ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងការងារពន្យារពេល ទូទាត់ប្រាក់បំណាច់អតីតភាពការងារ មុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០

ក្រសួងការងារពន្យារពេល ទូទាត់ប្រាក់បំណាច់អតីតភាពការងារ មុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពន្យារពេលក្នុងការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ អតីតភាពការងារថ្មី ក្នុងឆ្នាំ ២០២០។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ស្តីពី ការពន្យាពេលក្នុងការបើករំលឹកប្រាក់ចំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាប់ចំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០បានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការ រីករាលដាលជំងឺកូវីដ-១៩(ជុំទី៣ ថ្ងៃទី៧ខែមេសាឆ្នាំ២០២០) និងយោងតាមច្បាប់ស្តីពីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតដែលប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (UDC)...
កងទ័ពរំដោះប្រជាជនចិនប្រគល់សម្ភារៈសម្រាប់ទប់ស្កាត់ជម្ងឺកូវីដ-១៩ ដល់ក្រសួងការពារជាតិកម្ពុជា

កងទ័ពរំដោះប្រជាជនចិនប្រគល់សម្ភារៈសម្រាប់ទប់ស្កាត់ជម្ងឺកូវីដ-១៩ ដល់ក្រសួងការពារជាតិកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កងទ័ពរំដោះប្រជាជនចិនបានដឹកជំនួយសម្ភារពេទ្យទប់ស្កាត់ជំងឺកូវីដ-១៩ ផ្តល់ជូនកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ក្រសួងការពារជាតិកម្ពុជា និងលោកវរសេនីយ៍ឯកលី ជីងហ្វីង អនុព័ន្ធយោធាចិនប្រចាំកម្ពុជាក៏មានវត្តមានក្នុងឱកាសនោះដែរ។ សូមបញ្ជាក់ថា មកដល់ពេលនេះ អំណោយសម្ភារៈពេទ្យសម្រាប់ ទប់ស្កាត់ជំងឺកូវីដ របស់កងទ័ពរំដោះប្រជាជនចិនផ្តល់ជូន(ខ.ភ.ម)មានចំនួនពីរលេីករួមកហេីយ ។ លេីកទីមួយ មានសម្ភារបរិក្ខា ប្រមាណ ២,២តោន ដែលភាគីចិនផ្តល់ឲ្យនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លេីកទីពីរសម្ភារៈ បរិក្ខាពេទ្យចំនួន១១មុខ ទម្ងន់១៦ តោនសម្រាប់ទបស្កាត់វីរុសកូវីដ-១៩ ជាជំនួយរបស់ក្រសួងការ ពារប្រទេសចិន ត្រួវបានបព្ជូានតាមជេីងយន្តហោះរបស់កងទ័ពរំដោះ ប្រជាជនចិន។នេះជាលេីក...
កម្ពុជានិងUN ចុះកិច្ចព្រមព្រៀងរួមគ្នាលើកម្មវិធីការងារសមរម្យសម្រាប់យុវជនកម្ពុជា ដំណាក់កាលទី២

កម្ពុជានិងUN ចុះកិច្ចព្រមព្រៀងរួមគ្នាលើកម្មវិធីការងារសមរម្យសម្រាប់យុវជនកម្ពុជា ដំណាក់កាលទី២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងជាមួយតំណាងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួនបួន អង្គការ( ILO, UNESCO, UNICEF និង UNIDO) ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដើម្បីអនុវត្តកម្មវិធីការងារសមរម្យសម្រាប់យុវជន (DEY) ដំណាក់កាលទី២ ក្នុងការបន្តលើកកម្ពស់ការងារសមរម្យរបស់យុវជន និងកាត់បន្ថយវិសមភាពនៅក្នុងប្រទេស។ ពិធីចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមសហប្រធានក្រុមប្រឹក្សាគម្រោង លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ លោក បណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលលំបាកនេះ ដែលយើងបានឃើញដៃគូអភិវឌ្ឍន៍ក្នុងប្រទេស ក៏ដូចជាដៃគូអភិវឌ្ឍន៍អន្តរជាតិបានរួមគ្នាគាំទ្រដល់យុវជនវ័យក្...
លោក ប៉ាន សូរស័ក្តិ ថា៖ មន្ត្រីថ្នាក់ក្រោមជាតិរបស់ក្រសួងពាណិជ្ជកម្ម ត្រូវខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់

