ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

កោះព្រហ្មចារីយ៍ សម្បុកទេសចរណ៍ប្លែកនៅកណ្ដាលជលសា ក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ

កោះព្រហ្មចារីយ៍ សម្បុកទេសចរណ៍ប្លែកនៅកណ្ដាលជលសា ក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ៖ បើយើងធ្វើដំណើរជិះកាណូតតាមទន្លេមេគង្គប្រមាណ ២០ នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ ដែលជាកោះដ៏ទាក់ទាញមួយនេះត្រូវបានគេល្បីតៗគ្នាថា «មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារីយ៍» យ៉ាងដូច្នេះឯង។ កោះព្រហ្មចារីយ៍ ជាកោះទេសចរណ៍ដ៏សំខាន់មួយរបស់ «សហគមន៍អេកូទេសចរណ៍ កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ ១៧ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។ ជិះទូកសម្លឹងទន្ទឹងមើលភក្ត្រ បំណងជឿជាក់ថាបានជួបថ្លៃ ល្បីឈ្មោះយូរហើយកោះ ព្រហ្មចារីយ៍ មកដល់ផ្ទះថ្លៃស្អាតដូចគេថា។ ក្រមុំស្រុកក្រៅមិនស្មើអូនទេ ទេសចរ លង់ស្នេហ៍ឆោមកែវកនិដ្ឋា គ្រប់លក្ខណ៍ប្រពៃសមនឹងចរិយា គាប់ដួងនេត្រាសឹងគ្មានចន្លោះ។ ម្លប់ឈើប្រក់បាំងត្រជាក់គង្គា ហាត់ហែលហូរហៀប៉ប្រះមាត់កោះ ឆ្នេរខ្សាច់ធម្មជាតិសន្ធឹងសក្បុស រចនាសម្រស់ក្រោមមេឃខៀវខ្ចី។ កោះនេះខេមរាច្នៃជាទេសចរណ៍ ផ្សព្វផ្សាយខ្...
កម្ពុជា នឹងទទួលបានវ៉ាក់សាំងដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១

កម្ពុជា នឹងទទួលបានវ៉ាក់សាំងដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស និងទិញតាមកូវ៉ាក់១លានដូស ព្រមទាំងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់៣លានដូស។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ។ សម្តេចតេជោនាយករដ្...
អ្នកសារព័ត៌មានម្នាក់ ដែលមន្ទីរពេទ្យ ម៉ាយហ៊ែល វះកាត់ពោះវៀនដុះខ្នែង​ បានតែពីរថ្ងៃជាបែរស្លាប់ដោយអយុត្តិធម៌

អ្នកសារព័ត៌មានម្នាក់ ដែលមន្ទីរពេទ្យ ម៉ាយហ៊ែល វះកាត់ពោះវៀនដុះខ្នែង​ បានតែពីរថ្ងៃជាបែរស្លាប់ដោយអយុត្តិធម៌

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ទីបំផុត! អ្នកជំងឺឈ្មោះ អ៊ី បញ្ញា បានស្លាប់ហើយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្យាយាមជួយអស់លទ្ធភាព។ នៅមុនពេលឈានចូលគ្រោះថ្នាក់ដល់ជីវិតនេះ លោក អ៊ី បញ្ញា អាយុ២២ឆ្នាំ បានទៅទទួលការព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ម៉ាយហ៊ែល (My Health) កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ បន្ទាប់ពីគ្រូពេទ្យគ្មានជំនាញនៃមន្ទីរពេទ្យខាងលើ វះកាត់រួច ជនរងគ្រោះបានមានអាការៈធ្ងន់ធ្ងរទៅៗ រហូតគ្រួសារបានសម្រេចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខ្មែរ-រុស្ស៊ី ប៉ុន្ដែជាអកុសល ដោយសារភាពធ្ងន់ធ្ងរនៃជំងឺ ទើបក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបានឡើយ។ ម្តាយរបស់លោក អ៊ី បញ្ញា ក៏បានដាក់ពាក្យបណ្តឹងប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ផងដែរ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសបច្ចេកទេស និងធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្...
ស្លាប់មនុស្ស ២នាក់ ករណីអគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញ ក្រុមហ៊ុន ឡុងភឿង ក្នុងខណ្ឌបឹងកេងកង

