អ្នកជំនាញអារ្យធម៌ខ្មែរ ៖ “លេខ១៨” ជាលេខហុងស៊ុយសកល
អ្នកជំនាញអារ្យធម៌ខ្មែរ លោកបណ្ឌិត រ័ត្ន សណ្ដាប់ បានថ្លែងថានៅក្នុងសង្គមមនុស្សលើផែនដីនេះ បើពោលអំពីប្រព័ន្ធជំនឿទៅលើលេខ គឺគ្រប់ជាតិសាសន៍ទាំងអស់ មិនថា ខ្មែរយើង ឬជាតិសាសន៍នានាលើពិភពលោកទេ តែងមានក្បួនតម្រាលេខ គេចាត់ទុកជាអំណាចវិញ្ញាណវេទមន្តមួយ ផ្ដល់នូវសិរីសួស្ដីលើការរៀបចំសិល្ប: សាសនា ស្ថាបត្យកម្មទីក្រុង និងជីវិតរស់នៅរបស់មនុស្សប្រកបដោយភាពសុខដុមរមនាទៅតាមជំនឿសាសនា វប្បធម៌ ប្រពៃណីរៀងៗខ្លួន ដើម្បីនាំមកនូវសិរីសួស្ដីដល់សង្គមតាំងពីបុរាណរៀងមក។
ក្នុងនោះលេខ១៨ គឺជាលេខហុងស៊ុយសកលស្ថិតក្នុងប្រព័ន្ធជំនឿសាសនា វប្បធម៌ ប្រពៃណីជាច្រើនជុំវិញពិភពលោកយើងនេះ។
ដូច្នេះលេខ១៨ ជាលេខហុងស៊ុយសកលនេះ គឺមានដូចតទៅ៖
១ ៖ " លេខ១៨" ក្នុងប្រព័ន្ធជំនឿព្រះពុទ្ធ
នៅក្នុងព្រះពុទ្ធសាសនា លេខ១៨ គឺជាកំលាំងអំណាចថាមពលនៃវិញ្ញាណរបស់ព្រះពុទ្ធ ដែលតំណាងឲ្យព្រះអរហន្ដឬសាវ័ករបស់ព្រះពុទ្ធទាំង១៨ (ពុទ្ធការធម៌) គឺការត្រាស់ដឹងរបស់ព្រះពុទ្ធ ។...








