ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចតេជោ ហ៊ុន សែន ​ផ្តល់អនុសាសន៍សំខាន់ៗ ៧ចំណុចដល់​អង្គ​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី លើកទី១៦

សម្តេចតេជោ ហ៊ុន សែន ​ផ្តល់អនុសាសន៍សំខាន់ៗ ៧ចំណុចដល់​អង្គ​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី លើកទី១៦

សង្គម និងកម្សាន្ត
​ សៀមរាប៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវ​អនុសាសន៍​ចំនួន ៧ចំណុច ដល់អង្គសន្និសីទ​កំពូលសារព័ត៌មាន​អាស៊ី លើកទី១៦ ស្ដីពីឌីជីថល ភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយផ្ដោតលើទីផ្សារ កំពុងអភិវឌ្ឍន៍ នាព្រឹកថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅខេត្តសៀមរាប។ សម្តេចតេជោ បានបញ្ជាក់ដល់អង្គសន្និសីទនូវអនុសាសន៍ ៧ ចំណុច រួមមាន៖ ១- ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍​ការអភិវឌ្ឍ បច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយក​អត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវកាលានុវត្តភាព​នៃបច្ចេកវិទ្យា​ឌីជីថល។ ២- ត្រូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា​តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។ ៣...
អ្នកអភិរក្សសំណូមពរកុំឲ្យរំខានហ្វូងសត្វក្រៀលនៅតំបន់​អន្លង់​ព្រីង

អ្នកអភិរក្សសំណូមពរកុំឲ្យរំខានហ្វូងសត្វក្រៀលនៅតំបន់​អន្លង់​ព្រីង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អង្គការ BirdLife International Cambodia Programme នៅថ្ងៃ​ទី​១២​ ​ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា  សត្វក្រៀលនៅតំបន់អន្លងព្រីង បានត្រលប់មកវិញបន្ទាប់ពីចាកចេញបានមួយរយះ។  ជាទូទៅក្រោយពីពងកូនហើយ សត្វក្រៀលមករកចំណីនៅ តំបន់ការពារទេសភាពអន្លង់ព្រីងជារៀងរាល់ឆ្នាំចាប់ពីខែធ្នូដល់ខែឧសភា។ ដោយឡែក ក្នុងរដូវកាល ឆ្នាំ​២០​១៨-២០១៩នេះ ក្រុមការងារអង្កេតឃើញថា សត្វក្រៀលចុងក្រោយបានចាកចេញពីតំបន់ដីសើមនេះក្នុង​ថ្ងៃទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ តែចម្លែកនាឆ្នាំនេះសត្វ ក្រៀលមួយហ្វូង (០៨ក្បាល) បានសម្រេចចិត្តត្រឡប់មករកចំណីនៅតំបន់ការពារទេសភាពនេះវិញ នាថ្ងៃទី៤ ខែមិថុនា និងបន្តរស់នៅទីនោះរហូតដល់ពេលបច្ចុប្បន្ននេះ។ ក្រុម​ការងារយើងកំពុងអង្កេតតាមដាននិងអំពីភាពមិនប្រក្រតីនេះ និងសំណូមពរដល់ប្រជាសហគមន៍កុំរំខានពួកវា។ នេះបើតាមអង្គការដដែល។ គួរបញ្ជាក់ដែរថា ក្រៀលជាប្រភពសត្វស្លាបម្យ៉ាងដែលមានមាឌធំ និងខ្ពស់ជាងគេក្នុង ចំនោមសត្វស្លាបដែល...
រដ្ឋបាលរាជធានីភ្នំពេញថា៖ផ្ទៃបឹងជើងឯកជិត២០០ហិកតា​ ជាដីបម្រុងទុក​សម្រាប់អភិវឌ្ឍ​ និង​ជាសម្បត្តិ​របស់​រដ្ឋ​

រដ្ឋបាលរាជធានីភ្នំពេញថា៖ផ្ទៃបឹងជើងឯកជិត២០០ហិកតា​ ជាដីបម្រុងទុក​សម្រាប់អភិវឌ្ឍ​ និង​ជាសម្បត្តិ​របស់​រដ្ឋ​

