ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ស្ត្រីម្នាក់និងប្តីយកឈ្មោះសម្តេចគតិព្រឹត្តបណ្ឌិតប៊ុន​ រ៉ានីហ៊ុនសែន​ ឆបោកលុយប្រជាពលរដ្ឋជិត១លានដុល្លា

ស្ត្រីម្នាក់និងប្តីយកឈ្មោះសម្តេចគតិព្រឹត្តបណ្ឌិតប៊ុន​ រ៉ានីហ៊ុនសែន​ ឆបោកលុយប្រជាពលរដ្ឋជិត១លានដុល្លា

សង្គម និងកម្សាន្ត
ស្ត្រីម្នាក់ឈ្មោះ  ជៀម​ ច័ន្ទបុរី និងប្តីបានយកឈ្មោះសម្តេចគតិព្រឹត្តបណ្ឌិតប៊ុន​ រ៉ានី ហ៊ុនសែន​ ឆបោកលុយប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារ  មានទេឹកប្រាក់ ១លានដុល្លារ ដោយប្រើរូបភាពលក់ដីខ្យល់ ហើយត្រូវសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ចូនទៅតុលាការនៅរសៀលថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០១​៩​ ។ ជាមួយគ្នានោះប្រជាពលរដ្ឋនិងព្រះសង្ឃដែលចាញ់បោក២នាក់ប្តីប្រពន្ឋខាងលើទទូចសុំអង្វរសម្តេចតេជោជួយអន្តរាគមន៍​ ខណៈ២នាក់ប្តីប្រពន្ឋយកឈ្មោះថ្នាក់ដឹកនាំមកគំរាមប្រជាពលរដ្ឋដាក់គុកថែម​ទៀត។ ករណីនេះ តុលាការ កំពុងតែសាកសួរនិងបន្តឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ដែលបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ឲ្យចាត់ការទៅតាមច្បាប់។  ...
ជនជាតិចិនម្នាក់ត្រូវបានបញ្ជូនខ្លួនមកតុលាការដើម្បីសាកសួរករណីបង្ខាំងអ្នកជំងឺទារថ្លៃព្យាបាលនៅមន្ទីរពេទ្យវុិចតូតៀ

ជនជាតិចិនម្នាក់ត្រូវបានបញ្ជូនខ្លួនមកតុលាការដើម្បីសាកសួរករណីបង្ខាំងអ្នកជំងឺទារថ្លៃព្យាបាលនៅមន្ទីរពេទ្យវុិចតូតៀ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក វង្ស ប៊ុនវិសុុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមបន្តសាកសួរបុរសជនជាតិម្នាក់ ក្រោយពីនគរបាលខណ្ឌទួលគោកឃាត់ខ្លួននៅឯមន្ទីរពេទ្យ វិុចតូរៀ ពាក់ព័ន្ធករណីបង្ខាំងអ្នកជំងឺឲ្យបង់ថ្លៃព្យាបាល។ ជនជាតិចិនរូបនេះ ឈ្មោះ Azhi អាយុ៤៣ អ្នកគិតលុយនៅមន្ទីរពេទ្យ វិុចតូរៀ ត្រូវបាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ហើយទើបនឹងបញ្ជូនខ្លួនមកតុលាការនៅរសៀលថ្ងៃនេះ។ មកដល់មិនទាន់ដឹងថា ជនជាតិចិនរូបនេះ នឹងប្រឈមបទចោទអ្វីឡើយ ប៉ុន្តបើែយោងតាមមាត្រា២៥៣នៃក្រមព្រហ្មទណ្ឌ បទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ បុគ្គលណាដែលចាប់ ដែលឃុំឃាំង ឫដែលបង្ខាំងបុគ្គលផ្សេងទៀត ដោយគ្មាន​បញ្ជា​​​ពីអាជ្ញាធរស្របច្បាប់ ឫ ក្រៅពីករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោស ៖​ ១/ ដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទៅ៣ (បី) ឆ្នាំ បើការចាប់ការឃុំឃាំង ឫការបង្ខាំងខ្លួនមានរ...
ស្ពានអាកាសចំនួន៤ កន្លែងនិង​ស្ពាន​ឆ្លងទន្លេ ២​ទៀត នឹងត្រូវ​សាងសង់ នៅ​ភ្នំពេញ និងខេត្តកណ្តាល

ស្ពានអាកាសចំនួន៤ កន្លែងនិង​ស្ពាន​ឆ្លងទន្លេ ២​ទៀត នឹងត្រូវ​សាងសង់ នៅ​ភ្នំពេញ និងខេត្តកណ្តាល

