ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ចុះសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើបនៃផលិតកម្មកសិកម្មបន្លែសុវត្ថិភាព និងវារីវប្បកម្មនៅថៃ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ចុះសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើបនៃផលិតកម្មកសិកម្មបន្លែសុវត្ថិភាព និងវារីវប្បកម្មនៅថៃ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រទេសថៃ៖ លោកកៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី រួមជាមួយ លោក គង់ វណ្ណៈ ព្រឹទ្ធបុរសមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅបំពេញទស្សនៈកិច្ចសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើបនៃផលិតកម្មកសិកម្មបន្លែសុវត្ថិភាព និងវារីវប្បកម្ម នៅកសិដ្ឋានមួយចំនួននៅប្រទេសថៃ។ ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០១៩ កៅ ថាច និងសហការី បានចុះពិនិត្យមើលអំពីបច្ចេកទេសដ៏ទំនើបនៃវិធីចិញ្ចឹមត្រីទីឡាប់យ៉ា ត្រីអណ្តែង ត្រីរ៉ស់ និងបង្កងជាដើម នៅនាយកដ្ឋានចំណីអាហារ វារីវប្បកម្ម និងធនធានជីវចម្រុះ (Department of Food, Agriculture, and BioResources) នៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ាន (Asian Institute of Technology) ផងដែរ។ លោក កៅ ថាច បានបញ្ជាក់ថា ការបំពេញទស្សនៈកិច្ចសិក្សានៅប្រទេសថៃនេះ បានផ្តល់នូវបទពិសោធន៍ និងគំរូអាជីវកម្មល្អៗសម្រាប់ជាមូលដ្ឋានដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វ...
តម្លៃប្រេងចាប់ផ្តើមកើនឡើង ក្រោយពីស្ថានីយ៍ប្រេងអារ៉ាប៊ី សាអូឌីត រងការវាយប្រហារ

តម្លៃប្រេងចាប់ផ្តើមកើនឡើង ក្រោយពីស្ថានីយ៍ប្រេងអារ៉ាប៊ី សាអូឌីត រងការវាយប្រហារ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ចាប់ផ្តើមស្ទុះងើបឡើងហើយ កាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះ ក្រោយពីស្ថានីយ៍បូមប្រេងពីរកន្លែងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានទទួលរងនូវការវាយប្រហារដោយយានដ្រូនមិនស្គាល់ប្រភព ។ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បានកើនឡើង ៧.៨៤ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ស្មើនឹងកំណើន ១៣% ដល់តម្លៃ ៦៨.០៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានចំណុះ ១៥៩ លីត្រ ។ តម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក បានកើនឡើង ៥.៦១ ដុល្លារក្នុងមួយបារ៉ែល ស្មើនឹងកំណើន ១០.២% ដល់តម្លៃ ៦០.៤៦ ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឥន្ធនៈនៅតំបន់អាស៊ីបានកើនឡើង ១០% ដល់តម្លៃ ៦៦ ដុល្លារក្នុងមួយបារ៉ែល ៕...
កម្ពុជាទទួលបានគម្រោងវិនិយោគ មានទុនប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក

កម្ពុជាទទួលបានគម្រោងវិនិយោគ មានទុនប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០១៩ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចផ្តល់ជូនដល់ក្រុមហ៊ុនវិនិយោគថ្មី ដែលវិនិយោគលើវិស័យផ្សេងៗគ្នា មានទុនសរុបប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះចិនឈរលំដាប់លេខ១ ក្នុងគម្រោងវិនិយោគពីបរទេស។ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅក្នុងការជំរុញវិនិយោគ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ លោកអគ្គលេខាធិការរងបានបញ្ជាក់ថា ដោយកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជាប្រទេសដែលមានរាជរដ្ឋាភិបាលជាអ្នកជំរុញគាំទ្រ និងផ្តល់ការចូលរួមការអភិឌ្ឍសេដ្ឋកិច្ច នៃវិស័យឯកជន ជាពិសេសច្បាប់វិនិយោគកម្ពុជាមានកិច្ចការពារ និងមានកិច្ចព្រមព្រៀងទ្វេរភាគីជាមួយប្រទេសជាមិត្តបន្ថែមទៀត ការធានាដល់វិនិយោគរបស់ក្រុមហ៊ុននីមួយៗមានភាពជឿជាក់ ...
ក្រសួងទេសចរណ៍៖ដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន៤ ចំណុចជាចម្បង

