ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក សែ ឡាឡូតថា”អង្ករខ្មែរប្រណិតនឹងក្លាយជាកន្លែងផ្គត់ផ្គង់អង្ករឈានមុខគេក្នុងប្រទេសកម្ពុជា”

លោក សែ ឡាឡូតថា”អង្ករខ្មែរប្រណិតនឹងក្លាយជាកន្លែងផ្គត់ផ្គង់អង្ករឈានមុខគេក្នុងប្រទេសកម្ពុជា”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សែ ឡាឡូត ស្ថាបនិកក្រុមហ៊ុនអង្ករខ្មែរប្រណិតបានថ្លែង ក្នុងពិធីសម្ភោធនៅថ្ងៃទី៩ខែសីហានេះថា អង្ករខ្មែរប្រណិតយើងខ្ញុំប្តេជ្ញា នឹងក្លាយជាកន្លែងផ្គត់ផ្គង់អង្ករឈានមុខគេក្នុងប្រទេស ដោយផ្គត់ផ្គង់នូវអង្ករដែល សុទ្ធល្អ គុណភាពខ្ពស់រសជាតិឆ្ងាញ់ហើយយើងនឹងសំរេចអោយបាន ១០០ សាខានៅឆ្នាំ ២០២៣ ជាមួយនឹងបរិមាណលក់ ១០០០ តោន​ ក្នុង១ខែ។ លោកបន្តទៀតថា មូលហេតុពង្រីកសាខាចង់អោយអតិថិជនមានភាពងាយស្រួលក្នុងការស្វែងរកទិញអង្ករខ្មែរប្រណិតផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់អង្កររបស់អតិថិជន អោយមកផ្តោតលើកការប្រើប្រាស់ ផលិតផលអង្ករខ្មែរ ធម្មជាតិ​ និងសុខភាព ។ ស្ថាបនិកក្រុមហ៊ុនខាងលើថ្លែងថា ចូលរួមចំណែកជួយដល់គាំទ្រដល់ផលិផល ស្រូវ​​ កសិករខ្មែរ និងជួយដល់នូវការបង្កើតឱកាសការងារក្នុងស្រុកជួយសំរួលដល់អ្នកដែលចង់មានអាជីវកម្មផ្ទាល់ខ្លួន ជាអាជីវកម្មលក់អង្ករជួយអោយអតិថិជនអោយទទួលបានអង្ករខ្មែរធម្មជាតិ និងសុវត្តិភាព ក្នុងការប្រើប្រាស់ជាមួយនឹងតម្លៃសម...
ក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងសម្ពោធសាខាទី២៣នៅបុរីវិមានភ្នំពេញ

ក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងសម្ពោធសាខាទី២៣នៅបុរីវិមានភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងសម្ពោធសាខាទី២៣នៅបុរីវិមានភ្នំពេញហើយ ពិធីសម្ពោធនេះជាសាខាទី២៣ អង្ករខ្មែរប្រណិត ស្ថិតនៅសាខាបុរីវិមានភ្នំពេញនៅ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នេះ ដើម្បីពង្រីកវិសាលភាពលើទីផ្សារកម្ពុជា។ លោក សែ ឡាឡូត អគ្គនាយក ក្រុមហ៊ុន អង្ករខ្មែរប្រណិតថ្លែងថា ដោយមើលឃើញពីតម្រូវការទីផ្សារកាន់តែច្រើន ទើបក្រុមហ៊ុនបើកសាខាបន្ថែមទៀត ផ្ទះលេខ១១៦K ផ្លូវលេខ២០៩ បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនៅថ្ងៃ៩សីហានេះ។ លោកបន្ថែមថា យើងខ្ញុំនឹងប្តេជ្ញាបម្រើសេវាកម្មនេះឲ្យបានល្អនិងមានគុណភាពខ្ពស់ និងអង្ករមានគុណភាពហើយដោយសារកម្ពុជាយើងសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចល្អទើបធ្អោយវើក្រុមមានឱកាសរកស៊ីទទួលទានគ្រប់បែបយ៉ាង។  ...
លោក ឃួង ស្រេង ដាក់បទបញ្ជាឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនាថ្ងៃឈប់សម្រាក