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ យោតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសចុះវាស់វែង និងកំណត់ព្រំដីបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល​។ បើតាមសេចក្តីជូនដំណឹង ការចុះវាស់វែង និងកំណត់ព្រំដីបឹងជើងឯក ចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩តទៅ ដើម្បី ៖ ១. ចុះស្វែងរកចំណុចព្រំដីទំហំ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ និងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់ផ្ទៃដីទំហំ១៩០ហិកតា ដែលត្រូវបំរុងទុកសំរាប់អភិវឌ្ឍន៍។ ២. ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯងទំហំ ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។​ ៣. ចុះសិក្សា និងវាស់វែងកំណត់និយាមកាបណ្ដាញហេដ្ឋារចនាសម្ព័ន្ធទៅទីតាំងបឹងជើងឯក៕...
ចិនដាក់ស្លាកផលិតផលធ្វើនៅវៀតណាម ដើម្បីបញ្ចៀសការយកពន្ធពីអាមេរិក

ចិនដាក់ស្លាកផលិតផលធ្វើនៅវៀតណាម ដើម្បីបញ្ចៀសការយកពន្ធពីអាមេរិក

សង្គម និងកម្សាន្ត
គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលប្រទេសវៀតណាម បានចុះផ្សាយថា ផលិតផលមួយចំនួនរបស់ក្រុមហ៊ុនចិន មានដូចជា វាយនភ័ណ្ឌ ស្បែកជើង កាបូប គ្រឿងសមុទ្រ ផលិតផលកសិកម្ម ទឹកឃ្មុំ ដែក អាលុយមីញ៉ូម និងផលិតផលធ្វើពីឈើជាដើម ត្រូវបានដាក់ស្លាកថា ផលិតនៅវៀតណាម ដើម្បីបញ្ចៀសការយកពន្ធនាំចូលអាមេរិក២៥% ។ ផលិតផលរបស់ចិនខាងលើ សុទ្ធតែជាផលិតផលដែលជាប់តម្លៃពន្ធនាំចូលទីផ្សារអាមេរិក ក្នុងអត្រាពន្ធ២៥% ហើយបើដាក់ស្លាកផលិតនៅវៀតណាម គឺអាមេរិកមិនយកពន្ធនាំចូលនោះទេ ដែលនេះជាមូលហេតុនាំអោយក្រុមហ៊ុនចិនដាក់ស្លាកផលិតនៅវៀតណាម ។ ក្រុមអាជ្ញាធរវៀតណាម បានបង្ក្រាមទំនិញខុសច្បាប់របស់ប្រទេសចិន ដែលដាក់ស្លាកផលិតនៅវៀតណាម ៕...
អាមេរិកប្រើយុទ្ធសាស្ត្រថ្មីក្នុងការកាត់បន្ថយឥទ្ធិពល ចិន

អាមេរិកប្រើយុទ្ធសាស្ត្រថ្មីក្នុងការកាត់បន្ថយឥទ្ធិពល ចិន

សង្គម និងកម្សាន្ត
មេដឹកនាំរបស់សហរដ្ឋអាមេរិក កំពុងប្រើយុទ្ធសាស្ត្រថ្មីក្នុងការកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន ដោយពន្យុះប្រទេសក្នុងតំបន់ឲ្យក្រោកឈរឡើងប្រឆាំងចិន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ RT កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនានេះ ។ ក្នុងចំណោមប្រទេសក្នុងតំបន់ គឺសហរដ្ឋអាមេរិក បានពន្យុះហ្វីលីពីនមុនគេឲ្យប្រឆាំងចិន ខណៈដែលហ្វីលីពីនជាប្រទេសសម្ព័ន្ធមិត្តយូរឆ្នាំរបស់សហរដ្ឋអាមេរិក និងជាប្រទេសដែលមានជម្លោះជាមួយចិនក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ។ សូមបញ្ជាក់ជូនថា ចិនគឺជាប្រទេសដែលបានចំណាយថវិកាលើវិស័យយោធាច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោក ដែលស្មើនឹង៣៦%នៃការចំណាយលើវិស័យយោធានៅជុំវិញពិភពលោក ៕...
ការទាមទារហួសហេតុពេក ពីអាមេរិកនាំឲ្យសង្គ្រាមពាណិជ្ជកម្មជាប់គាំង

