកសិករ ទោះគុណភាពស្រូវធ្លាក់ចុះតិច តួចក្តី ក៏ស្រូវនេះអាចកែឆ្នៃលក់ក្នុងស្រុកបាន។ ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម បានអំពាវនាវទៀតថា  និងលើកទឹកចិត្តដល់អ្នកប្រមូលទិញសត្វដើម្បីយកសាច់លក់លើទីផ្សារ គ្រប់រាជធានី ខេត្ត មរត្តាជួយទិញ និងបន្តជួយទិញបន្លែ បង្ការ និងសត្វ(ត្រី ជ្រូក មាន់ ទារ)ក្នុងតម្លៃ សមរម្យ ដែលអាចទទួលយកបានទាំងអ្នកលក់ និងអ្នកទិញក្នុងស្មារតី«ខ្មែរជួយ ខ្មែរ» ។ សូមអានសេចក្តីអំពាវនាវដូចខាងក្រោម ៖...
លោក ឯម ច័ន្ទមករា ៖ ជនមានពិការភាពក៏ត្រូវការ ភាពរុងរឿង ជីវិតល្អប្រសើរ និងមានឱកាសគ្រប់យ៉ាង ព្រមទាំងសិទ្ធិសេរីភាព ដូចជនមិនមានពិការភាពដែរ!

លោក ឯម ច័ន្ទមករា ៖ ជនមានពិការភាពក៏ត្រូវការ ភាពរុងរឿង ជីវិតល្អប្រសើរ និងមានឱកាសគ្រប់យ៉ាង ព្រមទាំងសិទ្ធិសេរីភាព ដូចជនមិនមានពិការភាពដែរ!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គមមានការផ្លាស់ប្តូរបែបវិជ្ជមានជាច្រើនពីការលើកកម្ពស់សិទ្ធិជនមានពិការភាព, ការផ្តល់ឱកាសស្មើគ្នា និងការផ្តល់សេវាប្រកបដោយគុណភាព គឺជាការធានាបាននូវគុណភាពជីវិតល្អប្រសើរសម្រាប់​ជនមានពិការ។ ជនមានពិការភាពក៏ត្រូវការ ភាពរុងរឿង ជីវិតល្អប្រសើរ និងមានឱកាសគ្រប់យ៉ាង ព្រមទាំងសិទ្ធិសេរីភាព ដូចជនមិនមានពិការភាពដែរ។ នេះជាការលើកឡើងរបស់ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនា សម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ។ លោក ឯម ច័ន្ទមករា បានបន្ថែមថា ការកសាងសង្គមមួយ ដែលយកចិត្តទុកដាក់ និង...
ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បរិច្ចាគថវិកា ចំនួន៦០ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បរិច្ចាគថវិកា ចំនួន៦០ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកា ចំនួន ៦០ម៉ឺនដុល្លារអាមេរិកដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ និងគ្រោះផ្សេងៗ។ នៅព្រឹកទី១៤ខែតុលា ឆ្នា២០២០ បានយកប្រាក់ចំនួន៦០ម៉ឺនដុល្លារអាមេរិក មកប្រគល់ជូនលោក សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជ...
​ក្រុមហ៊ុន ហ៊ួត ជា ជួបជុំក្រុមគ្រួសារ ជាមួយតំណាងចែកចាយទូទាំងប្រទេស ឆ្នាំ២០២០ 

​ក្រុមហ៊ុន ហ៊ួត ជា ជួបជុំក្រុមគ្រួសារ ជាមួយតំណាងចែកចាយទូទាំងប្រទេស ឆ្នាំ២០២០ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖   ក្រុមហ៊ុន ហ៊ួត ជា  បានប្រារព្វពិធីជួបជុំពីសំណាក់  សាខាទូទាំងប្រទេស  អគ្គនាយក  គណគ្រប់គ្រង  និងបុគ្គលិកក្រុមហ៊ុន ហ៊ួត ជា ដើម្បីចែករំលែក និងបង្កើនភាពស្និតស្នាលបន្ថែមទៀត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ។ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានលើកឡើងថា សម្រាប់ការចែកចាយសម្ភារៈសំណង់ បន្ទាប់ពីជំងឺកូវីដ ១៩ បានស្ងប់ស្ងាត់ទៅវិញ ក្រុមហ៊ុននឹងបង្កើតវគ្គបណ្តុះបណ្តាល សម្រាប់សាខា ដែលបានបើកជាយូរ និងសាខាដែលទើបតែបង្កើតថ្មី ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម ឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ វិជ្ជាជីវៈគ្រប់គ្រងបុគ្គលិក ជាសហគ្រិនភាព ពីរបៀបធ្វើអាជិវកម្មដោយភាពទទួលខុសត្រូវ ស្មោះត្រង់ និងភាពច្នៃប្រឌិត ដើម្បីភាពជោគជ័យដ៏យូរអង្វែង។ លោកឧកញ៉ា បានបញ្ជាក់ថា ក្រុមហ៊ុនហ៊ួត ជា នឹងពង្រីកសាខាបន្ថែមរហូតដល់ ១៥០ សាខាទូទាំងប្រទេស ក្នុងឆ្នាំ២០២០។​ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនហ៊ួត ជា ខូអិលធីឌី បានផ្តល់ជូននូវរ...
លោកស្រី ឧកញ៉ា កែវ ម៉ាលី បានទទួលមរណភាពក្នុងជន្មាយុ៦៥ឆ្នាំ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​

