ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អគ្គនាយកដ្ឋាន (ក.ប.ប) ប្រជុំបូកសរុបការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត

អគ្គនាយកដ្ឋាន (ក.ប.ប) ប្រជុំបូកសរុបការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)​ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ប្រជុំបូកសរុបសកម្មភាព​ ការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ។ ​កិច្ចប្រជុំមានរបៀបវារ:ដូចខាងក្រោម​៖ -​ របាយការណ៍ស្តីពីវឌ្ឍនភាពការងារ​ ពាក់​ព័ន្ធនឹងការកសាងឯកសារគតិយុត្តរបស់អគ្គនាយកដ្ឋាន​ ក.ប.ប. -​ របាយការណ៍ស្តីពីលទ្ធផលសម្រេចបានក្នុងខែកក្កដារបស់បណ្តាសាខា​ ក.ប.ប.​ រាជធានី​ ខេត្ត -​ មតិយោបល់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងណែនាំអំពីផែនការសម្រាប់បណ្តានាយកដ្ឋាន​ សាខា​ ក្រោមឱវាទអគ្គនាយកដ្ឋាន​ យកទៅអនុវត្តបន្ត​ ។ អង្គប្រជុំបានពិភាក្សាលំអិត​ អំពី...
គោ ក្របីជាង៣០០ក្បាលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺសារទឹក

គោ ក្របីជាង៣០០ក្បាលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺសារទឹក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ក្រុមភ្នាក់ងារពេទ្យសត្វ មន្ត្រី អាជ្ញាធរដែនដី និងប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ បាននិងកំពុងរួមគ្នាបើកយុទ្ធនាការចុះចាក់វ៉ាក់សាំង ការពារបង្ការជំងឺសារទឹកដល់សត្វ គោក្របីនៅតាមមូលដ្ឋាន ដើម្បីធានាដល់សុខភាពសត្វឱ្យបានល្អប្រសើរ។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ គឺជាថ្ងៃយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារបង្ការជំងឺសារទឹកគោក្របីជូនប្រជាពលរដ្ឋ បានជាង ៣៥០ក្បាល នៅក្នុងភូមិថ្មីឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និង នេសាទខេត្ត ការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងក្នុងគោលបំណងសំដៅជួយធានាការពារដល់សុខភាព សត្វគោ ក្របីរបស់ប្អូនប្រជាកសិករយើងឱ្យវាឆាប់បានធំធាត់ហើយលក់ដូរបានតម្លៃសមស្របដើម្បីបង្កើនចំណូលចិញ្ចឹមជីវភាពគ្រួសារកាន់តែប្រសើរឡើងថែមទៀត។ លោកអ៊ុ រាត្រី ក៏បានណែនាំដល់ ប្រជាកសិករ ដែលចិញ្ចឹម សត្វគោក្របីឱ្យ...
ស្ងាត់ៗពីសិល្បៈមួយរយៈ កែវ តារាភព ក្មួយ កែវ សារ៉ាត់ចាប់យកជំនួញតន្រ្តីសម័យនិងKTV ជិៈឡានសុទ្ធតែទំនើបៗ

ស្ងាត់ៗពីសិល្បៈមួយរយៈ កែវ តារាភព ក្មួយ កែវ សារ៉ាត់ចាប់យកជំនួញតន្រ្តីសម័យនិងKTV ជិៈឡានសុទ្ធតែទំនើបៗ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក កែវ តារាភព ដែលត្រូវជាក្មួយលោក កែវសារ៉ាត់ និងជាម្ចាស់បទ «មិនដើរជាន់ស្នាមចាស់» បន្ទាប់ពីបាត់មុខពីសិល្បៈ លោកបានបើកជំ​នួញតន្រ្តីសម័យ និងKTV ដ៏ធំមួយរបស់ខ្លួនដែលមានទីតាំង ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានឡានទំនើបៗជិះដែលគួរឲ្យកោតសរសើរមែនទែន។ សម្រាប់តន្ត្រី កែវ តារាភព និង កែវ តារាភព KTV គឺជាកិច្ចខិតខំប្រឹងប្រែងបង្កើតឡើងដោយ តារាចម្រៀងរូបស្រស់សង្ហា កែវ តារាភព ផ្ទាល់​តែ​ម្តង ដែលបានចំណាយដើមទុនប្រមាណ រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីដំណើរការលើមុខជំនួញនេះ។ ជំនួញក្រុមតន្ត្រី និង KTV របស់តារាចម្រៀង កែវ តារាភព សម្ភោធកាលថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០១៦ ។លោក កែវ តារាភព ជាតារាចំរៀងមួយរូប ដែលមានឈ្មោះបោះសម្លេងដោយសារតែលោក មានរូបរាង មុខមាត់ ជាពិសេសនោះគឺ មានសម្លេងប្រហាក់ប្រហែល នឹងតារាចម្រៀងជើងចាស់ គឺលោក កែវ សារ៉ាត់ ដែលត្រូវជាពូបង្កើតរបស់លោកផ្ទាល់តែម្តង។ ក្នុងរយៈពេលកន្លងមកនេះ លោក កែវ តារាភព ក៏ធ្លាប់បានចូលរួម...
លោកស្រី Vilada Meeyam បានរួមចំណែកពង្រឹងគុណភាពការងាររូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា

លោកស្រី Vilada Meeyam បានរួមចំណែកពង្រឹងគុណភាពការងាររូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Vilada Meeyam ជំនាញការ IMF ផ្នែកគោលនយោបាយរូបិយវត្ថុប្រចាំនៅធនាគារជាតិនៃកម្ពុជា ដែលនឹងត្រូវបញ្ចប់បេសកកម្មនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ចូលជួបជម្រាបលា និងរាយការណ៍ពីការងារដែលបានធ្វើកន្លងមក។ ក្នុងអំឡុងពេលបេសកកម្មរយៈពេល១ឆ្នាំកន្លងមកនេះ លោកស្រី Vilada Meeyam បានរួមចំណែកពង្រឹងគុណភាពការងារគ្រប់គ្រងសន្ទនីយភាព ពង្រឹងសមត្ថភាពលើការវិភាគ និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសម្រាប់រៀបចំគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។ លោកស្រី នាវ ច័ន្ទថាណា បានថ្លែងអំណរគុណចំពោះលោកស្រី Vilada Meeyam ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបំពេញបេសកកម្មនៅធនាគារជាតិនៃកម្ពុជា។ លោកស្រីបានលើកឡើងពីការងារចាំបាច់ជាច្រើនទៀតដែលមិនទាន់បានបញ្ចប់ ហើយមានតម្រូវការជំនួយបច្ចេកទេសបន្ថែម និងសង្ឃឹមថា លោកស្រី នឹងបន្តជួយដល់ធនាគា...
អ្នកស្រី ហែម សាវ៉េត ថា៖ផលិតផលវ៉ត ម្រុំធម្មជាតិ ជាឳសថព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាព

អ្នកស្រី ហែម សាវ៉េត ថា៖ផលិតផលវ៉ត ម្រុំធម្មជាតិ ជាឳសថព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ វ៉ត ម្រុំធម្មជាតិ ជាឳសថព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាព សម្រាប់អ្នកឡើងជាតិស្ករ និងមានជំងឺទាន់ដៃ ទាន់ជើង ។ អ្នកស្រី ហែម សាវ៉េត រស់នៅភូមិស្នោរ ឃុំកម្រង់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានមាននិយាយថា ពី ដំបូងសុខភាពអ្នកស្រីទាន់ដៃ ទាន់ជើង ឡើងជាតិស្ករ ហើយអាការៈក្នុងខ្លួនសម្រាន្តមិនលក់ ពិសារបាយមិនបាន ។ ក្រោយពីបានប្រើប្រាស់ផលិតផលវ៉ត ម្រុំធម្មជាតិ សុខភាពបានល្អប្រសើរ សម្រាន្តលក់ ពិសារបាយក៏បាន ម្យ៉ាងទៀតបត់ជើងតូច មានលក្ខណៈធម្មតា ។ អ្នកស្រី ហែម សាវ៉េត បានបញ្ជាក់ថា កាលពីមិនទាន់ប្រើប្រាស់ផលិតផលវ៉ត ម្រុំធម្មជាតិ អាការៈក្នុងខ្លួនរបស់អ្នកស្រីឡើងជាតិស្ករ ខ្វះជាតិកាល់ស្យូម ទាន់ដៃ ទាន់ជើង រយះពេលមួយឆ្នាំ ។ ហើយបានប្រើ ប្រាស់ផលិតផលក្រុមហ៊ុន ជាច្រើន តែអាការៈជំងឺនៅដដែល មិនបានធូស្រាលឡើយ ។ អ្នកស្រី​ បញ្ជាក់ថា ក្រោយពីបានប្រើប្រាស់ផលិតផលវ៉ត ម្រុំធម្មជាតិ ក្នុងរយះពេល៦ខែ ជំងឺក្នុងខ្លួន បានជាសះស្បើយប្រហែល៩០...
លោក លូ គឹមឈន់ និងភរិយា​ ដឹកនាំគណៈប្រតិភូកំពង់ផែអញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា​ ខូវ​ ជីលី​ ត្រូវ​ជាបីតាក្មេករបស់ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល​​

លោក លូ គឹមឈន់ និងភរិយា​ ដឹកនាំគណៈប្រតិភូកំពង់ផែអញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា​ ខូវ​ ជីលី​ ត្រូវ​ជាបីតាក្មេករបស់ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និងភរិយា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូកំពង់ផែអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា​ ខូវ​ ជីលី​ ត្រូវ​ជាបីតាក្មេករបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណៈភាព ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ​ ។​ សូមវិញ្ញាណក្ខន្ធ​របស់លោកឧកញ៉ា​ ខូវ​ ជីលី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ​ ៕...
ក្លិបអ្នកកាសែតកម្ពុជា (CCJ) ចែកជូនម៉ាស់វេជ្ជសាស្ត្រដល់សមាជិកក្លិប

