ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក អ៊ុន ចាន់ដា ៖ ប្រគល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនស្ត្រីមេម៉ាយទុរគត  នៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

លោក អ៊ុន ចាន់ដា ៖ ប្រគល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនស្ត្រីមេម៉ាយទុរគត  នៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញ និងប្រគល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសាលាគណខេត្ត ជូនស្ត្រីមេម៉ាយទុរគត ឈ្មោះ ខឹម ណារី អាយុ ៧២ឆ្នាំ រស់នៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ ​ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតនៃជម្ងឺ កូវីដ១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវ វិធានការ " ៣ការពារ ៣កុំ និង ២ចូលរួម " និង ការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវ  នេះ ក្...
ឱកាស​មាស​ក្នុង​រដូវកាល​កូវិដ​19 ដី​ឡូត៌​ខ្នាត​អាជីវកម្ម​ សំរាប់​លក់​មាន​ទំហំ​ចាប់​ពី​3000មែត្រ​ការ៉េ​ឡេីង​ទៅ

ឱកាស​មាស​ក្នុង​រដូវកាល​កូវិដ​19 ដី​ឡូត៌​ខ្នាត​អាជីវកម្ម​ សំរាប់​លក់​មាន​ទំហំ​ចាប់​ពី​3000មែត្រ​ការ៉េ​ឡេីង​ទៅ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឱកាស​មាស​ក្នុង​រដូវកាល​កូវិដ​19 ដី​ឡូត៌​ខ្នាត​អាជីវកម្ម​ សំរាប់​លក់​មាន​ទំហំ​ចាប់​ពី​3000មែត្រ​ការ៉េ​ឡេីង​ទៅ​(ជាប់​ផ្លូវ​ជាតិ​64)ដីចាក់​រួច​ ប្រព័ន្ធ​លូ​ ទឹក​ ភ្លើង​ រួច​ជា​ស្រេច​ អាច​សាង​សង់​ បុរី​ រីសត​ ផ្ទះ​លំហែ​កាយ​ តំបន់​ពាណិជ្ជកម្ម​ ។ ជាប់​ច្រកចូល​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ ខេត្ត​សៀមរាប​ (ជា​ការ​វិនិយោគ​របស់​ប្រទេស​ចិន​)ជា​តំបន់​ដែល​អភិវឌ្ឍន៍​ខ្លាំង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។...
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចុះអប់រំផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅស្រុកព្រៃឈរ 

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចុះអប់រំផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅស្រុកព្រៃឈរ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១  លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំជ្រៃវៀន ឃុំមៀន និងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអប់រំផ្សព្វ ផ្សាយដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល នៃវិធានការ “៣ការពារ ៣កុំ” ។ ក្នុងឱកាសនោះ លោក ផាន អូន បានចូលរួមកម្មវិធីសែនសុំសេចក្តីសុខក្នុងការចាប់ផ្តើមការសាងសង់អគារស្នាក់ការបក្សឃុំជ្រៃវៀន ដែលចំណាយថវិកា៥,០០០ ដុល្លារ និងបានបន្តចូលរួមវិធីសែនសុំសេចក្តីសុខក្នុងការចាប់ផ្តើមការសាងសង់អគារបឋមសិក្សាខ្លែងពណ៌  ដែលត្រូវចំណាយថវិកា២០០០ដុល្លារ ព្រមទាំងមានការចូលរួមផងដែរពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា គណបក្សមូលដ្ឋានឃុំជ្រៃវៀន ។ ក្រុមការងារ បានចុះ...
ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន៥០០ផ្ទះ រយៈពេល៣ខែ

ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន៥០០ផ្ទះ រយៈពេល៣ខែ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គ្រួសារក្រុមហ៊ុន សេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន ៥០០ផ្ទះ រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើងកំជួបការវាយប្រហារពីការរាតត្បាតនៃជម្ងឺឆ្លងកូវីត-១៩(Covid-19) ។ ក្រុមហ៊ុនគ្រួសារ សេវែនអិនជី (7NG) សម្រេចថា អត់យកថ្លៃឈ្នួលជួលផ្ទះរបស់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនសេវេនអិនជី (7NG) វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ចំនួន ៥០០ផ្ទះជួល រយៈពេល៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ.. ។ ទន្ទឹមនឹងនេះដែរ សូមពុកម៉ែបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនចាំបាច់ សូមកុំចេញពីផ្ទះអី..ជាពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ស្តីពីវិធានការការពារជម្ងឺឆ្លងកូវីត-១៩(Covid-...
ប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានទទួលចាក់វ៉ាក់សាំងលើកទី២ប្រភេទសុីណូហ្វាមរបស់មិត្តចិនហើយនៅមន្ទីរពេទ្យព្រះកេតុមាលា

