តុលាការខេត្តកំពត ពន្យាពេលសួរចម្លើយជនជាប់ចោទម្តងទៀត ពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងករណីសាងសង់ផ្ទះ
កែប៖ ចៅក្រមសាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានពន្យាពេលជាលើកទី២ មិនសាកសួរជនជាប់ចោទពីបទឆបោកប្រាក់ជិតមួយសែនដុល្លារពីម្ចាស់សំណង់ម្នាក់ រស់នៅក្នុងក្រុងកែប ខេត្តកែប។
លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលឲ្យជនជាប់ចោទឈ្មោះ ម៉ន សុខមាន អាយុ៤០ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។
កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះដែរ លោក ឡុង កេសភីរម្យ គ្រោងសួរចម្លើយ ឈ្មោះ ម៉ន សុខមាន ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់ចំនួន៩៧៩៥៩ដុល្លារ ដែលខ្លួនបានទទួលយក ប៉ុន្ត...