លោក ឃួង ស្រេង ដាក់បទបញ្ជាឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនាថ្ងៃឈប់សម្រាក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ លោក ឃួង ស្រេង និងជាអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជា ពលរដ្ឋឱ្យបានល្អប្រសើរពិសេសនៅក្នុងពេលឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលគ្រោងនឹងឈប់សម្រាកចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២១ខែសីហាឆ្នាំ២០២០ ខាងមុខនេះ។ ការដាក់បទបញ្ជានិងការណែនាំរបស់ប្រធានគណៈបញ្ជាការឯកភាពភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំបែបនេះ កាលពីរ​សៀលថ្ងៃទី០៥ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា កិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់ គឺជាកិច្ចការងារដែលអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់វពិសេសគឺក្នុងអំឡុងពេលនៃការឈប់សម្រាកចូលឆ្នាំខ្មែរប្រពៃណីជាតិដែលគ្រោងនឹងចំណា...
កំណើនសេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះទាបជាងការរំពឹងទុកកាលពីត្រីមាសទី២ឆ្នាំនេះ

កំណើនសេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះទាបជាងការរំពឹងទុកកាលពីត្រីមាសទី២ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាជ្ញាធរស្ថិតិហ្វីលីពីន (Philippine Statistics Authority) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហានេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះទាបជាងការរំពឹងទុក នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារវិធានការបិទប្រទេសរបស់រដ្ឋាភិបាល ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ ប្រភពដដែលបានបន្តថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ១៦.៥%ក្នុងរយៈពេល៣ខែនៅចន្លោះពីខែមេសារហូតដល់ខែមិថុនា លើ GDP ដែលធ្លាក់ចុះស្រាប់កាលពីត្រីមាសទី១ក្នុងចន្លោះពីខែមករារហូតដល់ខែមីនាឆ្នាំ២០២០ដដែលនេះ ។ ការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក និងនៅក្នុងប្រទេសហ្វីលីពីន គឺជាប្រភពសំខាន់បំផុត ដែលនាំអោយកំណើនសេដ្ឋកិច្ចហ្វីលីពីន បានធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុត ស្របពេលដែលរដ្ឋាភិបាលបានប្រកាសបិទប្រទេស រួមទាំងបិទសេដ្ឋកិច្ចផងដែរ ៕...
គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់និងខេត្តកោះកុងសម្រេចបាន៣៦,៤%ហើយ

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់និងខេត្តកោះកុងសម្រេចបាន៣៦,៤%ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ លោក ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោក ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារ នៃអង្គភាពគ្រប់គ្រងគម្រោង (PMU)និងអង្គភាព អនុវត្តគម្រោង (PIU)ចុះពិនិត្យវឌ្ឍន ភាពការងារសាងសង់ផ្លូវជាតិ លេខ១០ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគី ពាក់ព័ន្ធផងដែរ។ លោកអនុរដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាង សង់របស់ខ្លួន ដោយគិតរហូតមកទល់ពេលនេះសម្រេចបាន៣៦,៤% និងបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខមាលភាពកម្មករ កម្មការនីផងដែរ។ សូមបញ្ជាក់ថា៖ ផ្លូវជាតិលេខ១០នេះតភ្ជាប់ ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង មានសក្តានុពលក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ ការដឹកជញ្ជូនទំនិញប្រកប ដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ៕ ...
ក្រសួងទេសចរណ៏ថា ក្នុងខែកក្កដាឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ ម៉ឺននាក់

ក្រសួងទេសចរណ៏ថា ក្នុងខែកក្កដាឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ ម៉ឺននាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ៧២៣,​២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%។ ជាការកត់សម្គាល់ ក្នុងខែកក្កដានេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរផ្ទៃ​ក្នុងមុនកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាននៃចលនាទេស​ចរណ៍ផ្ទៃ ខណៈ អាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរ។ ប៉ុន្តែចំនួនភ្ញៀវហាក់មានភាពថមថយនៅសប្តាហ៍ចុងក្រោយនៃខែកក្កដានេះ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស ព្រមជាមួយពត៌មាននៃការផ្ទុះឡើងវិញមួយចំនួននៃជំងឺកូវីដ១៩ នៅប្...
មន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិនរកឃើញទឹកខ្មេះខូចគុណភាពនិងធ្វើការដកហូត