ប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានទទួលចាក់វ៉ាក់សាំងលើកទី២ប្រភេទសុីណូហ្វាមរបស់មិត្តចិនហើយនៅមន្ទីរពេទ្យព្រះកេតុមាលា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា បានទទួលការចាក់វ៉ាក់សាំងលើកទី២ Covid-១៩ ប្រភេទសុីណូហ្វាមរបស់ប្រទេសចិននៅមន្ទីរពេទ្យព្រះកេតុមាលារួចរាល់ហើយនៅថ្ងៃទី២៦ មីនានេះះ។ លោកជំទាវបានប្រសាសន៍បញ្ជាក់ថា"ថ្ងៃនេះខ្ញុំមកទទួលការចាក់វ៉ាក់សាំងលើកទី២ Covid-១៩ប្រភេទសុីណូហ្វាម(Sinopha rm)របស់ប្រទេសចិននៅមន្ទីរពេទ្យព្រះកេតុមាលា តែទោះជាយ៉ាងណាបានចាក់ហើយតែខ្ញុំមិនភ្លេចវិធានការ(៣កុំ ៣ការពារ) តាមអនុសាសន៍ របស់សម្ដេចតេជោឡើយ"។ លោកជំទាវបានបន្តទៀតថា ការចាក់នេះ ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណា មួយជូនកម្ពុជាក្នុងនាមជាមិត្តដែកថែប ។ សូម ថ្លែងអំណរគុណ ចំពោះមិត្តចិននិងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភព លោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្...
រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ក្នុងស្រុកចំនួន២

រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ក្នុងស្រុកចំនួន២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចចេញប្រកាសលុប អាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ក្នុងស្រុកចំនួន២ ដែលបានបំពានលើវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួន បានតម្កល់ទុកនៅក្រសួងព័ត៌មាន។ សូមបញ្ជាក់ថា អង្គភាពសារព័ត៌មានទាំង២ នោះរួមមាន ៖ ស្ទឹងច្រាលប៉ុស្តិ៍ WWW.stoengchrabost.com និងយុវជនតេជោ ៕  ...
តារាសម្តែង លោក ស្រេន វុធថា រងការចោទប្រកាន់ថា បានយកលុយជំនួយដាក់ហៅប៉ៅ

តារាសម្តែង លោក ស្រេន វុធថា រងការចោទប្រកាន់ថា បានយកលុយជំនួយដាក់ហៅប៉ៅ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តារាសម្តែង លោក ស្រេន វុធថា រងការចោទប្រកាន់ថា បានយកលុយជំនួយដាក់ហៅប៉ៅ ហើយនេះបើតាមគណនីយហ្វេសប៊ុកឈ្មោះ Roland Roland បង្ហោះកាលពីថ្ងៃ២៥ មីនាឆ្នាំ២០២១។ គណនីយហ្វេសប៊ុកនោះបានចោទសួរទាំងចម្ងល់ក្នុងចិត្តជុំវិញការប្រកាសរកជំនួយជួយដល់កូនតូចៗរបស់លោក ទាំងសាមីខ្លួនមិនបានដឹងថា«សួស្តីបងប្អូនក្នុងបណ្តាញសង្គមហ្វសប៊ុកមានរឿងមួយខ្ញុំឆ្ងល់​ ខ្ញុំ​ឃើញបងស្រេន​ វុធថា​ ផុសរូបកូនខ្ញុំរកជំនួយខ្ញុំសប្បាយចិត្តណាស់​ តែពេលខ្ញុំស៊ែ​ ហេតុអីបានប្លុកខ្ញុំចោល​ ខ្ញុំអត់យល់សូមបងប្អូនផ្តល់ចម្លើយម្នាក់មួយ​ ហើយស៊ែផងសូមអរគុណ»។ រឿងរ៉ាវប្រកាសរកជំនួយតែមិនស្គាល់ឪពុកម្ដាយក្មេងនោះះបានធ្វើឲ្យលោក ស្រេន វុធថា កំពុងរងការចោទប្រកាន់ និងរិះគន់ពីសំណាក់មហាជនថា យកលុយជំនួយចូលហោប៉ៅខ្លួនឯង  យកលេសស្វែងរកជំនួយធ្វើជាការរកស៊ី ខណៈលោកបានគេចវេសពីបញ្ហា ដោយបានបកស្រាយមិនច្បាស់ ព្រមទាំងបានផុសលុបៗផងដែរ ទើបធ្វើឲ្យកំហឹងមហាជនឡ...
នាយកការផ្សាយ”ដេលីខ្មែរ “បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនរួចហើយលើកទី២នៅមន្ទីពេទ្យកុមារជាតិរាជធានីភ្នំពេញ

