ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មន្រ្តីសាខា ក.ប.ប. ចុះត្រួតពិនិត្យគុណភាពផលិតផលម្ហូបអាហារ នៅតាមម៉ាត ក្នុងខេត្តក្រចេះ

មន្រ្តីសាខា ក.ប.ប. ចុះត្រួតពិនិត្យគុណភាពផលិតផលម្ហូបអាហារ នៅតាមម៉ាត ក្នុងខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តក្រចេះ សហការ ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទំនិញដែលជាគ្រឿងបរិភោគ នៅម៉ាត ភីធីធី ម៉ាតបុងហ៊្សួ និងម៉ាតតេលា ស្ថិតនៅខេត្តក្រចេះ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញក៏បានត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូម្ហូបអាហារ និងទំនិញទាំងនោះឡើយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ ៕...
សហគ្រាស​ផលិត​នំស្រួយលីលី​ជាប់ចំណាត់​ថ្នាក់​​លេខ១ ក្នុងការប្រកួត​ជើងឯក សហគ្រាស​ខ្នាតតូច និងមធ្យម

សហគ្រាស​ផលិត​នំស្រួយលីលី​ជាប់ចំណាត់​ថ្នាក់​​លេខ១ ក្នុងការប្រកួត​ជើងឯក សហគ្រាស​ខ្នាតតូច និងមធ្យម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ​សហគ្រាសប្រមាណ២០០សហគ្រាស បានចូលរួមប្រកួត​ជើងឯក សហគ្រាស​ខ្នាតតូច និងមធ្យម លើកទី១ ត្រូវបាន​​រៀបចំឡើង​ដោយ​សម្ព័ន្ធ​​សមាគម​​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា រួមជាមួយនឹង​ក្រុមហ៊ុន​ PLMP Venture Capital កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ។ សហគ្រាស​ជើងខ្លាំង​ចំនួន ៣ ដែលទទួលបាន​ពិន្ទុ​ខ្ពស់ជាងគេ និងបាន​ក្លាយជាជើងឯក​នៅក្នុង​ការប្រលង​ប្រជែង​នេះ ដោយ​ចំណាត់​ថ្នាក់​​លេខ១ គឺបានទៅ​លើ​សហគ្រាស​ផលិត​នំស្រួយលីលី, ទី២ គឺក្រុមហ៊ុន AAP Group និង ទី៣ គឺក្រុមហ៊ុន​ភោជនីយដ្ឋាន SAMBA ។​ ហេីយ​ក្រុម​ហ៊ុន​ដែល​ទទួល​ពាន​រង្វាន់​នឹង​ទទួលបាន​ទុន​១លាន​ ទៅ​២លាន​ដុល្លារអាមេរិក ៕...
(វីដេអូផ្សាយបន្តផ្ទាល់)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

(វីដេអូផ្សាយបន្តផ្ទាល់)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចុះជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងត្រូវបានអាជ្ញាធរបញ្ជូលមកកាន់ទីតាំងសុវត្តិភាពចំនួន២ទីតាំង ដែលទីតាំងទី១នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២គឺនៅមុខផ្សារព្រែកជ្រៃ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ដែលសម្តេចបានប្រើពាក្យថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងរាជអាវុធហត្ថ កងកម្លាំងនគរបាលបានធ្វើកិច្ចការបានល្អ និងគ្រប់ទីកន្លែងដើម្បីសង្គ្រោ...
លោកឧកញ៉ា ប៊ុន រតនា និងលោកជំទាវ បានប្រគល់អង្ករ១០តោន ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់

លោកឧកញ៉ា ប៊ុន រតនា និងលោកជំទាវ បានប្រគល់អង្ករ១០តោន ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ លោកឧកញ៉ា ប៊ុន រតនា(សេម) និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន (លីឈី) អគ្គនាយក Amazing Family Trading Co,.Ltd និងឃ្លាំងទិញលក់រថយន្ត អេសអូតូ ខេមបូឌា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានយកអង្ករចំនួន ១០តោន ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង។ លោកឧកញ៉ា ប៊ុន រតនា បានឱ្យដឹងថា អង្ករចំនួន១០តោននេះ បានទិញពីរោងម៉ាស៊ីនផ្ទាល់ រួចច្រកចូលក្នុងមួយការុងមានទម្ងន់ ២៥គីឡូក្រាម ដើម្បីងាយស្រួល ក្នុងការយកទៅចែកជូនដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ។ លោកឧកញ៉ា បានបញ្ជាក់ថា ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលសាលាខេត្ត ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ លោកបានយកអង្ករចំនួន១០តោន ប្រគល់ជូនរដ្ឋបាលខេត្តភ្លាមៗតែម្តង។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ប៊ុន រតនា(សេម) និងលោកជំទ...
សកម្មភាពបន្តប្រមូលទិញស្រូវពីកសិករ នៅរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ខេត្តបាត់ដំបង

