ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សមេ្ដចតេជោ ហ៊ុន សែន និងភរិយា ចូលរួមមរណ:ភាព លោក ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា

សមេ្ដចតេជោ ហ៊ុន សែន និងភរិយា ចូលរួមមរណ:ភាព លោក ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងឱកាសប្រកបដោយសមានទុកនេះ​ សមេ្ដចតេជោ ហ៊ុន សែន និងភរិយា សូមសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់ ឯកឧត្តម ហ៊ឹម ឆែម គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៍ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៍មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់នូវវីកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃវប្បធម៍ ព្រះពុទ្ធសាសនា ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។...
ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា

ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទរំលោភអំណាច។ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ទាទោស លោក ស៊ុត ឌីណា អតីតអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ក្រោម​បទ​ចោទចំនួន ២​បទ​ល្មើស រួម​មាន​បទ​ល្មើស​បទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់ តាម​មាត្រា ៥៩៧ និង ៥៩៨ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​ ៣៥ ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។ នៅ​ខែ​មេសា ឆ្នាំ២០១៦​ លោក ស៊ុត ឌីណា ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) រកឃើញ ពិតជាមានជាប់ពាក់ព័ន្ធនឹងអំពើពុកអំពើ​ពុក​រលួយ​ និង​ការ​កើន​ទឹក​ប្រាក់​ក្រៅ​ធនាគារ​ចំនួន​៧​លាន...
នាំយកអំណោយ សប្បុរសធម៏ ជូនបងប្អូនខ្មែរឥស្លាមក្នុងពិធីបួសរ៉ាម៉ាឌន

នាំយកអំណោយ សប្បុរសធម៏ ជូនបងប្អូនខ្មែរឥស្លាមក្នុងពិធីបួសរ៉ាម៉ាឌន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោកសេន ណាស៊ី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខ្មែរឥស្លាមខេត្តព្រះសីហនុ និង លោកសុះ ហ្វាស៊ី លោកកៅ អ៊ីមរ៉ន និងលោកពាស់ មុស្លិម ជាអនុប្រធានក្រុមការងារ បាននាំយកអំណោយសប្បុរសធម៏ របស់ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ប្រគល់ជូន បងប្អូនឥស្លាម សាសនិកនៅខេត្តព្រះសីហនុរួមមាន អង្ករ៦៨០០ គីឡូក្រាម ផ្តល់ជូនតាមព្រះវិហារ និងភូមិចំនួន១៧ទូទាំងខេត្ត ក្នុងនោះក៏បានផ្តល់ដំណាប់ល្មើ ៧៤៤ គីឡូក្រាម របស់សប្បុរសជនអារ៉ាប់រួម តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាផងដែរ។ ពិធីនេះធ្វើឡើងនៅបរិវេណព្រះវិហារឥស្លាមភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ក្រុមការងារ បានយកអំណោយសប្បុរសធម៏ របស់អង្គការMuslim Aid,Cambodia ផ្តល់ជូនអ្នកខ្វះខាតចំនួន៣០គ្រួសា រ ក្នុង១គ្រួសារ ទទួលបានអង្គរ១០គីឡូក្រាម មី១កេះ ដំណាប់ល្មើ ១គីឡូក្រាម។ លោកសេន ណាស៊ី បានកោតសរសើរដល...
មនុស្សជិត៣៧លាននាក់នៅអាមេរិកដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ ខណៈគ្មានការងារធ្វើ

មនុស្សជិត៣៧លាននាក់នៅអាមេរិកដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ ខណៈគ្មានការងារធ្វើ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា កំណើននៃប្រជាពលរដ្ឋអាមេរិក ដែលបានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីរដ្ឋាភិបាលរបស់ខ្លួន បានកើនឡើងដល់ជាង៣៦លាន៥សែននាក់ហើយ គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ ខណៈដែលប្រជាពលរដ្ឋទាំងនោះ បានបាត់បង់ការងារធ្វើ ស្របពេលដែលមានការឆ្លងរាលដាលនៃវីរុសខូវីដ ១៩ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបិទសេដ្ឋកិច្ចអស់រយៈពេលជាង៦សប្តាហ៍ ដែលរុញច្រានកំណើននៃប្រជាពលរដ្ឋអត់ការងារធ្វើនៅក្នុងប្រទេសនេះ ឲ្យកើនឡើងដល់ជិត៣៧លាននាក់ ហើយអ្នកអត់ការងារធ្វើទាំងនោះ មិនមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយប្រចាំថ្ងៃ ។ សូមបញ្ជាក់ថា នេះគឺជាមូលហេតុសំខាន់ ដែលនាំឲ្យអភិបាលរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក បានបង្ខំចិត្តបើកសេដ្ឋកិច្ចឡើងវិញ និងបន្ធូរបន្ថយវិធានការបិទប្រទេស ទោះបីជាការឆ្លងរាលដាលវីរុសខូវីដ ១៩ នៅក្នុងប្រទេសមហាអំណាចមួយនេះ នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់ក៏ដោយ ៕...
ការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសចិនធ្លាក់ចុះ៣.៣%ដោយសារវីរុសខូវីដ១៩

ការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសចិនធ្លាក់ចុះ៣.៣%ដោយសារវីរុសខូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការវិនិយោគលើវីស័យអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចុះក្នុងអត្រា៣.៣% ដែលមានតម្លៃទឹកប្រាក់ប្រមាណជាង៣.៣១សែនកោដិយ័ន ប្រហាក់ប្រហែលទឹកប្រាក់ប្រមាណ៤៦៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២០នេះ គឺចាប់ពីខែមករារហូតដល់ខែមេសាកន្លងទៅ នេះបើតាមការចុះផ្សាយរបស់ NBS ។ អ្នកនាំពាក្យការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បាននិយាយថា មូលហេតុសំខាន់ដែលនាំឲ្យការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះធ្លាក់ចុះ គឺដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ ១៩ និងការដាក់វិធានការបិទប្រទេសរបស់រដ្ឋាភិបាលចិនក្នុងអំឡុងពេល៤ខែនេះ ។ អ្នកនាំពាក្យដដែលបានបន្តថា ការវិនិយោគលើការសាងសង់ផ្ទះសម្បែងនៅក្នុងប្រទេសនេះ ក៏បានធ្លាក់ចុះក្នុងរង្វង់២.៨%ផងដែរ ដែលមានតម្លៃទឹកប្រាក់រហូតដល់២.៤២សែនកោដិយ័ន ការវិនិយោគសរុបធ្លាក់ចុះរហូតដល់៤.៤%កាលពីត្រីមាសទី១ ៕  ...
អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យប្រជាកសិករបង្កើនការដាំបន្លែសរីរាង្គនិងបន្លែសុវត្ថិភាព

អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យប្រជាកសិករបង្កើនការដាំបន្លែសរីរាង្គនិងបន្លែសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ពោធិ៍សាត់៖ លោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យសកម្មភាព និងវឌ្ឍនភាព នៃខ្សែសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព(ការដាំប្រមូលផលនិងការប្រមូលទិញតាមកិច្ចសន្យា)ស្ថិតនៅភូមិអូរស្រឡៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍ សាត់ កាលពីថ្ងៃថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។ លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែម ដល់ប្រជាកសិករ នៅក្នុងការដាំបន្លែសរីរាង្គ និងបន្លែសុវត្ថិភាព គឺដើម្បីបង្កើនបរិមាណផលិតផល និងធានាគុណភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារដើម្បីឆ្លើយតប ទៅតាមតម្រូវការរបស់អ្នកបរិភោគ។ លោកអភិបាលខេត្ត បានបន្តទៀតថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុក ។ ក្នុងបរិ បទកំណើនសេដ្ឋកិច្ចនេះបានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើង កែប្រែទម្លាប់ពីការផលិតសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រ...
សត្វទន្សោងពីរក្បាលត្រូវគេបាញ់សម្លាប់នៅក្នុងបរិវេណដីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នៅខេត្តមណ្ឌលគិរី