ក្លិបអ្នកកាសែតកម្ពុជា (CCJ) ចែកជូនម៉ាស់វេជ្ជសាស្ត្រដល់សមាជិកក្លិប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្លិបអ្នកកាសែតកម្ពុជា (CCJ) ចែកជូនម៉ាស់វេជ្ជសាស្ត្រដល់សមាជិកក្លិបនៅព្រឹកថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ​២០២០, លោក លាង ដឺលុច នាយកប្រតិបត្តិ តំណាងលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists) បានប្រគល់ម៉ាស់វេជ្ជសាស្ត្រ​ដល់សមាជិកក្លិបក្នុងគោលដៅការពារពីការឆ្លងរាលដាលមេរោគកូរ៉ណា (Covid-19)។ CCJ បានទទួលអំណោយម៉ាស់វេជ្ជសាស្ត្រ ចំនួន ៣០០០ បន្ថែមទៀតពីសារព័ត៌មានត្នោត (TNAOT APP) នៅព្រឹកថ្ងៃទី១៧​ខែកក្កដា ឆ្នាំ​២០២០។ នេះជាលើកទី២ហើយដែល​សារព័ត៌មាន TNAOT APP បានប្រគល់ម៉ាស់វេជ្ជសាស្ត្រ​ដល់ក្លិបដើម្បី​ចែកជូនបន្តដល់អ្នកកាសែត ក្នុងគោលដៅការពារពីការឆ្លងរាលដាលមេរោគកូរ៉ណាប្រភេទថ្មី។ លោក Tony ដែលជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ TNAOT APP នៃក្រុមហ៊ុនកោះថ្មី ថេកណឡូជី គឺជាអ្នកតំណាងចែកម៉ាស់ដល់លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែត​កម្ពុជា៕...
អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយនិងគ្មានករណីឆ្លងទេនៅថ្ងៃទី២៦ខែកក្កដា

អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយនិងគ្មានករណីឆ្លងទេនៅថ្ងៃទី២៦ខែកក្កដា

សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយ និងគ្មានករណីឆ្លងទេ នៅថ្ងៃទី២៦ ខែកក្កដា។ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប២២៥នាក់, ជាសះស្បើយ១៤៧នាក់នាក់ និងគ្មានករណីស្លាប់ទេ។
លោក ឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធាន ចំណតឡានផ្សារដើមគរ បើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់

លោក ឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធាន ចំណតឡានផ្សារដើមគរ បើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមាន និងដកប្រធានផ្សារដើមគរ និង ប្រធានចំណតរថយន្តផ្សារដើមគរ ប្រសិនបើពួកគាត់ នៅតែធ្វើការ មិនចុះសម្រុងនិងគ្នា ដោយមិនសហការរៀបរយសណ្តាប់ធ្នាប់អោយបានល្អធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ជាពិសេសផ្លូវចេញចូលតែម្តងព្រមទាំងបង្កការថ្នាំងថ្នាក់ដល់ អាជីវករទៀតនោះ ។ លោក ឃួង ស្រេង បានព្រមានបែបនេះ ក្នុងពីធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើជើងផ្សារដើមគរ កាលពីថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២០។ លោក ឃួង ស្រេង មានប្រសាសន៍ថា ប្រធាន ចំណតរថយន្តផ្សារដើមគរ ត្រូវសណ្ដាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អចៀសវាងការថ្នាំងថ្នាក់ពីសំណាក់ ប្រជាពលរដ្ឋ និងអាជីវករដូច្នេះទេ ប្រធាន ផ្សារ និង អ្នកគ្រប់គ្រងបេនឡានផ្សារដើមគរត្រូវរួមគ្នា ដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅក្នុងពេលនេះឲ្យបានល្អសំខាន់ ត្រូវអោយមានច្រកចេញចូលទៅ ក្នុងផ្សារឲ្យបានស្រួល ។ បើមិនដូច្នោះទេអ្នក ទាំងពីរប្រឈម និងការដកតួនាទីចេញពីការងារនេះ...
ស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយព្រឹកនេះ

ស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយព្រឹកនេះ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើជើង ផ្សារ ដើមគរ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅស៊ីទុង ក្នុងខណ្ឌ ទួលគោក នាព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ស្ពានអាកាសថ្មើជើងបែបនេះ យើងនិងធ្វើការសាងសង់បន្ថែមចំនួន២៧ កន្លែងទៀតនៅរាជធានីភ្នំពេញ ដើម្បីឲ្យឆ្លើយតបតាម តម្រូវការ ស្របតាមកំណើន របស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រ ជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាង៣លានហើយ។ ទន្ទឹមនឹងកំណើន នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន៤ ទីតាំងរួចមកហើយដែរ។ គឺទី១ ស្ពាន ថ្មើងជើង ផ្សារជំម្ពូវ័ន ,ទី២ ផ្សារដើមគរ ,ទី៣ ស្ពាន់ថ្មើជើងរង្វង់មូលនាងគង្ហីងផ្សារអូឡាំពិក និងទី៤ នៅសាលាសន្ធមុខ ។ ស្ពានអាកាសទាំង៤ទីតាំងនេះ គឺដើម្បីសម្រួលការកកស្ទះចរាចរណ៍ និ...