ស្លាប់មនុស្ស ២នាក់ ករណីអគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញ ក្រុមហ៊ុន ឡុងភឿង ក្នុងខណ្ឌបឹងកេងកង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មនុស្ស២នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង សមត្ថកិច្ចកំពុងជួយអន្តរាគមន៍យកសពចេញមកក្រៅ។ បើយោងតាមអគ្គស្នងការនគរបាលជាតិគឺឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង ស្ថិក្នុងចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអាធ្រាត្រ។ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះថា អគ្គីភ័យដែលឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង មិនទាន់បានរលត់ទាំងស្រុងនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុង សហការគ្នាជួយអន្តរាគមន៍។ មានអគ្គីភ័យ ឆាបឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអា ធ្រាត្រ។តាមការបញ្ជាក់ពីម្ចាស់ទីតាំង ឃ្លាំងខាងលើមានស្ដុបនៅថង់ផ្លាស្ទិច, គ្រ...
លោកឧកញ៉ា ហ៊ួត ជា អញ្ជើញ​​បើកសម្ភោធសាខាថ្មី នៅស្រុកវារិន ខេត្តសៀមរាប

លោកឧកញ៉ា ហ៊ួត ជា អញ្ជើញ​​បើកសម្ភោធសាខាថ្មី នៅស្រុកវារិន ខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយក​ក្រុមហ៊ុន ហ៊ួត ជា ផ្តគ់ផ្គង់គ្រឿងសំណង់បានអញ្ជើញតបើកសម្ភោធសាខាថ្មី នៅស្រុកវារិន ខេត្តសៀមរាប កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២១នេះ ដែលមានលោក សន ប៊ុនថុង ម្ចាស់សាខា ក្រុមហ៊ុន ហ៊ួត ជា នោះដែរ ។ តាមរយៈការពង្រីកសាខាឱ្យបាន២៥រាជធានី\ខេត្ត ត្រូវបាន​លោកឧញ៉ា ហ៊ួត ជា បន្ថែមថា« វាជួយអភិវឌ្ឍន៍ក្រុមហ៊ុនសំណង់ ក៏ដូចជាអ្នកប្រើប្រាស់ឱ្យសម្រេចនូវគម្រោងធំៗ និងទទួលបានផលិតផលមានគុណភាពងាយស្រួលនិងទំនុកចិត្ត»។ ក្រុមហ៊ុន ចែកចាយនិងផ្គត់ផ្គង់សម្ភារៈសំណង់ហួត ជា បង្ហាញពីចក្ខុវិស័យដ៏ធំរបស់ខ្លួន គឺចង់ក្លាយជាក្រុមហ៊ុនចែក​ចាយនិងផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីការងារសម្ភោធសាខាក្រុមហ៊ុនរួម លោកឧកញ៉ា ហ៊ួត ជា រួមជាមួយក្រុមការក៏បាន ចែនជូននូវអំណោយដល់ជនក្រីក្រ ចាស់ជរា ចំនួន៤០ គ្រួសារផងដែរ ដែកជាកិច្ចការងារសង្គមជាតិផងដែរ។​​       ​​...
រកឃើញអ្នកឆ្លងថ្មី ០១នាក់ទៀត ជាពលករខ្មែរមកពីថៃ និងព្យាបាលជាសះស្បើយ ០៥នាក់

រកឃើញអ្នកឆ្លងថ្មី ០១នាក់ទៀត ជាពលករខ្មែរមកពីថៃ និងព្យាបាលជាសះស្បើយ ០៥នាក់

សង្គម និងកម្សាន្ត
រកឃើញអ្នកឆ្លងថ្មី ០១នាក់ទៀត ជាពលករខ្មែរមកពីថៃ និងព្យាបាលជាសះស្បើយ ០៥នាក់ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ - អ្នកឆ្លងសរុប = ៤៦១ នាក់ - អ្នកជាសះស្បើយ = ៤២៨ នាក់ - អ្នកកំពុងព្យាបាល = ៣៣ នាក់
មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែងរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពនៅ​​សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង

មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែងរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពនៅ​​សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តស្ទឹងត្រែង)៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញា​ធរដែនដី នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សារថ្មី និងតាមបណ្តាផ្ទះលក់បោះដុំ ស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមី​ហាម​ឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣.៦០គីឡូ​ក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ៧.២គីឡូក្រាមទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុង ស្មើនឹង ២.៤គីឡូក្រាម។ ...
ឃាត់ខ្លួនថៅកែដេប៉ូបូមខ្សាច់ម្នាក់​​នៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅពាក់ព័ន្ធបទល្មើសចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ

