
UNFPA បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ ឆ្នាំ២០១៩-២០២៣
ភ្នំពេញ៖ រាជរដ្ឋាភិបាល និងអង្គការមូលនិធិសហប្រជាជាតិ (UNFPA) បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ (Country Programme Action Plan-equivalent 2019-2023)។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះ បានបញ្ជាក់ថា កិច្ចប្រជុំនេះដឹកដោយលោក អ៊ុត វុទ្ធី អគ្គលេខា ធិការរង គ.ជ.នា/ក.អ.ក និងលោកDaniel Alemu តំណាងស្តីទីនៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ក្រោមអធិបតីភាពលោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
គោលដៅចម្បងនៃកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសក្នុងឆ្នាំ២០១៩ និងកំណត់អាទិភាពសម្រាប់ឆ្នាំ២០២០។
សូមបញ្ជាក់ថា ផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ របស...