IMF ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការណ៍ រួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា
ភ្នំពេញ៖ ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍ម៉ាក្រូសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន និងមន្រ្តីជំនាញរបស់កម្ពុជា និងយុទ្ធសាស្រ្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោក Yasuhisa Ojima ប្រធានស្ថានតំណាងថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា បានបញ្ជាក់បែបនេះក្នុងជំនួប ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនលោក Yasuhisa Ojima អំពីតម្រូវការ និងការពង្រឹងសមត្ថភាពមន្រ្តីជំនាញសម្រាប់កម្ពុជា អំពីផលប៉ះពាល់នៃបញ្ហាប្រឈម និងហានិភ័យទាំងក្នុងនិងក្រៅ មកលើស្ថានភាពសេដ្ឋកិច្ច ទំហំពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ និងកិច្ចអភិវឌ្ឍសង្គម ។
ចំពោះការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទាន សម្រាប់ក្រប...