លោកបណ្ឌិត កៅ ថាច ចុះជួបជាមួយសមាជិកសហគមន៍ សាក្រាមរុងរឿង ស្រុកប្រាសាទបល្ល័ង្គ
ភ្នំពេញ ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាសហគមន៍សាក្រាមរុងរឿង ដែលបណ្តំក្រុមអ្នកផលិតស្វាយចន្ទី ស្រូវ និងដំឡូងមី នៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
បច្ចុប្បន្នសហគមន៍សាក្រាមបានដាំដុះស្វាយចន្ទីសរុប១ ២០០ហិកតា នៅភូមិត្រសាក្រាម ឃុំសាក្រាម ស្រុកប្រាសាទបល័្លង្គ ខេត្តកំពង់ធំ។ លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងករណី សហគមន៍ ឬសមាជិកចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី អាចស្នើសុំឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្នុងអត្រាការប្រាក់សមរម្យ ។
នៅថ្ងៃដដែលនេះដែរ លោក បណ្ឌិត កៅ ថាច បានបន្តចុះពិនិត្យសកម្មភាព ការប្រមូលទិញស្វាយចន្ទី ការផលិត និងខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) ...