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ស្ពាន​អាកាស ចំនួន ៤ កន្លែង​បន្ថែមទៀត នឹងត្រូវ​សាងសង់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ខណៈ​បច្ចុប្បន្ន ស្ពាន​អាកាស នៅ​ភ្នំពេញ មាន​ចំនួន ៥ និង​ស្ពាន​អាកាស ១​ទៀត កំពុង​សាងសង់ នៅ​រង្វង់​មូល​ចោមចៅ​។ រីឯ​នៅ​ខេត្តកណ្តាល ក៏​នឹង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ចំនួន ២ទៀត គឺ​ស្ពាន​មួយ ត​ភ្ជាប់​ពី​ឃុំ​សិត្បូ​ត៍ ទៅកាន់​កោះអន្លង់ចិន មាន​ប្រវែង ៣៦៦​ម៉ែត្រ និង​ស្ពាន​មួយទៀត ត​ភ្ជាប់​ពី​កោះអន្លង់ចិន ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ មាន​ប្រវែង ៦៣០​ម៉ែត្រ​។​ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា ស្ពាន​អាកាស​ទាំង៤ ដែល​គ្រោង​នឹង​សាងសង់​បន្ថែម​នេះ នឹង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដែលមាន​ប្រវែង​សរុប ១.០០០ ម៉ែត្រ​។​ ​តាតាមក្រសួងសាធារណការបានញ្ជាក់ថា គម្រោង​សាងសង់​ស្ពាន​អាកាស​បន្ថែម ចំនួន ៤ និ...
ប្រធានាធិបតីអាមេរិក ពិចារណាការប្រកាសទទួលស្គាល់មេដឹកនាំបក្សប្រឆាំងនៅវេណេស៊ុយអេឡា ជាប្រធានាធិបតីស្របច្បាប់

ប្រធានាធិបតីអាមេរិក ពិចារណាការប្រកាសទទួលស្គាល់មេដឹកនាំបក្សប្រឆាំងនៅវេណេស៊ុយអេឡា ជាប្រធានាធិបតីស្របច្បាប់

សង្គម និងកម្សាន្ត
  លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងពិចារណាពីការប្រកាសទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំង លោក Juan Guaido ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេស វេណេស៊ុយអេឡា ។ ការប្រកាសទទួលស្គាល់មេដឹកនាំបក្សប្រឆាំងជាប្រធានាធិបតីវេណេស៊ុយអេឡា គឺជាសម្ពាធមួយទៀតខាងនយោបាយ ក្រោយពីអាមេរិកបានដាក់សម្ពាធលើវេណេស៊ុយអេឡារួចហើយ នៅទណ្ឌកម្មសេដ្ឋកិច្ច ។ លោកJuan Guaido គឺជាប្រធានរដ្ឋសភាជាតិ និងជាមេដឹកនាំកំពូលរបស់គណបក្សប្រឆាំងនៅប្រទេសវេណេស៊ុយអេឡា ដែលមាននិន្នាការនយោបាយទោរទន់ទៅរកសហរដ្ឋអាមេរិក ។ លោកNicolas Maduro គឺជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសវេណេស៊ុយអេឡា ប៉ុន្តែប្រទេសនេះក៏កំពុងកើតមានវិបត្តិនយោបាយ និងសេដ្ឋកិច្ចផងដែរ ខណៈបក្សប្រឆាំងចេញធ្វើបាតុកម្មមិនទាន់ឈប់ ៕    ...
តម្លៃប្រេងឥន្ធនៈនៅប្រទេស ហ្ស៊ីមបាបវ៉េ កើនឡើងដល់៣.៣៣ដុល្លារអាមេរិកក្នុងមួយលីត្រ

តម្លៃប្រេងឥន្ធនៈនៅប្រទេស ហ្ស៊ីមបាបវ៉េ កើនឡើងដល់៣.៣៣ដុល្លារអាមេរិកក្នុងមួយលីត្រ

សង្គម និងកម្សាន្ត
តម្លៃប្រេងឥន្ធនៈនៅប្រទេស ហ្ស៊ីមបាបវ៉េ បានកើនឡើងខ្ពស់បំផុតនៅលើពិភពលោក ដែលប្រេងសាំងធម្មតា (gasoline) ១លីត្រ មានតម្លៃ ៣.៣៣ ដុល្លារអាមេរិក និងប្រេងម៉ាស៊ូត (diesel) ១លីត្រ មានតម្លៃ ៣.១១ ដុល្លារអាមេរិក ខណៈដែលតម្លៃប្រេងឥន្ធនៈជាមធ្យមនៅលើពិភពលោក មានតម្លៃក្នុងរង្វង់១ដុល្លារអាមេរិក ក្នុង១លីត្រ។ តម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់កប់ពពកនេះ បានរុញច្រានឲ្យប្រជាពលរដ្ឋចេញធ្វើបាតុកម្មប្រឆាំងផងដែរ គិតត្រឹមថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រជាបាតុករ ៕...
គ្រូបង្រៀនធ្វើ់កូដកម្មដើម្បីទាមទារប្រាក់ខែបន្ថែមួៀតពីលោកដូណាល់ ត្រាំ