សកម្មភាពបន្តប្រមូលទិញស្រូវពីកសិករ នៅរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សកម្មភាពបន្តប្រមូលទិញស្រូវពីកសិករ នៅរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ខេត្តបាត់ដំបង ដោយហេតុថា ទឹកជំនន់នៅតែមិនទាន់បានស្រកនិងថមថយ ការបន្តចូលរួមជួយទិញស្រូវពីកសិកររបស់រោងម៉ាស៊ីនកិនស្រូវនៅតែជាការចាំបាច់។ ជាក់ស្តែងនៅថ្ងៃនេះព្រហស្បតិ៍នេះដែរស្រូវសើមប្រភេទពូជសែនក្រអូបប្រមាណជា៤០គោយន្តបន្ថែមទៀត ដែលស្មើនឹងប្រហែល៤០តោន ត្រូវបានរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍នៅខេត្តបាត់ដំបង ជួយប្រមូលទិញ ក្នុងតម្លៃចន្លោះពី៩០០រៀល ទៅ១១៣០រៀល ដូចកាលពីថ្ងៃដំបូងដែលរោងម៉ាស៊ីនបានទិញពីកសិករដែរ។ សូមបញ្ជាក់ផងដែរថា បន្ថែមពីការទិញពីកសិករ រោងម៉ាស៊ីនក៏បានជួយទិញស្រូវពីសហគមន៍ និងពីឈ្មួញផ្សេងៗផងដែរ ដែលគិតជាបរិមាណសរុបទាំងអស់ ប្រហែលជា១៥០តោនក្នុងមួយថ្ងៃ។ ស្ថិតក្នុងស្ថានភាពបន្ទាន់បែបនេះ អ្វីដែលរោងម៉ាស៊ីនអាចជួយបាន គឺទៅតាមលទ្ធភាព គុណភាពជាក់ស្តែង និងតម្លៃសមរម្យ ទោះបីជាការទិញនេះអាចប្រឈមមុខនឹងការខាតបង់ក៏ដោយ។ ​ ការបញ្ជាក់របស់ ឧកញ៉ា សុង សារ៉ន ប្រ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចុះជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងត្រូវបានអាជ្ញាធរបញ្ជូលមកកាន់ទីតាំងសុវត្តិភាពចំនួន២ទីតាំង ដែលទីតាំងទី១នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២គឺនៅមុខផ្សារព្រែកជ្រៃ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ដែលសម្តេចបានប្រើពាក្យថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងរាជអាវុធហត្ថ កងកម្លាំងនគរបាលបានធ្វើកិច្ចការបានល្អ និងគ្រប់ទីកន្លែងដើម្បីសង្គ្រោ...
អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យស្តារប្រព័ន្ធលូបង្ហូរទឹកដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន

អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យស្តារប្រព័ន្ធលូបង្ហូរទឹកដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលសកម្មភាពកាយ ស្ដារប្រព័ន្ធលូបង្ហូរទឹកនៅក្នុងបរិវេណសាលាបឋម និងអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ គួច ចំរើន អភិបាល បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកគ្រឿងចក្រកាយស្តារប្រព័ន្ធលូក្នុងសាលារៀននេះឡើងវិញ ដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន ដោយសារតែសាលារៀននេះមាននីវ៉ូទាប ដូច្នេះពេលភ្លៀងម្តងៗតែងតែជួបនូវជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះយើងមានតែរួមគ្នាកាយស្តារប្រព័ន្ធលូនេះបន្តទៀត រង់ចាំក្រុមហ៊ុនសាងសង់ផ្លូវធ្វើមកដល់យើងនឹងដាក់លូធំ ដើម្បីរំដោះជំនន់ទឹកភ្លៀងបានទាន់ពេលវេលាសម្រាប់ការសិក្សារបស់សិស្សានុសិស្សទាំងពីរកម្រិត ។ លោក គួច ចំរើន បញ្ជាក់់ថា បញ្ហាចំពោះមុខយើងត្រូវដាក់គ្រឿងចក្រនៅតាមអូរប្រឡាយ ដើម្បីជួ...
លោក សុត សាវ៉ន ថ្លែងថា«សមាគមអ្នកវិនិយោគ កសិពាណិជ្ជកម្មនិងធុរកិច្ចបានណែនាំទៅដល់សមាជិកទាំងអស់ត្រូវមានឆន្ទៈបម្រើសង្គមនិងពលរដ្ឋកម្ពុជា»

