រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖ ព្រមានចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដែលប្រព្រឹត្តអំពើពុករលួយ គឺមិនអត់ឱនឲ្យជាដាច់ខាត
ភ្នំពេញ៖ លោកកើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានព្រមាន ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត គឺមិនអត់ឱនឲ្យជាដាច់ខាត។
លោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយបញ្ជាក់ថា សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ អាចប្រឈមនឹងការបញ្ចប់ការងារភ្លាមៗតែម្ដង។
លោកបន្ថែមថា ក្រសួងយុត្តិធម៌ បានជួបជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រសិនបើមានករណីប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌ នឹងចាត់នីតិវិធីឆ្លើយតបដោយម៉ឺងម៉ាត់។ ក្រសួងយុត្តិធម៌ ក៏បានជួបជាមួយសាលាជម្រះក្ដីជាន់ខ្ពស់ នឹងជួបជាមួយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីធានាថា កំហុសផ្នែកវិជ្ជាជីវៈ ក៏ត្រូវឆ្លើយតបជាមួយការទទួលខុសត្រូវផ្នែកវ...








