លោកទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យ និងសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តភាគពាយព្យ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ។
ក្នុងដំណើរចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម នឹងចុះទៅកាន់ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ។ ដោយសារឥទ្ធិពលសម្ពាធទាប និងព្យុះ បានធ្វើឱ្យខេត្តជាច្រើនរបស់កម្ពុជារងការជន់លិច។ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន១៧ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឺនខ្នងរងការជន់លិច និងខូ...








