ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ បើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង៧២ម៉ែត្រ ទទឹង៦,៦០ម៉ែត្រ ស្រុកកោះធំ ខេត្តកណ្តាល
កណ្តាល៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែក ប្រវែង៧២ ម៉ែត្រ ទទឹង៦,៦០ម៉ែត្រ ស្ថិតនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងស្រុកកោះធំ ដែលបានធ្វើឱ្យស្រុកនេះបានកែប្រែមុខមាត់ប្រកបដោយមោទនភាព។
លោកបានបញ្ជាក់ថា សមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលដ៏ទៃទៀត នៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល សម្រាប់ស្រុកកោះធំនោះគឺ “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលជាមន្ទីរពេទ្យទំនើបថ្មីមួយ ដែលបច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណជាង ៩៥ភាគរយ និ...








