ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេអឌីប៊ី )តំណាងដ៏ខ្ពង់ខ្ពស់លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងតំណាងសមាគមខ្មែរហាមិលតុន-ភ្នំពេញ បានចុះសួរសុខទុក្ខក្មួយៗកុមារកំព្រា ក្នុង“កម្មវិធីសប្បុរសធម៌របស់លោកកៅ ថាច ។ ដើម្បីជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គការពន្លឺអនាគត បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ ផ្តល់ចំណីអាហារ ស្នាក់នៅ សំលៀកបំពាក់ សុខមាលភាព អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបញ្រ្ជៀបការយល់ដឹងអំពីវប្បធម៌ និងសង្គមដល់កុមារកំព្រាដែលគ្មានទីពឹង។ បច្ចុប្បន្នអង្គការពន្លឺអនាគតបាន និងកំពុងចិញ្ចឹមបីបាច់កុមារកំព្រា ចំនួន ៦៦ នាក់ ក្នុងនោះកុមារីចំនួន ៣៩ នាក់ ដែលមានអាយុចាប់ពី៥ឆ្នាំដល់២១ឆ្នាំ និងបណ្តុះបណ្តាលអប់រំចាប់ពីថ្នា...