ការទាមទារហួសហេតុពេក ពីអាមេរិកនាំឲ្យសង្គ្រាមពាណិជ្ជកម្មជាប់គាំង

សង្គម និងកម្សាន្ត
លោក Shi Yinhong ទីប្រឹក្សាក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បាននិយាយ កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនានេះថា ការទាមទារហួសហេតុពេកពីសំណាក់សហរដ្ឋអាមេរិកលើប្រទសចិន ជាហេតុធ្វើអោយកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវជាប់គាំង ។ លោក Shi Yinhong បានបន្ថែមថា ក្រុមតំណាងរបស់អាមេរិក បានទាម ទារអោយចិនផ្លាស់ប្តូរច្បាប់របស់ខ្លួនរាប់រយចំណុច ដែលជាការទាមទារមួយមិនអាចទទួលយកបាន ។ នៅពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក បានគម្រាមដំឡើងតម្លៃពន្ធនាំចូលអាមេរិកក្នុងអត្រា២៥% លើទំនិញចិនដែលមានតម្លៃទឹកប្រាក់៣០០ពាន់ លានដុល្លារបន្ថែមទៀត ។ លោក ត្រាំ បានគម្រាមថា ប្រសិនបើប្រធានាធិបតីរបស់ប្រទេស ចិន លោក ស៊ី ជីនពីង មិនបង្ហាញមុខក្នុងកិច្ចប្រជុំ G20ប្រទេសជប៉ុន នៅចុងខែនេះទេ លោកនឹងដំឡើងតម្លៃពន្ធបន្ថែមទៀតហើយ ៕...
ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈណែនាំស្តីពី«ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ សម្រាប់ សហគ្រាស គ្រឹះស្ថានផ្នែក វាយន ភណ្ឌកាត់ដេរ និងផលិតស្បែក ជើង» ។

ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈណែនាំស្តីពី«ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ សម្រាប់ សហគ្រាស គ្រឹះស្ថានផ្នែក វាយន ភណ្ឌកាត់ដេរ និងផលិតស្បែក ជើង» ។

សង្គម និងកម្សាន្ត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ណែនាំ​​ស្តីពី«​ការ​​បើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង»​​។
នៅត្រង់ផ្លូវមានជង្ហុក”សិទ្ធិអាទិ​ភាព​​​​​ផ្លូវ​ចង្អៀត”តើអ្នកបើក​បរត្រូវ​ធ្វើយ៉ាងណាប្រសិនបានជួបស្ថានភាពដូចក្នុងរូប

នៅត្រង់ផ្លូវមានជង្ហុក”សិទ្ធិអាទិ​ភាព​​​​​ផ្លូវ​ចង្អៀត”តើអ្នកបើក​បរត្រូវ​ធ្វើយ៉ាងណាប្រសិនបានជួបស្ថានភាពដូចក្នុងរូប

សង្គម និងកម្សាន្ត
នៅត្រង់ផ្លូវមានជង្ហុក "សិទ្ធអាទិភាពផ្លូវចង្អៀត "តើអ្នកបើកបរត្រូវធ្វើ​យ៉ាងណា​ប្រសិន​បានជួបស្ថានភាពដូចក្នុងរូប? ដើម្បីទទួលបានព័ត៌មានបន្ថែម សូមតាមដាន​ការចុះ​ផ្សាយប្រចាំថ្ងៃនៅលើហ្វេសប៊ុកក្រសួងស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជា​ការ​ចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់​គ្រោះថ្នាក់​ចៃ​ដន្យ។ ដូច្នោះ​សូម ទាញយក និងតម្លើងកម្មវិធី Cambodia Driving Rules ដោយអត់គិតថ្លៃ (FREE Download) ដើម្បីទទួលបានចំណេះដឹងល្អៗពីទ្រឹស្តីនៃការបើកបរនៃច្បាប់ចរាចរណ៍ផ្លូវគោក - App Store (iOS): http://dr.mpwt.gov.kh/ios - Play Store (Android): http://dr.mpwt.gov.kh/android...
ចិន និងរុស្ស៊ី កំពុងរួមគ្នា ដណ្តើមយកមហាអំណាចពិភពលោកពីអាមេរិក