ក្រសួងទេសចរណ៍៖ដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន៤ ចំណុចជាចម្បង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ ក្រោយពីការធ្លាក់ចុះភ្ញៀវទេសចរនៅគោលដៅសៀមរាប-អង្គរ គណៈកម្មការអន្តរក្រសួងបានប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន៤ ជាចម្បង ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ ខណៈតំបន់ដែលមានសក្ដានុពលសំខាន់ៗចំនួន៤ ក៏ត្រូវបានកំណត់ថាត្រូវតែអភិវឌ្ឍន៍ទៅគោលដៅ ទេសចរណ៍ទាក់ទាញជាចាំបាច់។ ការប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រជាចាំបាច់នេះ ត្រូវបានធ្វើឡើងនាឱកាសកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។ អង្គរប្រជុំបានប្រកាសដាក់ចេញគម្រោងផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងផែនការសកម្មភាពការងារអនុវត្តចំពោះមុខ រយៈពេលខ្លី ឆ្នាំ២០១៩-២០២០ ក្រោមទិសស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជ...
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣៧នាក់ក្នុងហាងម៉ាស្សា អ័រគីដេ ដែលមានបង្កប់សេវាផ្លូវភេទ

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣៧នាក់ក្នុងហាងម៉ាស្សា អ័រគីដេ ដែលមានបង្កប់សេវាផ្លូវភេទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការបញ្ជាពីលោកស្រីស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានចុះបង្ក្រាប ទីតាំង ហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា ដែលល្បីថាបង្កប់សេវផ្លូវភេទក្នុងខណ្ឌសែនសុខ។ ប្រតិបត្តិការ ចុះបង្ក្រាបនេះ បានធ្វើឡើងចំណុចហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា នៅតាមបណ្តោយផ្លូវ ១៩៨៦ ផ្ទះលេខC១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន ៣៧នាក់ រួមមានអ្នកគ្រប់គ្រង ចំនួន ០៣នាក់, បុគ្គលិកចំនួន ០៤នាក់, សន្តិសុខ ចំនួន ០១នាក់, នារីម៉ាស្សា ចំនួន ២៣នាក់ (អនីតិជន ចំនួន ០២នាក់) និងភ្ញៀវ ០៦នាក់។ ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចា...
លោក ឧកញ៉ា ឡូវ ហ៊ឺង ឧបត្ថម្ភថវិកាមួយចំនួនដល់ពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមក្នុងឱកាសបុណ្យកាន់បិណ្ឌ

លោក ឧកញ៉ា ឡូវ ហ៊ឺង ឧបត្ថម្ភថវិកាមួយចំនួនដល់ពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមក្នុងឱកាសបុណ្យកាន់បិណ្ឌ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអំណោយរបស់ លោកឧត្តមសេននីយ៍ឯក ហ៊ុន ម៉ាណែតកាលពីថ្ងៃអាទិត្យ ទី១៥ កញ្ញាឆ្នាំ២០១៩ ក្នុងគោល បំណង ដើម្បីពង្រីកចលនាស្និទ្ធស្នាលជា មួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរនិន្នាការនយោបាយអ្វីទាំងអស់។ ថវិការនេះ សម្រាប់សាងសង់បង្គោលភ្លើងសម្រាប់វត្តបឹងទីង និងឧបត្ថម្ភថវិកាមួយចំនួនទៀត សម្រាប់រៀបចំបាយ សម្លទៅវត្តក្នុងឱកាសបុណ្យកាន់បិណ្ឌនៅក្នុងបរិវេណវត្តបឹងទីងស្ថិតក្នុងភូមិបឹង ទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឧកញ៉ាឡូវ ហ៊ឹង បានមានប្រសាសន៍ថា ក្នុងនាមអ្នកបម្រើប្រជាពលរដ្ឋសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន។ លើសពីនេះចំ...
កម្ពុជា-វៀតណាម ស្វែងរកវឌ្ឍនភាពថ្មីៗ សំដៅអភិវឌ្ឍវិស័យធនាគាររវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ

កម្ពុជា-វៀតណាម ស្វែងរកវឌ្ឍនភាពថ្មីៗ សំដៅអភិវឌ្ឍវិស័យធនាគាររវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ មន្រ្តីធនាគារជាតិនៃកម្ពុជា បានថ្លែងថា វិស័យធនាគារ រវាងកម្ពុជា-វៀតណាម នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់ ក្នុងការពង្រីក និងពង្រឹងសាមគ្គីភាពស្វែងរកគន្លឹះវឌ្ឍនភាពថ្មីៗ សំដៅអភិវឌ្ឍន៍វិស័យធនាគាររបស់ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ក្នុង កិច្ចប្រជុំទ្វេរភាគី រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាថា ការអញ្ជើញបំពេញទស្សនកិច្ចរបស់ប្រតិភូវៀតណាមនៅពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពង្រីកសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពទ្វេរភាគីនៃធនាគារកណ្តាលទាំងពីរ ក៏ដូចប្រទេសយើងទាំងពីរ ក្នុងនាមប្រទេសភូមិផងរបងតែមួយ ក្នុងនោះតាមរយៈទស្សនកិច្ចនេះ ថ្នាក់ដឹកនាំ និងមន្រ្តីធនាគារនៃប្រទេសទាំងពីរ បានបង្កើតនូវភាពស្និតស្នាល និងបានស្វែងយល់លើអភិវឌ្ឍន៍រីកចម្រើន រួមជាមួយវប្បធម៌ប្រវត្តិសាស្រ្តនានាផងដែរ។ លោក បានបន្តទៀតថា វិស័យសេដ្ឋ...

វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
   ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ។ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី "កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា"  ស្វែងរកទស្សននិងទិដៅយុទ្ធសាស្រ្ត និងគំនិតថ្មីៗដើម្បីតម្រង់ទិសក្នុងការអនុវត្តគម្រោងនេះ  ស្នើសុំមតិ និងយោបល់ពាក់ព័ន្ធនឹងកិច្ចសន្ទនាត្រីភាគីរវាង កម្ពុជា-អូស្រ្តាលី-ចិន និងធ្វើការពិភាក្សាលើទិសដៅអនាគតសម្រាប់កម្មវិធីជំនួយនៅកម្ពុជា។ លោក Luke Arnold បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនប្រជាជនអូស្ត្រាលីដែលបាន និងបន្តជួយឧបត្ថម្ភ គាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា។ ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលអូស្រ្តាលីក៏បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ផងដែរ តាមរយៈកា...
សម្តេចតេជោ ជួបអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក

សម្តេចតេជោ ជួបអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា បានអញ្ជើញជួបពិភាក្សាការងារសហប្រតិបត្តិការជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ។ លោកស្រី Victoria Kwakwa ធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុន ហើយពេលនេះបានឃើញកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឲ្យកោតសរសើរជាមួយកំណើនសេដ្ឋកិច្ចជាមធ្យមពី%ទៅ៨% ហើយអត្រាកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើតក៏បានថយចុះ។ នេះជាជោគជ័យបញ្ជាក់ថាកម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយត្រឹមត្រូវ។ ក្នុងនាមធនាគារពិភពលោក លោកជំទាវ បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យដែលកម្ពុជាទទួលបាន។ លោកស្រី Victoria Kwakwa បានបន្តទៀតថា កន្លងមកនេះ ធនាគារពិភពលោក បានធ្វើការយ៉ាងច្រើនជាមួយនឹងសហគមន៍ផ្សេងៗ ដែលសហគមន៍ទាំងនោះ ប្រជាពលរដ្ឋដែលទទួលបា...
អូស្ត្រាលីចោទប្រកាន់ចិនពីបទវាយប្រហារលើបច្ចេកវិទ្យា Internet ប៉ុន្តែចិនប្រកែក

អូស្ត្រាលីចោទប្រកាន់ចិនពីបទវាយប្រហារលើបច្ចេកវិទ្យា Internet ប៉ុន្តែចិនប្រកែក

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះថា ក្រសួងការបរទេសរបស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ច្រានចោលនូវការចោទប្រកាន់របស់ភ្នាក់ងារស៊ើបអង្កេតផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាតាមប្រព័ន្ធ Internet របស់ប្រទេសអូស្ត្រាលី Australian Signals Directorate ហៅកាត់ថា ASD ដែលបានចោទប្រកាន់ប្រទេសចិនពីបទវាយប្រហារលើបច្ចេកវិទ្យា Internet របស់រដ្ឋសភាជាតិ និងគណបក្សនយោបាយ៣ទៀតរបស់អូស្ត្រាលី ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានបញ្ជាក់ថា ការចោទប្រកាន់របស់ ASD គឺជាការចោទប្រកាន់ដែលមិនមានហេតុផល និងភស្តុតាងពិតប្រាកដ ដែលជាការចោទប្រកាន់មិនអាចទទួលយកបាន ។ ចំណែករដ្ឋាភិបាលអូស្ត្រាលី មិនទាន់ចោទប្រកាន់ចិន ឫបង្ហាញអោយបានច្បាស់លាស់ពីប្រភពចោរព័ត៌មានវិទ្យា ដែលបានវាយប្រហារលើច្ចេកវិទ្យា Internet របស់រដ្ឋសភាជាតិ និងគណបក្សនយោបាយ៣ទៀតរបស់ខ្លួននោះទេ ៕...