គ្រូបង្រៀនធ្វើ់កូដកម្មដើម្បីទាមទារប្រាក់ខែបន្ថែមួៀតពីលោកដូណាល់ ត្រាំ

សង្គម និងកម្សាន្ត
  ក្រុមគ្រូបង្រៀនប្រមាណជាង៣០០០០នាក់នៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក បានធ្វើកូដកម្មមិនទៅប​ម្រើការងារ ដើម្បីទាមទារឲ្យរដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ ដំឡើងប្រាក់ខែបន្ថែមចំនួន៦.៥%ក្នុងមួយខែ ។ កូដកម្មមិនចូលបង្រៀនរបស់ក្រុមគ្រូបង្រៀននៅរដ្ឋ Los Angeles បានធ្វើឲ្យប៉ះពាល់ដល់សិស្សានុសិស្សប្រមាណជាង ៤៨០០០០នាក់នៅទូទាំងរដ្ឋ Los Angeles ដែលទាមទារមានការដោះស្រាយជាបន្ទាន់ ។ ក្រុមកូដករបានឲ្យដឹងថា ការដឹកនាំរដ្ឋាភិបាលរបស់លោក ត្រាំ បានធ្វើឲ្យតម្លៃទំនិញផ្សេងៗកើនឡើងខ្ពស់ សូម្បីតែតម្លៃជួលផ្ទះ ក៏កើនឡើងខ្ពស់ដែរ ដែលគ្រូបង្រៀនមានប្រាក់ខែទាប មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ខ្លួនបានទេ ដោយគ្រូបង្រៀនទាមទារឲ្យឡើងប្រាក់ខែចំនួន ៦.៥% បន្ថែមទៀត ៕...
ក្រុមភេរវករ វាយប្រហារសម្លាប់មនុស្ស៤នាក់នៅអាហ្វហ្កានិស្ថាន ជាការស្វាគមន៍ប្រតិភូអាមេរិក

ក្រុមភេរវករ វាយប្រហារសម្លាប់មនុស្ស៤នាក់នៅអាហ្វហ្កានិស្ថាន ជាការស្វាគមន៍ប្រតិភូអាមេរិក

សង្គម និងកម្សាន្ត
  ក្រុមភេរវករ បានបើការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅទីក្រុង កាប៊ុល ប្រទេសអាហ្វហ្កានិស្ថាន ស្របពេលគ្នាជាមួយនឹងដំណើរទៅដល់នៃគណៈប្រតិភូអាមេរិកដឹកនាំដោយលោក Zalmay Khalilzad ដើម្បីចរចាបញ្ចប់សង្គ្រាមរយៈពេល១៧ឆ្នាំនៅក្នុងប្រទេសនេះ ។ មនុស្សចំនួន៤នាក់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀត រួមទាំងកុមារ២៣នាក់បានរងរបួស ក្នុងការវាយប្រហារភេវរកភេវកម្មកាលពីល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ។ នេះបើតាមការអោឲ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយ RT ។ លោក Basir Mujahid អ្នកនាំពាក្យប៉ូលីសជាតិអាហ្វហ្កានិស្ថានបានឲ្យដឹងថា ការវាយប្រហារភេរវកម្មដោយបំផ្ទុះរថយន្តនោះ គឺក្រុមភេរវករទំនងជាមានគោលដៅសម្លាប់ជនបរទេស ខណៈដែលទីតាំងវាយប្រហារ គឺសម្បូរទៅដោយបុគ្គលិកស្ថាតទូត និងអង្គការក្រៅរដ្ឋាភិបាលរស់នៅ ៕...
ស្ត្រីរងគ្រោះដោយសារពេទ្យ វ៉ិចតូរៀ បង្ខាំងកៀបឲ្យបង់លុយ ត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ

ស្ត្រីរងគ្រោះដោយសារពេទ្យ វ៉ិចតូរៀ បង្ខាំងកៀបឲ្យបង់លុយ ត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ មន្ត្រីមកពីក្រសួងសុខាភិបាល បានបង្ហើបប្រាប់ថា  នៅរសៀលថ្ងៃទិ១៤ ខែមករា ឆ្នាំ២០១៩នេះថា ស្ត្រីជាអ្នកជំងឺ ដែលត្រូវក្រុមគ្រូពេទ្យ​​​ វ៉ិចតូរៀ កៀបយកលុយនោះត្រូវបានក្រសួងសុខាភិបាលយកទៅឲ្យសម្រាកព្យាបាលនៅមន្ទីររដ្ឋក្នុងរាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ឈ្មោះ ភឿន មុយហៀង  អាយុ១៩ឆ្នាំ ជាជនក្រីក្រស្នាក់នៅក្នុងផ្ទះជួល ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីនេះ មន្ត្រីអនុវត្តច្បាប់កំពុងតែបន្តសាកសួរប្រធានមន្ទីរពេទ្យ និងបុគ្គលិកប្រមាណជិត១០ រាប់ទាំងជនជាតិចិនផងដែរ ដោយមិនទាន់ចប់នៅឡើយទេ។ នៅរសៀលថ្ងៃនេះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទទ្វាមន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការហើយ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីកុំឲ្យបន្តកៀបស៊ីអ្នកជំងឺ ដោយមិនចេះអៀនខ្មាស។ យោងតាមលិខិត លេខ០០៣ អ ប ស/ម ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចបិទទ្វារមន...
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាឲ្យបិទទ្វារមន្ទីរពេទ្យវិុចតូរៀ ជាបណ្តោះអាសន្ន

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាឲ្យបិទទ្វារមន្ទីរពេទ្យវិុចតូរៀ ជាបណ្តោះអាសន្ន

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ទីបំផុតទៅ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទទ្វាមន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការហើយ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីកុំឲ្យបន្តកៀបស៊ីអ្នកជំងឺ ដោយមិនចេះអៀនខ្មាស។ យោងតាមលិខិត លេខ០០៣ អ ប ស/ម ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចបិទទ្វារមន្ទីរពេទ្យវ៉ិចតូរៀ ដែលមានលោកស្រី វេជ្ជបណ្ឌិត សៀង សុគន្ធ ជាអ្នកទទួលខុសត្រូវ ព្រោះតែមន្ទីរពេទ្យនេះមិនគោរពតាមលិខិតបទដ្ឋានរបស់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា ក្រុុមអាជ្ញាធរខណ្ឌទួលគោក មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេត និងស្រាវជ្រាវ នៅក្នុងមន្ទីរពេទ្យ វ៉ិចតូរៀ តាមបទបញ្ជារបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ទាប់បពី បែកធ្លាយព័ត៌មាន ថាមន្ទីរពេទ្យនេះ បង្ខាំងអតិថិជន ជម្រិតទារប្រាក់ថ្លៃសេវា ដែលអ្នកជំងឺ គ្រួសារយល់ថា ជាតម្លៃដែលមិនអាចទទួលយ...
នាវាមុជទឹកជំនាន់ទី៤របស់រុស្ស៊ី អាចបាញ់មីស៊ីលនុយក្លេអ៊ែរកម្លាំង៥៥០គីឡូតោន

នាវាមុជទឹកជំនាន់ទី៤របស់រុស្ស៊ី អាចបាញ់មីស៊ីលនុយក្លេអ៊ែរកម្លាំង៥៥០គីឡូតោន

សង្គម និងកម្សាន្ត
  រុស្ស៊ី បានដាក់បង្ហាញនាវាមុជទឹកជំនាន់ទី៤ ប្រភេទ Borei-Class ដែលជានាវាមុជទឹកសម្រាប់បាញ់មីស៊ីល បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ។ នាវាមុជទឹកប្រភេទ Borei-Class ត្រូវបានផលិតឡើងដំបូងដោយអតីតសហភាពសូវៀត កាលពីឆ្នាំ១៩៨០ ។ នាវាមុជទឹកថ្មីជំនាន់ទី៤នេះ ត្រូវបានធ្វើទំនើបកម្មទាំងទម្ងន់ និងទាំងប្រព័ន្ធបច្ចេកវិទ្យា ដោយមានទម្ងន់ត្រឹមតែ២៤០០០តោន គឺស្រាលជាងនាវាមុជទឹកម៉ូដែលចាស់ ដែលមានទម្ងន់រហូតដល់៤៨០០០តោន ។ ចំណែកគ្រាប់មីស៊ីលដែលត្រូវបានបំពាក់លើនាវាមុជទឹកជំនាន់ទី៤នេះ គឺជាប្រភេទគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបំពាក់ដោយក្បាលគ្រប់នុយក្លេអ៊ែរ RSM-56 “Bulava” មានកម្លាំង៥៥០គីឡូតោន ៕...