ចិន និងរុស្ស៊ី កំពុងរួមគ្នា ដណ្តើមយកមហាអំណាចពិភពលោកពីអាមេរិក

សង្គម និងកម្សាន្ត
ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ី គេសង្កេតឃើញថា ចិន និងរុស្ស៊ីកំពុងតែខិតចូលជិតគ្នាកាន់តែខ្លាំង លើផ្នែក នយោបាយ យោធា និងពាណិជ្ជកម្ម ក្នុងគោលដៅ ដណ្តើមយកតំណែងមហាអំ ណាចពិភពលោកពីសហរដ្ឋ អាមេរិក ។ ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង និងប្រធានា ធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានគោលដៅប្រហាក់ប្រហែលគ្នាក្នុងការដណ្តើមយកតំណែងមហាអំណាចពិភពលោកពីសហរដ្ឋអាមេរិក ដោយការរួមកម្លាំងគ្នា ។ ចិន និងរុស្ស៊ី កំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែខ្លាំងថែមទៀតលើផ្នែក នយោបាយ យោធា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដែលជាការរួមកម្លាំងគ្នាមួយដ៏មានឥទ្ធិពល រហូតធ្វើអោយសហរដ្ឋអាមេរិកបង្ហាញនូវក្តីបារម្ភ ។ លោក ស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសរុស្ស៊ី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយរុស្ស៊ី រួមទាំងកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្ម និងការទិញលក់ប្រព័ន្ធ...
ធនាគារអភិវឌ្ឍន៍ជនបទរៀបចំកម្មវិធីជប់លៀងហូប នំបញ្ចុកសាមគ្គីភាពរួមគ្នា

ធនាគារអភិវឌ្ឍន៍ជនបទរៀបចំកម្មវិធីជប់លៀងហូប នំបញ្ចុកសាមគ្គីភាពរួមគ្នា

សង្គម និងកម្សាន្ត
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនៅថ្ងៃ ទី០៩ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីជប់លៀងហូបនំបញ្ចុកសាម គ្គីភាពរួមគ្នារវាងថ្នាក់ដឹកនាំ និងបុគ្គលិកក្រោមឱវាទទាំងអស់ដើម្បីសំដែងនូវការថ្លែងអំណរគុណដល់បុគ្គលិកដែលបានចំណាយកំ លាំងកាយកំលាំងចឹត្តក្នុងការបំពេញការងារជូន ស្ថាប័នឱ្យមានការរីកចំរើន។ ទន្ទឹមនេះក៏ដើម្បីបន្តរឹតចំណងសាមគ្គីភាពរវងថ្នាក់ដឹកន និងនិយោ ជិតគ្រប់លំដាប់ថ្នាក់ឱ្យកាន់តែខ្លាំងខ្លាបន្ថែមទៀតនោះ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច បានមានប្រ សាសន៍ថា” ការរៀបចំកម្មវិធីជប់លាងហូបនំបញ្ចុកនៅព្រឹកនេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអោយមានការ ជួបជុំគ្នាហូបនំបញ្ចុកសាមគ្គីភាព មិត្ត ភាព ក្តីស្រឡាញ់ និងឯក ភាពជាតិ”។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបន្តថា ធ្វើការចែករំលែកនូវបទពិសោធន៍ថ្មីៗចំពោះសភាពការនយោបាយរបស់ប្រទសកម្ពុជានិងបានផ្តល់អនុសាសន៍ចំពោះកិច្ចការមួយចំនួនដ...