នាយកការផ្សាយ”ដេលីខ្មែរ “បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនរួចហើយលើកទី២នៅមន្ទីពេទ្យកុមារជាតិរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នាយកការផ្សាយដេលីខ្មែរ លោក ហៃ ស៊ីណា (វឌ្ឍនា) បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរួចហើយលលកទី២នៅមន្ទីពេទ្យកុមារជាតិរាជធានីភ្នំពេញនៅថ្ងៃទី២៦ខែមីនានេះ។ លោកនាយកបានចាត់ទុកថា ការចាត់វ៉ាក់សាំងនេះនឹងជួយការ ពារសុខភាពកុំឲ្យការពារមេរោគកូវីដ១៩ ហើយកុំចាត់ទុកវ៉ាក់សាំងនេះគឺជារឿងធម្មតាពេក បើមើលរំលងនឹងជួបហានិភ័យផងដែរ។ លោកបានថ្លែងបន្តទៀតថា ការចាក់នេះ ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណា មួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។ លោក ហៃ ស៊ីណា ( វឌ្ឍនា) ក៏បានថ្លែងអំណរគុណ ចំពោះមិត្តចិននិងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភព លោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាល ចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន ៦០ម៉ឺនដុសបានដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ៤០ម៉ឺនដូសទៀតបំរុងមកដល...
អ្នកឧកញ៉ា  ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារដល់គ្រូពេទ្យស្មគ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន(TYDA)

អ្នកឧកញ៉ា  ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារដល់គ្រូពេទ្យស្មគ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន(TYDA)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកឧកញ៉ា  ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រាបានប្រកាសឧបត្ថម្ភថវិកាចំនួន២០ ម៉ឺនដុល្លារដល់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពអាវសរដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩ ។ អ្នកឧកញ៉ាបញ្ជាក់ថា"យើងទាំងអស់គ្នារួមគ្នាជួយទ័ពអាវសរ ដែលកំពុងរំដោះអាយុជីវិតយើង ជីវិតយើងទាំងអស់គ្នាផ្ញើរវាស នាលើទ័ពអាវសរហើយបើយើងមិនរួមគ្នាទប់ស្កាត់ទេគ្រួសាជាទីស្រលាញ់របស់យើងនឹងចាកចេញទៅដោយគ្មានថ្ងៃត្រលប់ "។ ដើម្បីទប់ស្កាត់ជំងឺ covid 19 ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា បានបរិចាកថវិកាចំនួន3 លានដុល្លារ ផងដែរ។ អ្នកឧកញ៉ាថ្លែងសារថា"ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹង យក លុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមា...
លោករដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់មិត្តចិនរួចរាល់ហើយនៅវគ្គទី២នៅមន្ទីពេទ្យកាល់ម៉ែត្រ

លោករដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់មិត្តចិនរួចរាល់ហើយនៅវគ្គទី២នៅមន្ទីពេទ្យកាល់ម៉ែត្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោករដ្ឋលេខាធិការក្រសួងព័ត៌មាន  សាម៉ន បណ្ឌិត្យ កាលពីថ្ងៃទី២៣ មិនា២០២១ បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់មិត្ត ចិន បានរួចរាល់ហើយនៅវគ្គទី២នេះនៅមន្ទីពេទ្យកាល់ម៉ែត្រដែលវ៉ាក់សាំងនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងសម្តេចតេជោ ហ៊ុន សែននិងមេដឹកនាំចិន ទើបចេញជាផ្លែផ្កានូវជំនួយវ៉ាក់សាំងនេះ។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា " ម្សិលមិញថ្ងៃទី២៣នេះ ខ្ញុំបានចាក់វ៉ាក់សាំងលើកទី២រួចហើយ។តែទោះបីជាយើងបានចាក់វ៉ាក់សាំងលើកទី២រួចរាល់ហើយក៏ដោយក៏យើងត្រូវអនុវត្តន៏តាមគោលការណ៏របស់ក្រសួងសុខាភិបាលជាកំហិត រួមទាំងចូលរួមអនុវត្តន៏ច្បាប់ទប់ទាំងអស់គ្នា។អគុណរាជរដ្ឋាភិបាលកម្ពុជា"។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាលចិនបានផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម (SINOFARM) ចំនួន១លានដូស។ បច្ចុប្បន្ននេះ វ៉ាក់សាំងចំនួន ៦០មុឺនដូសបានដឹកមកកម្ពុជា កាល ពីថ្ងៃទី ០៧ ខែកុម្ភៈ ខណៈ៤០មុឺនដូសទៀតបម្រុងមកដល់កម្ពុជ...