លោក សុត សាវ៉ន ថ្លែងថា«សមាគមអ្នកវិនិយោគ កសិពាណិជ្ជកម្មនិងធុរកិច្ចបានណែនាំទៅដល់សមាជិកទាំងអស់ត្រូវមានឆន្ទៈបម្រើសង្គមនិងពលរដ្ឋកម្ពុជា»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖លោក សុត សាវ៉ន ប្រធានសមាគម អ្នកវិនិយោគ កសិពាណិជ្ជកម្ម និងធុរកិច្ច​​បាន​ថ្លែងក្នុង​កិច្ចប្រជុំជាមួយកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ដល់សមាជិករបស់ខ្លួនស្ដីពីការបែងចែកតំបន់ សមាគមអ្នកវិនិយោគ កសិពាណិជ្ជកម្ម និងធុរកិច្ច ដោយ​ជំរុញឲ្យ​​សមាជិក និងសហការីទាំងអស់ត្រូវមានឆន្ទៈបម្រើសង្គម និងប្រជាពលរដ្ឋកម្ពុជាឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។ កិច្ចប្រជុំមានការចូលរួមពី លោក សុត សាវ៉ន ប្រធានសមាគម និងលោក អាន សាមឌី អនុប្រធានសមាគម លោក ជា ម៉ឹង នាយកផ្នែករដ្ឋបាលនៃសមាគម លោកស្រី រ៉ុន សំណាង នាយកផ្នែកទំនាក់ទំនងកម្ពុជា-កូរ៉េ។ លោក សុត សាវ៉ន បាន​បញ្ជាក់ពីមូលដ្ឋានគ្រឹះគម្រោងវិនិយោគ និងដៃគូសហការ ហើយសមាគមត្រូវពង្រឹងស្មារតីឱ្យបានយល់អំពីគោលដៅ និងគោលបំណងរបស់សមាគមន៍ឱ្យបានច្បាស់លាស់។ សមាសភាពសមាគមមានដូចជា ទី១៖ លោក សៀម វិចិត្រ ប្រធានតំបន់បន្ទាយមានជ័យ ២៖ លោក គង់ ផល្លា អនុ...
ខូចខាតដំណាំស្រូវស្ទើរតែទាំងស្រុងចំនួន៦,៦៥៧ហិកតាដោយសារជំនន់ទឹកភ្លៀង

ខូចខាតដំណាំស្រូវស្ទើរតែទាំងស្រុងចំនួន៦,៦៥៧ហិកតាដោយសារជំនន់ទឹកភ្លៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ទឹកជំនន់ បានបង្ករផលប៉ះពាល់ ជាច្រើនដែលក្នុងនោះវាលស្រែ ស្រូវធ្ងន់ចំនួន១៣១,៣៣៩ហិកតា ៥ភាគរយនៃ ផ្ទៃដីស្រែដែលបានព្រោះ ឬស្ទូងរួចហើយ បានប៉ះពាល់ខូចខាត់ស្ទើរតែទាំងស្រុងចំនួន៦,៦៥៧ហិកតា ឬ ០.២ភាគរយ នៃផ្ទៃដីសរុបដែលបានដាំដុះរួចហើយ នៅក្នុងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ នេះយោងតាមទិន្នន័យរបស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា ៖ * ប៉ះពាល់ប្រជាជនប្រមាណ ៤៨,៣១៧គ្រួសារ ស្មើប្រមាណ ១៩៣,២៦៨នាក់ * ប្រជាជនជម្លៀសប្រមាណ ៣,០៩៤គ្រួសារ ស្មើប្រមាណ ១២,៣៧៦នាក់ * ប្រជាជនស្លាប់ ១៣នាក់ (ក្មេង ៥នាក់) * ផ្ទះប៉ះពាល់ប្រមាណ ៤៧,៩២៣ខ្នង * ផ្ទះខូចខាត ៥០ខ្នង * សាលារៀនលិចទឹក ៤២៥កន្លែង * ស្រូវលិចទឹកប្រមាណ ១៣១,៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ ៦,៦៥៧ហិកតា * ដំណាំរួមផ្សំលិចទឹក ៥៥,៣៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦,៣០១ហិកតា * ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប...
លោក ហេង សួរ បានដឹកនាំ អនុប្រធាននិងសមាជិកក្រុមការងារ KOJAMAរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា គឹម សាងាន់

លោក ហេង សួរ បានដឹកនាំ អនុប្រធាននិងសមាជិកក្រុមការងារ KOJAMAរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា គឹម សាងាន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហេង សួរ បានដឹកនាំ អនុប្រធាន និងសមាជិកក្រុមការងារ KOJAMAថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០រួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា គឹម សាងាន់ ដែលត្រូវជាឪពុកបង្កើតរបស់ លោក គឹម សន្តិភាព ប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល។ លោកបានថ្លែងថា"យើងខ្ញុំ សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ មហាឧបាសក គឹម សាងាន់ ដែលជា បិតា បិតាក្មេក ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ"។ សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក គឹម សាងាន់ បានទៅសោយសុខក្នុងសុគតិភព។...