សត្វទន្សោងពីរក្បាលត្រូវគេបាញ់សម្លាប់នៅក្នុងបរិវេណដីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នៅខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តមណ្ឌលគិរី៖ សត្វទន្សោងពីរក្បាល​ ត្រូវបានគេប្រទះឃេីញងាប់​ ក្នុងបរិវេណដីក្រុមហ៊ុន​ លឹមរ៉ូយ៉ាល់​ ដែលមានទីតាំង​ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ រហូតមកទល់ពេលនេះមិនមានព័ត៌មានលម្អិតពីការស្លាប់​សត្វទន្សោងពីរក្បាលនេះនៅឡើយទេ ហើយ​​សារព័ត៌មាន ដេលីខ្មែរ មិន​បានសុំការបញ្ជាក់​រដ្ឋបាលព្រៃឈើខេត្ត​និងតំណាងក្រុមហ៊ុន​ថា តើ​ការស្លាប់មកពី​​ជនណាពិតប្រាកដកជាអ្នក​បាញ់សម្លាប់នៅឡើយ។ ប៉ុន្តែមានការ​សង្ស័យថា អាច​​បណ្តាលពី​​​​ក្នុងបរិវេណដីក្រុមហ៊ុន​ លឹមរ៉ូយ៉ាល់​នោះ​មានមនុស្ស​​ រង់ចាំ​​ប្រមាញ់សត្វ​​ដោយខុសច្បាប់ជារឿយៗ​​ ដោយ​មិនមានការញញើតនិងសមត្ថកិច្នោះ​​ចឡើយ។​​​​  ...
រដ្ឋមន្ត្រីការងារអាស៊ាន បើកកិច្ចប្រជុំ ស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ”

រដ្ឋមន្ត្រីការងារអាស៊ាន បើកកិច្ចប្រជុំ ស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ” នៅទីស្តីការក្រសួងការងារ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ រដ្ឋមន្ត្រីក្រសួងធនធានមនុស្សប្រទេសម៉ាទ្បេស៊ី ក្នុងអាណត្តិជាប្រធានបានដឹកនំាកិច្ចប្រជុំនេះ ព្រមជាមួយគ្នានោះដែរ នៅក្នុងវគ្គនៃកិច្ចប្រជុំបើកចំហរ ក៏មានការចូលរួមពីលោក Guy Ryder អគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO) បានចូលរួម ភាពជាដៃគូជាមួយអាស៊ានដើម្បីរួមគ្នាក្នុងការទប់ស្កាត់ នៃការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ-១៩នេះ។ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានចែករំលែកព័ត៌មានអំពីគោលនយោបាយ និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញដើម្បីបង្ការ និងទប់ស្កាត់ការរីករា...
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន រៀបចំពិធីបួងសួង ដើម្បីបន្តសាងសង់ប្រាសាទនៅចំកណ្តាលស្រះស្រង់

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន រៀបចំពិធីបួងសួង ដើម្បីបន្តសាងសង់ប្រាសាទនៅចំកណ្តាលស្រះស្រង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈ និងបួងសួងដើម្បីបន្ត សាង សង់ប្រាសាទកណ្តាលស្រះស្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី រួមជាមួយ អស់លោក និងមន្ត្រីរាជការជុំវិញខេត្តសៀមរាប ។ សូមបញ្ជាក់ថា កាលពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង និងរូបចម្លាក់ថ្មរូបសត្វអណ្ដើក ២ ទៀត ខណៈក្រុមការងារកំពុងវិភាគស្រាវជ្រាវរកអំណះ...
មនុស្សស្លាប់ដោយវីរុសខូវីត១៩កើនឡើងជាង៣០ម៉ឺននាក់នៅជុំវិញពិភពលោក

មនុស្សស្លាប់ដោយវីរុសខូវីត១៩កើនឡើងជាង៣០ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សបាត់បង់ជីវិតដោយសារវីរុសខូវីត១៩នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់ដដែល ដែលគិតត្រឹមថ្ងៃសុក្រ ទី១៥ ខែឧសភានេះ កំណើនមនុស្សស្លាប់បានកើនឡើងដល់ជាង៣០ម៉ឺននាក់ហើយ គឺចំនួន៣០៣ ០៦៥នាក់ នេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំនួនមនុស្សឆ្លងវីរុសខូវីត១៩ នៅជុំវិញពិភពលោក ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ដូចគ្នា បើគិតត្រឹមថ្ងៃសុក្រនេះ មនុស្សឆ្លងវីរុសនេះ បានកើនឡើងដល់ជាង៤លានកន្លះហើយ គឺចំនួន ៤ ៥២០ ៦៨៦នាក់ ខណៈដែលអ្នកជំងឺវីរុសខូវីត១៩ ចំនួន ១ ៧០១ ៩៨៥នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសអេស្ប៉ាញ គឺជាប្រទេសដែលមានមនុស្សស្លាប់ច្រើនជាងគេ គឺសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ៨៦ ៨៩៥នាក់ និងប្រទេសអេស្ប៉ាញមានមនុស្សស្លាប់ចំនួន២៧ ៣២១នាក់ ៕...