ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ​ ​នាំយក​ថវិកា​ចំនួនសាមសិបលានរៀលជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុជា

សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ​ ​នាំយក​ថវិកា​ចំនួនសាមសិបលានរៀលជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោកវណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ​ បាន​នាំយក​ថវិកា​ចំនួន​ ៣០​.០០០.០០០​ រៀល​ (សាមសិបលានរៀល)​ ដែល​បាន​ពី​ការ​បរិច្ចាគ​របស់​សមាជិក​ សមាជិកា​ ជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ តាមរយះសាខា​ខេត្ត​ព្រះស៊ីហនុ​ ។ លោកវណ្ណ សុខហេង បានបញ្ជាក់ថា នេះ​គឺ​ជា​ទឹក​ចិត្ត​ដ៏ថ្លៃថ្លា​ និង​បង្ហាញ​ពី​ស្មារតី​ ចែករំលែក​ និងរួបរួមគ្នា​របស់​វិស័យ​ឯកជន​ ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។  ក្នុងឱកាសអបអរសាទរ​ខួបទី១៥៧​ ទិវា​ពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម ។ តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្តព្រះស៊ីហនុ នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព៕  ...
ការនាំចេញរបស់ប្រទេសជប៉ុន ធ្លាក់ចុះជិត២២ ភាគរយ កាលពីខែមេសាឆ្នាំ២០២០នេះ

ការនាំចេញរបស់ប្រទេសជប៉ុន ធ្លាក់ចុះជិត២២ ភាគរយ កាលពីខែមេសាឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ការនាំចេញផលិតផលនានារបស់ប្រទេសជប៉ុនទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះក្នុងអត្រា២១.៩ ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩នៅជុំវិញពិភពលោក ។ យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន បានឲ្យដឹងថា ការធ្លាក់ចុះនូវការនាំចេញកាលពីខែមេសា គឺដោយសារតម្រូវការសកលបានធ្លាក់ចុះដែរ ខណៈដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួន បាន បិទប្រទេសដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ និងដាក់បទបញ្ជាឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ។ ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនដដែលបានបង្ហាញថា ការនាំចូលប្រទេសនេះពីប្រទេសនៅជុំវិញពិភពលោក ក៏បានធ្លាក់ចុះ៧.២ ភាគរយ ផងដែរ ដែលជាការធ្លាក់ចុះនូវការនាំចូលទៅក្នុងកម្រិតទាបបំផុតដែលមិនធ្លាប់មាន ៕...
អាមេរិក៖ ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារជំងឺកូវីដ-១៩

អាមេរិក៖ ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារជំងឺកូវីដ-១៩

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋ អាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ បានរៀបចំពិធីប្រកាសព័ត៌មាន ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។ លោក Patrick Murphy បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧,៥ លានដុល្លារអាមេរិក និងថវិកាចំនួន ៥ លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន ២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។ លោកអគ្គប...
លោកឃួង ស្រេង ចុះពិនិត្យការដ្ឋាន ស្ថាបនាប្រព័ន្ធលូ សួនច្បារ និងដាំដើមឈើ លើមហាវិថីព្រះនរោត្តម

លោកឃួង ស្រេង ចុះពិនិត្យការដ្ឋាន ស្ថាបនាប្រព័ន្ធលូ សួនច្បារ និងដាំដើមឈើ លើមហាវិថីព្រះនរោត្តម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូការរៀបចំការរ៉ូឡា សួនច្បារ នឹងដាំដើមឈើ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម និងផ្លូវ លេខ៤៦២ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី ២១ឧសភា ឆ្នាំ២០២០នេះ ។ ការចុះពិនិត្យការដ្ឋាននេះ គឺដើម្បីជំរុញឲ្យការដ្ឋានខាងលើ ដំណើរការទៅដោយរលូន លឿននិងមានគុណភាពភាពស្របតាមស្តង់ដារ បច្ចេកទេស ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដ្ឋានដែលកំពុងដំណើរការនៅ មហាវិថីព្រះនរោត្ដម គឺជាការដ្ឋានដាក់ប្រព័ន្ធលូ បង្ហូរទឹកមុខកាត់១ម៉ែត្រ ការរៀបចំការ៉ូឡានៅចិញ្ចើមផ្លូវ បង្កើតជាសួនច្បារជាមួយនឹងការដាំដើមឈើផងដែរ។ ចំណែកនៅលើកំណាត់ផ្លូវ៤៦២ ដាក់ប្រព័ន្ធលូ ក្រុមការងារបានដាក់រួចរាល់ហើយ ។ លោកឃួង ស្រេង បានជំរុញឲ្យរៀបចំការ៉ូឡាតាមចិញ្ចើមផ្លូវនេះឱ្យបានលឿន ស្អាតនិងមានគុណភាព ជាមួយការអ៊ុតកៅស៊ូនៅលើបណ្ដោយផ...
ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងដល់ជាង៥លាននាក់

ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងដល់ជាង៥លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភព លោក បានកើនឡើងដល់ ៥ ០៨៤ ៩២០ នាក់  ដែលជាកំណើនឆ្លងនៅតែបន្តកើនឡើងខ្ពស់នៅឡើយ ។ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ មនុស្សចំនួន ៣២៩ ៧១៨នាក់ បានបាត់បង់ជីវិតដោយ សារវីរុសនេះ ដែលជាកំណើនខ្ពស់ផងដែរ ខណៈដែលអ្នកជំងឺវីរុសខូវីដ-១៩ ចំនួន ២ ០២១ ៧៣៩ នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។ សូមបញ្ជាក់ថា ប្រទេសប្រេស៊ីលមានករណីឆ្លងវីរុសខូវីដ-១៩ ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ដែលគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រេស៊ីលមានករណីឆ្លងថ្មីចំនួន២១ ៤៧២នាក់ និងបន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលមានការឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ចំនួន២១ ៣៧៨នាក់ ៕...
សម្តេចតេជោ ៖ រំលឹកឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩

សម្តេចតេជោ ៖ រំលឹកឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​ សែន បានរំលឹកឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេស នឹងការគោពច្បាប់ចរាចរណ៍ដេីម្បីសុវត្ថិភាពអាយុជីវិត យេីងទាំងអស់គ្នា ។ នេះយោងតាមផេកហ្វេកប៊ុកផ្លូវការ របស់ សម្តេចតេជោ ហ៊ុន​ សែន បានឲ្យដឹងថា ៖ សុខសប្បាយទេបងប្អូនជនរួមជាតិ ? យើងបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេស។ មកទលល់ថ្ងៃនេះនៅលើពិភពលោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងក្បែរ៥លានករណីហើយ ដែលគួរឲ្យបារម្ភខ្លាំងបំផុត។ ហេីយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជម្ងឺឆ្លងរលាកផ្លូវដង្ហេីម Covid-19 នេះនៅឡើយដែរ។ ទាំងកម្ពុជានិងពិភពលោក​ យេីងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងដ៏កាចសាហាវបំផុតនេះ។ សូមបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទី កុំឲ្យឆ្លងរោគពីគេមកយេីង​ នឹងពីយេីងទៅគេ​។ បេីចាំបាច់​ចេញក្រៅផ្ទះត្រូវពាក់ម៉ាសការពារ ត្រូវ...
រយៈពេលនៃយុទ្ធនាការ ប្រឆាំងជំងឺកូវីដ-១៩នេះ មានក្រុមហ៊ុន និងសប្បុរសជនជាច្រើនជួយឧត្តមជាសម្ភារៈ ដល់សាលារាជធានីភ្នំពេញ

រយៈពេលនៃយុទ្ធនាការ ប្រឆាំងជំងឺកូវីដ-១៩នេះ មានក្រុមហ៊ុន និងសប្បុរសជនជាច្រើនជួយឧត្តមជាសម្ភារៈ ដល់សាលារាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រយៈពេលប៉ុន្មានខែនេះ មានក្រុមហ៊ុន អង្គការ និងសប្បុរសជនជាច្រើនបានជួយឧត្តមជាសម្ភារៈ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកាចសាហាវ វីរុសខូវីដ-១៩នេះ។ គិតចាប់ពីថ្ងៃទី០៩ខែ ខែមិនាឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន អាកុលជែល ស្រោមដៃ អង្ករ សម្លៀកបំពាក់ការពារ និងឧបករណ៍ពាក់ព័ន្ធនឹងការកំចាត់នូវ ជំងឺកូវីដ–១៩នេះ ។ ក្រុមហ៊ុននិងសប្បុរជនដែលបានជួយឧត្តមមានដូចជា ក្រុមហ៊ុនឡាក់គី ឯកអគ្គកររដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនណាហ្គាវើល ក្រុ មហ៊ុន TCU polys Enterpise ក្រុមហ៊ុនLSV អង្គការការីតាសកម្ពុជា ក្រុមហ៊ុនDW ហាងគុយទាវឆ្ងាញ់ទសវត្សរ៍ទី៦០ លោកហ៊ុន ម៉ានី ក្រុមហ៊ុនលីលី ហ្វូតលោកស្រីខេង សារ៉ាក់ ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់ លោក លោកស្រី ដែលបានចូលរួមចំណែកក្នុងការទប់ស្...
លោកឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ក្រោយព្យាបាលជំងឺជាពីប្រទេសថៃរួច ឥឡូវកំពុងសម្រាកព្យាបាលនៅផ្ទះ

លោកឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ក្រោយព្យាបាលជំងឺជាពីប្រទេសថៃរួច ឥឡូវកំពុងសម្រាកព្យាបាលនៅផ្ទះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្រ្តី និងជាអតីតមន្រ្តី ជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច កំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ នៅក្បែរសារមន្ទីរគុកទួលស្លែង ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើថ្នាំពេទ្យជាប្រចាំ និងមិនទាន់អាចទទួលទានអាហារបានដូចមុនឡើយ។ នាពេលថ្មីៗនេះ លោក ឱក សុជាតិ បានទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសថៃ មួយរយៈ  ប៉ុន្តែមិនទាន់បានប្រសើរទាំងស្រុងនៅឡើយទេ។ ដោយសារលោកធ្លាប់មានស្នាដៃ ជាអ្នកកាទូតជើងចាស់ និងជាអ្នកនយោបាយនោះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឧបត្ថម្ភថ្លៃព្យាបាលជំងឺមួយចំនួន តាមរយៈ លោកទេសរដ្ឋមន្រ្តី សេរី កុសល ដើម្បីព្យាបាលជំងឺដ៏កាចសាហាវមួយនេះ។ លោក ឱក សុជាតិ លើកឡើងថា តាមរយៈលិខិតផ្ញើជូន សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ ថា «ជីវិតពិតជាបានទទួលមកវិញជាលើកទី២ បន្ទាប់ពីថ្ងៃទី៧ មករាឆ្នាំ១៩៧៩ ដោយគុណបុណ្យបារមីរបស់ សម្តេចនាយករដ្ឋមន្រ្តី បច្ចុប្បន្ននេះ ខ...
លោកលូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននាំយកថវិការចំនួន បីម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

លោកលូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននាំយកថវិការចំនួន បីម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លោកលូ គឹមឈុន និងថ្នាក់ដឹកនាំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននាំយកថវិការចំនួន ៣០,០០០ ដុល្លារអាមេរិក (បីម៉ឺនដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភគាំទ្រដល់​សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ។ ក្នុងពិធីអបអរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ក្រោមអធិបតីភាពលោកគួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ៕    ...
ក្រសួងកសិកម្មថា៖ វិទ្យាស្ថាន IRRI បានដើរតួនាទីយ៉ាងសំខាន់ក្នុងកាអភិវឌ្ឍផលិតកម្មដំណាំស្រូវនៅកម្ពុជា

ក្រសួងកសិកម្មថា៖ វិទ្យាស្ថាន IRRI បានដើរតួនាទីយ៉ាងសំខាន់ក្នុងកាអភិវឌ្ឍផលិតកម្មដំណាំស្រូវនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើឯកសារផែនការ ៤ឆ្នាំស្តីពី " កិច្ចសហការរួមគ្នាក្នុងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ឋផលិតកម្មស្បៀង" ជាមួយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute, IRRI) មានបណ្ឌិត Dr. Yurdi Yasmi តំណាងអង្គការ IRRI ប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។ លោករដ្ឋមន្ត្រីវេង សាខុន បានថ្លែងអំណរគុណជូនចំពោះវិទ្យាស្ថាន IRRI ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកាអភិវឌ្ឍផលិតកម្មដំណាំស្រូវនៅកម្ពុជា ជាងនេះទៅទៀតបានរួមចំណែកធ្វើឱ្យគុណភាពអង្ករកម្ពុជាត្រូវបានទីផ្សារអន្តរជាតិទទួលស្គាល់ថា ជាអង្ករមានគុណភាពល្អបំផុត។ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា IRRI នឹងនៅតែបន្តជួយដល់ផលិតកម្មដំណាំស្រូវឱ្យមានការរីកច...