លោក ប៉ាន សូរស័ក្តិ ថា៖ មន្ត្រីថ្នាក់ក្រោមជាតិរបស់ក្រសួងពាណិជ្ជកម្ម ត្រូវខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានរំលឹកឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង ត្រូវបន្តកិច្ចសហការណ៍ជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ និងខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់។ លោករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះពេលអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ។ រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិបានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម ន...
 រដ្ឋបាលរាជធានី ឲ្យប្រជាពលរដ្ឋពង្វៀងចរាចរណ៍នៅតំបន់រង្វង់មូលចោមចៅរយៈពេល២ខែ ចាប់ពីថ្ងៃទី០២មិថុនា ដល់៣១កក្កដា

 រដ្ឋបាលរាជធានី ឲ្យប្រជាពលរដ្ឋពង្វៀងចរាចរណ៍នៅតំបន់រង្វង់មូលចោមចៅរយៈពេល២ខែ ចាប់ពីថ្ងៃទី០២មិថុនា ដល់៣១កក្កដា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យប្រជាពលរដ្ឋយោគយល់ពីការពង្វៀងចរាចរណ៍នៅតំបន់រង្វង់មូលចោមចៅក្នុងរយៈ ពេល ២ខែ ដោយចាប់ពីថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២០ ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ២០២០ ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានសាង សង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅមេត្តាជ្រាបថា គិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ លទ្ធផលនៃការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនៅចោមចៅសម្រេចបាន ៤១ភាគរយ នៃគម្រោង ដែលតាមផែនការនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ខាងមុខនេះ។ ក្នុងខណៈពេលនេះដំណើរការការដ្ឋានឈានដល់ដំណាក់កាលការសាងសង់ភ្ជាប់ផ្លូវក្រោមដី ដែលផ្នែកសាងសង់នៃផ្លូវក្រោមដីបានស្ថាបនារួចហើយ ចាំបាច់ត្រូវបិ...
អ៊ីរ៉ង់ ចំអកអាមេរិកកុំឲ្យប្រើអំពើហិង្សាលើក្រុមបាតុករ

អ៊ីរ៉ង់ ចំអកអាមេរិកកុំឲ្យប្រើអំពើហិង្សាលើក្រុមបាតុករ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ខណៈដែលកងកម្លាំងប៉ូលីសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានវាយបង្ក្រាបយ៉ាងចាស់ដៃលើក្រុម បាតុករ ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យមេដឹកនាំរបស់សហរដ្ឋអាមេរិក បញ្ឈប់អំពើហិង្សាប្រឆាំងប្រជាពលរដ្ឋរបស់ខ្លួន ក្នុងក្បួនបាតុកម្មទាមទាររកយុត្តិធម៌ ដែលប៉ូលីសអាមេរិកស្បែកស បានធ្វើទារុណកម្មសម្លាប់ជនជាតិអាមេរិកស្បែកខ្មៅ ។ ក្រោយពីប៉ូលីសអាមេរិកស្បែកស បានសម្លាប់លោក George Floyd ក្បួនបាតុកម្មបានផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក ដែលបណ្តាលកើតចេញជាអំពើហិង្សា រហូតដល់រដ្ឋាភិបាលបានសម្រេចដាក់បម្រាមគោចរទៅលើទីក្រុងចំនួន២៥ ក្នុងរដ្ឋចំនួន១៥ ។ សូមរំលឹកថា កាលពីថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ប៉ូលីសជនជាតិអាមេរិកស្បែកស បានចាប់ខ្លួនលោក George Floyd អាយុ៤៦ឆ្នាំ ដែលជាជនជាតិអាមេរិកស្បែកខ្មៅ និងយកជង្គង់សង្កត់លើបំពង់កជនរងគ្រោះរហូតដល់ស្លាប់ ដោយមិនបានសាកសួររកហេតុផល ក្រោយពីទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទថា លោក George Floyd ចាយល...
ជប៉ុនបើកប៉មខ្ពស់បំផុតទទួលសាធារណជនវិញ ក្រោយពីបិទទ្វារ៣ខែដោយសារវីរុសកូវីដ-១៩

