អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបន្តការផ្សព្វផ្សាយលទ្ធភាពឥណទានដល់កសិករខេត្តស្វាយរៀង
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបន្តការផ្សព្វផ្សាយលទ្ធភាពឥណទាន ដល់កសិករខេត្តស្វាយរៀងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធភាពឥណទាន ដល់កសិករចិញ្ចឹមត្រី មាន់ ទា និងបន្លែ ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិកម្មនិងសហគមន៍កសិកម្ម ដែលប្រជាពលរដ្ឋចូលរួមជាង ២០០នាក់មកពីតាមបណ្តាស្រុកនានាជុំវិញខេត្ត។
ក្នុងការផ្សព្វផ្សាយ ស្ដីពីលទ្ធភាពឥណទាន ដល់កសិករមានការចូលរួមពីលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងប្រជាកសិករ ប្រចាំខេត្តស្វាយរៀងរាប់រយនាក់ផងដែរ។
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ...