លោកស្រី ឧកញ៉ា កែវ ម៉ាលី បានទទួលមរណភាពក្នុងជន្មាយុ៦៥ឆ្នាំ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ លោកស្រី កែវ ម៉ាលី អតីត​សមាជិក​ព្រឹទ្ធសភា និងជាអនុប្រធានសភា ពាណិជ្ជកម្មកម្ពុជា បានទទួលមរណៈភាព នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ ក្នុងជន្មាយុ៦៥ឆ្នាំ ។ នេះយោងតាមការផ្សព្វផ្សាយនៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​លោកជំទាវ កែវ ម៉ាលី នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នេះ បាន​សរសេរ​បង្ហោះ​ពី​ដំណឹង​មរណភាព​របស់លោក​ស្រី ដោយ​កូនស្រី ឈ្មោះ កែវ សួយ​ឆេង បាន​សម្តែង​សេចក្តី​ក្រៀមក្រំ ដែល​បាត់បង់​ម្តាយ​។​ ​នៅលើ​ហ្វេ​ស​ប៊ុ​ក បានសរសេរថា «​នាង​ខ្ញុំ កេវ សួយ​ឆេង ត្រូវជា​កូនបង្កើត និង​លោក គុត ចាន់​វាសនា ត្រូវជា​កូនប្រសារ និង​ចៅៗ ព្រមទាំង​ក្រុមគ្រួសារ មាន​សេចក្តី​ក្រៀមក្រំ​ជាទីបំផុត ដោយ​អ្នក​ម្តាយ​របស់ខ្ញុំ កែវ ម៉ាលី បានទទួល​មរណភាព នៅ​ថ្ងៃ​ពុធ ១២​រោច ខែអស្សុជ ឆ្នាំជូត ទេ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ០១:០៧ រំលង​អា​ធ្រា​ត្រ ក្នុង​ជន្មាយុ ៦៥​ឆ្នាំ ដោយ​រោគាពាធ​។ សព នឹងត្រូវ​បញ្ជូន​...
ផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣

ផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេស ហេដ្ឋាររចនាសម្ព័ន្ធរូបវន្ដបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព នៅព្រឹកថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ និង លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ។ លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យជនមានពិការភាព អាចប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌជាតិបាន ដែលមន្ដ្រីរាជការមាន២ភាគរយ និងវិស័យឯកជនមាន១ភាគរយ។ លោក នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលបាន អនុវត្តគោលនយោបាយអភិវឌ្ឍជាតិ ដែលបានប្ដេជ្ញាថែរក្សាសន្ដិភាព ដោយសំដៅលើគោលការណ៍ឯករាជ្យ...
សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) បានដាក់ជូនព្រឹទ្ធសភាដើម្បីសុំការអនុម័តយល់ព្រម

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) បានដាក់ជូនព្រឹទ្ធសភាដើម្បីសុំការអនុម័តយល់ព្រម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ជាមួយគណៈកម្មការព្រឹទ្ធសភា ដែលដឹកនាំដោយ លោក គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្ម ការ ទី៩នៃព្រឹទ្ធសភា។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង មានសារៈសំខាន់ៗ ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន និងបានឆ្លើយសំណួរស្វែងយល់បន្ថែមរបស់គណៈកម្មការព្រឹទ្ធសភាយ៉ាងក្បោះក្បាយផងដែរ។ បន្ទាប់ពីជជែកពិភាក្សារួចមក គណៈកម្មការទី៩នៃព្រឹទ្ធសភាបានអនុម័តយល់ព្រមជាឯកច្ឆន្ទដាក់សេចក្តីព្រាងច្បាប់ខាងលើទៅក...