សម្ដេចតេជោ អំពាវនាកម្មករ កម្មការិនី និងប្រជាពលរដ្ឋរួមគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាធ្វើម្ចាស់ផ្ទះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រនូវព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយនិងធ្វើពិធីបើកព្រឹត្តិការណ៍កីឡានេះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិតសរុបចំនួន ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «នៅយល់តែ៨ថ្ងៃទៀតទេក្មួយៗ អាស៊ានប៉ារ៉ាហ្គេម គឺការប្រកួតកីឡាជនពិការនឹងមកដល់ ក្មួយៗទាំងឡាយត្រូវផ្តល់ការគាំទ្រ លើកទឹកចិត្តឲ្យកីឡាជនពិការរបស់យើង មិនខុសពីកីឡាដែលមានកាយសម្បទាល្អនោះទេ។ ចំណុចនេះត្រូវរៀបចំលិខិតឲ្យមកក្រសួងការងារចែកឲ្យកម្មករ ព្រោះយើងបើក និងបិទអត់មានអ្វីខុសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមទេ»។
សម្តេចតេជោ ...