ឃាត់ខ្លួនថៅកែដេប៉ូបូមខ្សាច់ម្នាក់​​នៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅពាក់ព័ន្ធបទល្មើសចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យម្នាក់ ឈ្មោះ ឡុង ហ្វីលីប ថៅកែដេប៉ូបូមខ្សាច់នៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ តាមនីតិវិធី នៅ​​ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២១នេះ ។ ជនជាប់ចោទ​ត្រូវបាន​​សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួន កាលពីរសៀល២៦ ខែមករា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើស ចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ។ ឈ្មោះ ឡុង ហ្វីលីប បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុនឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ឈ្មោះ សាយ សេងថៃ ចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តដែកបញ្ជាទិញពីឌូបៃនាំចូលមកប្រទេសកម្ពុជា។ ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ទើបខ្លួនសុំខ្ចីបន្ថែមចំនួន៣ម៉ឺនដុល្លារទៀត ដោយការខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដី ដើម្បីធានាលើបំណុល។...
«ក.ប.ប.»កម្មវិធីផ្សព្វផ្សាយអំពីលទ្ធផលនៃការអង្កេតលើលក្ខខណ្ឌតម្រូវសំខាន់ៗនៃស្លាកសញ្ញា និងសារធាតុអាហារូបត្ថម្ភសម្រាប់ផលិតផលជំនួសទឹកដោះម្តាយ

«ក.ប.ប.»កម្មវិធីផ្សព្វផ្សាយអំពីលទ្ធផលនៃការអង្កេតលើលក្ខខណ្ឌតម្រូវសំខាន់ៗនៃស្លាកសញ្ញា និងសារធាតុអាហារូបត្ថម្ភសម្រាប់ផលិតផលជំនួសទឹកដោះម្តាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពី លទ្ធផលនៃការអង្កេតលើលក្ខខណ្ឌតម្រូវសំខាន់ៗនៃស្លាកសញ្ញា និងសារធាតុអាហា​រូបត្ថម្ភសម្រាប់ផលិតផលជំនួសទឹកដោះម្តាយ។ កិច្ចប្រជុំដឹកនាំដោយ​​ លោក​​ ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពី លោក អគ្គនាយករង និងលោក លោកស្រី ជាម្ចាស់ និងតំណាងក្រុមហ៊ុនផលិតផលជំនួសទឹកដោះម្តាយ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងកម្មវិធីផ្សព្វផ្សាយនេះ លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការអង្កេតលើលក្ខខណ្ឌតម្រូវសំខាន់ៗនៃស្លាកសញ្ញា និងសារធាតុអាហារូបត្ថម្ភ សម្រាប់ផលិតផលជំនួសទឹកដោះម្តាយ ដើម្បីឱ្យលោក លោកស្រី ម្ចាស់ និងតំណាងក្រុមហ៊ុនផលិតផលជំនួសទឹកដោះម្តាយ បានយល់ច្បាស់អំពីច្បាប់។ កម្មវិធីផ្សព្វផ្សាយនេះបង្កើតឡើង ក...

សម្ដេចតេជោ ៖ សោកស្ដាយបឹងតាមោក ព្រោះចុះហត្ថលេខា លើអនុក្រឹត្យមួយខុស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការសោកស្ដាយ ចំពោះការចុះហត្ថលេខាលើអនុក្រឹត្យ កំណត់ផ្ទៃបឹងតាមោកខុស កាលពីអតីតកាល ដោយសារតែទុកចិត្តលើសេនាធិការខ្លាំងពេក សម្ដេចបានប្រកាស នឹងបន្តកាត់ផ្ទៃបឹងតាមោកបន្ថែមទៀត សម្រាប់អភិវឌ្ឍ និងកាត់ជូនប្រជាជនដែលកំពុងអាស្រ័យផល ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមានការធុញទ្រាន់ ជាមួយការលើកឡើងច្រំដែល នៃមនុស្សមួយចំនួន ដែលថាយើងលុបបឹងនេះបឹងនោះ ។ សម្ដេចបានចោទជាសំណួរ កាន់អ្នករិះគន់វិញថា តើទីក្រុងភ្នំពេញកាលពីដើម កន្លែងណាគោក កន្លែងណាទឹក? សម្ដេចតេជោបន្តថា នៅទីក្រុងភ្នំពេញកាលពីមុន សុទ្ធតែបឹងទាំងអស់ សូម្បីតែផ្ទះរបស់សម្ដេច និងវិមានឯករាជក៏សង់លើព្រែកដែរ ។ សម្ដេចបញ្ជាក់ថា «យើងមានបឹងរាំង បឹងព្រលឹត បឹ...