មន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិនរកឃើញទឹកខ្មេះខូចគុណភាពនិងធ្វើការដកហូត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តប៉ៃលិន)៖មន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិន ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅក្នុងផ្សារព្រំ និងផ្ទះលក់គ្រឿងទេសជុំវិញផ្សារ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពី​ថ្ងៃនៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០នេះ ។ ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគុយទាវសរសៃតូច-ធំ ខ្ញីហាន់ បង្គារស្រស់ មឹកស្រស់ និងពពុះសណ្ដែក។ គោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទឹកខ្មេះខូចគុណភាពសរុបចំនួន ៣ ដប ស្មើនឹង ១.៥ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញ នោះ ...
លោក ឃួង ស្រេង ៖ណែនាំដល់មន្ទីរជំនាញត្រូវលុប បំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

លោក ឃួង ស្រេង ៖ណែនាំដល់មន្ទីរជំនាញត្រូវលុប បំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌ មន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង ១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិង បរិស្ថាន។ លោក ឃួង ស្រេង បានណែនាំបែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ។ លោក ឃួង ស្រេង បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានកន្លែងលក់ហ្គាសនិង បញ្ជូលហ្គាស ជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់​ដារបច្ចេកទេស បើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្...
លោកបណ្ឌិត រដ្ឋមន្រ្តី អ៊ិត សំហេង ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិទី១!

លោកបណ្ឌិត រដ្ឋមន្រ្តី អ៊ិត សំហេង ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិទី១!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានចូលរួម​ក្នុងពិធីប្រកាសសមាភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១ និង​​បានផ្តល់អនុសាសន៍លើកទឹកចិត្តបន្ថែមដល់មន្ត្រី ប.ស.ស គ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិថ្មីនេះ ត្រូវដាក់ចិត្តបម្រើឲ្យអស់ពីកម្លាំងកាយចិត្តចំពោះប្រជាពលរដ្ឋ កម្មករនិយោជិត និងមន្ត្រីរាជការដទៃទៀតដែលទៅទទួលសេវា ប.ស.ស នៅតាមទីកន្លែងនានា។ ពិធីប្រកាសសមាភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១នេះ ត្រូវបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស។ លោក​បណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ន ប.ស.ស កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំង និងមានការគាំទ្រយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន សូម្បីតែគណបក្សនយោបាយ...
លោកឧកញ៉ា សុង សារ៉ន៖ក្រុមសមាជិកសហព័ន្ធស្រូវអង្ករប្តេជ្ញាផលិតអង្ករអោយមានគុណភាពស្របតាមស្តង់ដារទីផ្សារអន្តរជាតិ

លោកឧកញ៉ា សុង សារ៉ន៖ក្រុមសមាជិកសហព័ន្ធស្រូវអង្ករប្តេជ្ញាផលិតអង្ករអោយមានគុណភាពស្របតាមស្តង់ដារទីផ្សារអន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមសមាជិកសហព័ន្ធស្រូវអង្កកម្ពុជារប្តេជ្ញាផលិតអង្ករអោយមានគុណភាព ស្របតាមស្តង់ដារទីផ្សារអន្តរជាតិ ដើម្បីជំរុញការនាំចេញអង្ករអោយបាន១លាន​​តោនក្នុងមួយឆ្នាំតាមផែនការរបស់រាជរដ្ឋាភិបាល ។ដូច្នោះ​​ ដើម្បីជំរុញឲ្យវិស័យស្រូវអង្ករកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង ជាពិសេសក្នុងការជំរុញឲ្យបានតាមផែនការកំណត់របស់រាជរដ្ឋាភិបាល សហព័ន្ធស្រូវអង្ករ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តសំខាន់ៗ ដោយផ្តោតលើការជ្រើសរើសពូជ ដើមទុន ទីផ្សារក្នុងនិងក្រៅប្រទេស។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថាបន្ថែមថា ក្រុមសមាជិកនឹងបន្តការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរកយន្តការសម្របសម្រួលមួយសមស្រប ក្នុងការឆ្លើយ​ត​បទៅនឹងបញ្ហាប្រឈមនានា ក៏ដូចជាការរៀបចំវេទិកាផ្សេងៗ ក្នុងការអភិវឌ្ឍគុណភាពនិងទីផ្សារស្រូវអង្ករកម្ពុជា ។ លោក​បានថ្លែងថា ក្នុងនោះដែរយើងបានដាក់ចេញនូវយុទ្ធសាស្ត្រ៦ចំណុច ដែលចំណុចទី១ នោះគឺជា...