ជប៉ុនបើកប៉មខ្ពស់បំផុតទទួលសាធារណជនវិញ ក្រោយពីបិទទ្វារ៣ខែដោយសារវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលកណ្តាលរបស់ទីក្រុងតូក្យូ ប្រទេសជប៉ុន បានសម្រេចបើកទ្វារប៉មខ្ពស់បំផុតនៅទីក្រុងនេះទទួលសាធារណជនវិញហើយ នៅថ្ងៃទី០១ ខែមិថុនានេះ ក្រោយពីបានបិទទ្វារប៉មនេះអស់រយៈពេល៣ខែ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ NHK World-Japan ។ ប៉មនេះ ជាប៉មខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ដែលមានកម្ពស់ប្រវែង៦៣៤ម៉ែត្រ ជាប៉មសម្រាប់ផ្សាយ និងអង្កេតការណ៍ ជាទីដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេនៅក្នុងទីក្រុងតូក្យូ ប៉ុន្តែទោះបីជាប៉មនេះត្រូវបានបើកទ្វារទទួលភ្ញៀវទេសចរឡើវិញក៏ដោយ ក៏ក្រុមការងារនៅប៉មនេះ នៅតែរឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ អ្នកគ្រប់គ្រងទូទៅនៅប៉មនេះ បានឲ្យដឹងថា ប៉មនេះមានលទ្ធភាពអាចទទួលភ្ញៀវទេសចរប្រមាណជាង២០០០នាក់ ប៉ុន្តែជំហានដំបូងនេះ គឺអាចទទួលភ្ញៀវទេសចរត្រឹមតែពី២០ទៅ៣០ភាគរយប៉ុណ្ណោះ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ខណៈដែលទីក្រុងនេះនៅមាន...
រយៈពេលមួយខែ ការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកសមត្ថកិច្ចផាកពិន័យបានទឹកប្រាក់ជាង៧០ម៉ឺនដុល្លារអាមេរិក

រយៈពេលមួយខែ ការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកសមត្ថកិច្ចផាកពិន័យបានទឹកប្រាក់ជាង៧០ម៉ឺនដុល្លារអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រយៈពេល១ខែ នៃការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនគរបាលចរាចរណ៍ផាកពិន័យយានយន្តគ្រប់ប្រភេទ សរុបជាទឹកប្រាក់ប្រមាណ បីពាន់លានរៀល ស្មើនឹងប្រមាណជាង៧០ម៉ឺនដុល្លារអាមេរិក។ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានឲ្យដឹង នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ រយៈពេល១ខែដំបូង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា ក្នុងចំណោមយានយន្តល្មើសច្បាប់ទាំងអស់ មានប្រមាណ២០ភាគរយ មិនទាន់មកបង់ប្រាក់ផាកពិន័យនៅឡើយ។ សូមបញ្ជាក់ថា រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្ន...
សម្តេចតេជោ ហ៊ុន សែន៖​ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន៖​ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ។នៅរសៀលថ្ងៃចន្ទទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ។ ពិធីសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពការងាររបស់មន្ត្រីរាជការក្នុងខេត្ត និងស្វែងយល់ពីដំណើរការសាងសង់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណជិត៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយប្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលពេលនេះបានសម្រេចការសាងសង់បានប្រមាណជា៩០ភាគរយហើយ៕...
អភិបាលខេត្តកំពង់ចាម៖ ដាក់ចេញគោលការណ៍បួន ចំណុច ពាក់ព័ន្ធដីធ្លីនៅតំបន់ ខុនមាស ក្នុងស្រុកបាធាយ

អភិបាលខេត្តកំពង់ចាម៖ ដាក់ចេញគោលការណ៍បួន ចំណុច ពាក់ព័ន្ធដីធ្លីនៅតំបន់ ខុនមាស ក្នុងស្រុកបាធាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ ពិនិត្យស្ថានភាពដីធ្លីតំបន់ ខុនមាស ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកបាធាយ និងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹង។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍ បួនចំណុចរួមមាន ៖ ១, ចាត់តាំងលោក កែវ នាឬទ្ធិ អភិបាលរងខេត្ត ជាតំណាង អភិបាលខេត្ត ដឹកនាំក្រុមការងារ ចូលរួមជាមួយមន្ទីរជំនាញ ដោយមានវត្តមានប្រធានមន្ទីរ និងអាជ្ញាធរស្រុក ឃុំ សហការ ជាមួយព្រះរាជអាជ្ញា និងកម្លាំងមានសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្ដែង ថាតើតំបន់នោះជាដីមេទឹកពិតប្រាកដ ឬអត់? ហើយមាននៅក្នុងផែនទីក្រសួងធនធានទឹកដែរឬទេ? មានទំហំប៉ុន្មាន? ត្រូវកំណត់ឲ្យច្បាស់និងរាយការណ៍មករដ្ឋភិបាលខេត្តវិញ។...