បើទោះបីជំងឺកូវិដ-១៩មករំខានយ៉ាងណាក៏ដោយកាងារអភិវឌ្ឍន៏ រដ្ឋបាលខណ្ឌចំការមននៅតែបន្ដការដ្ឋានបុកសុីផាយប្រឡាយបឹងត្របែកដំណើរការបានជិត៨០%
ភ្នំពេញ៖លោក ថេង សុថុល អភិបាលខណ្ឌចំការ មនដោយ មានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរសង្កាត់ផ្សារដេីមថ្កូវនិងក្រុមហ៊ុនបុកសៀផាយបានចុះពិនិត្យនៃការបុកស៊ីផាយនិងស្ថានភាពសំរាមនៅក្នុងប្រ ឡាយបឹងត្របែកស្ថិតនៅសង្កាត់ផ្សារដេីមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ ដោយបច្ចុប្បន្នបុកបានប្រហែលជិត៨០ភាគរយ។
លោក ថេង សុថុល អភិបាលខណ្ឌចំកាមនបានឲ្យដឹងថា ចំពោះការចុះត្រួតពិនិត្យស្ថានភាពនៃការបុកស៊ីផាយប្រឡាយបឹងត្របែកនាពេលនេះ គឺក្នុងគោលបំណងចង់ដឹងថាក្រោយពេលភ្លៀងធ្លាក់ប៉ុន្មានមេជាប់ៗគ្នាយ៉ាងជោគជាំនោះនាប៉ុន្មានថ្ងៃនេះតើមានសំរាមហូរតាមខ្សែទឹកប្រឡាយបឹងតនរបែកកំរឹតណាដែរដើម្បីខាងអាជ្ញាធរយើងនិងមានវិធានការចុះកើបកាយយកសំរាមចេញពីប្រឡាយទឹកបឹងត្របែក។
ដើម្បីកុំអោយមានការកកស្ទះចរន្តទឹកក្នុងប្រឡាយ ហើយក៏អាចធ្វើអោយប៉ះពាល់បរិស្ថានមិនល្អ ដល់ការរស់នៅរបស់បងប្អូនប្រជាជនដែលរស់នៅក្បែរប្រឡាយបឹងត្របែកនេះផងដែរពិស...








